ភ្នំពេញ៖តារាប្រុសរូបសង្ហារលោកខៀវ សំភេទ ,ហង្ស ឈា ,ស៊ុក សុភា និងនៅ ស៊ីនឿន ជាដើម បានជ្រើសគូស្នេហ៍ជានារីអាណិកជនខ្មែរនៅបរទេសដោយខ្លះផ្ដាច់ខ្លួនពីអាជីពចាស់ទាំងស្រុងចេញទៅរស់នៅតាមប្រពន្ធទៀតផង ។ប៉ុន្ដែទន្ទឹមនិងនេះក៍មានតារាប្រុស៣ដួងបានជ្រើសផ្លូវសាងស្នេហាជាមួយអ្នកមេម៉ាយដែលជាអ្នកលក់Online ល្បីឈ្មោះនាពេលបច្ចុប្បន្នមិនក្វល់ពីនារីអាណិកជនក្រៅស្រុកចង់ធានាឲ្យទៅរស់នៅស្រុកគេឡើយ។
១៖រស់ រាជសាលៈតារាសម្ដែង និងបង្ហាញម៉ូដរូបនេះបានរៀបការកាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ជាមួយអ្នកមេម៉ាយកូន៣លោកស្រីទ្រី ដាណា ដែលជាអ្នកលក់Online ល្បីឈ្មោះ ហើយពេលនេះលោកវិសាល កំពុងរស់នៅដោយសុខលើគនរទ្រព្យស្ដុកស្ដម លែងបន្ដអាជីពចាស់ទៀតហើយ ។តែចំណងស្នេហាប្រុសរូបសង្ហារជាមួយសេដ្ឋីនីOnline ល្បីឈ្មោះរូបនេះស្ទើតែចែកផ្លូវគ្នាទៅហើយកាលពីចុងខែ៣ ឆ្នាំ២០២៤ ព្រោះតែលោកស្រីដាណ ឆេះដុំរឿងម្ដាយលោករាជសាល បង្ហាញនូវភាពខ្វះខាតហូបបាយជាមួយទឹកត្រីដែលធ្វើឲ្យមានការរិះគន់ថាកូនប្រសារលក់មាស ពេជ្រ មានលុយគរដូចភ្នំមិនសមណារកតែអាហារហូបឆ្ងាញ់ដូចគេមួយពេលមិនបានបែបនេះសោះ ។តែដោយសារតែលោករាជសាល មានការសន្យាចំពោះភរិយាថាមិនឲ្យម្ដាយធ្វើបែបនេះទៀតទើបលោកស្រីទ្រី ដាណា ព្រមត្រជាក់ចិត្តវិញ ហើយពេលនេះកំពុងរៀបគម្រោងយកកូនទី១។



២៖ប៊ឺរីៈតារាសម្ដែងលោកមាស វឌ្ឍនៈសម្បតិ្ត ហៅBerry បានប្រកាសថាលោកត្រៀមដឹកដៃរៀបការជាមួយអ្នកលក់Online អ្នកនាងម៉ាដាម ដា នាពេលខាងមុខនេះហើយ។ការតាំងចិត្តបែបនេះរបស់លោកប៊ឺរី ក្រោយពីលោកបានចែកផ្លូវជាមួយតារាសម្ដែងទឹម វត្តី និងលែងស្និតស្នេហ៍ជាមួយគៀត សុវណ្ណាឡាង ទៀត ហើយស្រាប់តែជួបម៉ាដាម ដា ភ្លាមស្រលាញ់ភ្លែតចង់ដឹកដៃគ្នាចូលរោងការតែម្ដង។ប្រភពបានឲ្យដឹងថាម៉ាដាម ដា មានកូនស្រី១ ក្រោយបែកបាក់អតីតស្វាមី ហើយពេលនេះនាងកំពុងតែមានក្ដីសុខជាមួយប៊ឺរី ដោយមិនក្វល់អ្នកខ្លះថាប្រុសរូបសង្ហារនេះពូកែញ៉ែស្រីស្អាត និងឆាប់ណាយស្នេហ៍រកអ្នកថ្មីឡើយ ។



៣៖ប៉ែន ភ័ក្រសុធារិទ្ធៈតារាសម្ដែង បង្ហាញម៉ូត និងពិធីកររូបនេះបានប្រកាសកាលពីថ្ងៃទី១៧ ខែសីហា ថាលោកអរគុណគូស្នេហ៍ឧកញ៉ាអ៊ាន សៀវម៉ី ដែលចូលមកក្នុងជីវិតលោក។លោកថាជំទាវអ៊ាន សៀវម៉ី ធ្វើឲ្យលោកចង់ជួបហើយជួបទៀត នឹងមានគម្រោងចេញទៅដើរកម្សាន្ដនៅក្រៅស្រុករួមគ្នានាពេលដ៍ខ្លីខាងមុខនេះហើយដើម្បីឲ្យស្នេហាកាន់តែរឹងមាំ។ប្រភពបានឲ្យដឹងថាលោកភ័ក្រសុធារិទ្ធ ក៍មានបំណងចង់រៀបការជាមួយអ្នកឧកញ៉ាស៊ីវម៉ី ដែរ ប៉ុន្ដែនៅមិនទាន់មានសញ្ញាភ្លើងខៀវពីអ្នកមេម៉ាយទ្រព្យមហាសាលនិងជាសេដ្ឋីនីOnline រូបនេះទេ ។



ក្រៅពីតារាប្រុស៣ដួងខាងលើតារាដែលបានប្រពន្ធជាអ្នកលក់Online ដ៍ពូកែមានដូចជាVj រតនា ,លោកគង់ រ៉ាយុទ្ធ ,កែវ វាសនា និងគឹម សីហា ជាដើម ៕