Saturday, October 19, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមចិន បើកឡានបុ.../កចូលផ្ទះសម្អាងការ ស.../ង ២ពាន់ដុល្លារ

ចិន បើកឡានបុ…/កចូលផ្ទះសម្អាងការ ស…/ង ២ពាន់ដុល្លារ

ខេត្តស្វាយរៀង ៖ បុរសជាជនជាតិចិន ម្នាក់ បានបើករថយន្ត ១គ្រឿងក្នុងល្បឿនលឿន ស្រាប់តែបែកកង់មុខ ធ្វើឱ្យទាញចង្កូតក្រឡាប់ផ្ងារជើង និងបុកចូលផ្ទះសម្អាងការ បណ្តាលឱ្យរងការខូចខាត ចំណែកបុរសជាអ្នកបើកបរថយន្ត រងរបួសធ្ងន់ និងត្រូវបានបញ្ជូនទៅសង្គ្រោះ ភ្លាមៗ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង២និង៥០នាទីរសៀល ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤ នៅតាមផ្លូវលំ ស្ថិតកុងភូមិថ្នល់កែង សង្កាត់បាទី ក្រុងបាវិត។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្ត ១គ្រឿង ម៉ាក Toyota TACOMA ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BL-4695 បើកបរដោយបុរសជនជាតិចិនម្នាក់ មិនស្គាល់អត្ត សញ្ញាណ បើកបរក្នុងល្បឿនលឿន តាមផ្លូវលំក្នុងភូមិ ក្នុងទិសដៅពីកើត ទៅលិច លុះមកដល់ត្រង់ចំណុចកើត ហេតុ រថយន្តបានបែកកង់មុខខាងស្តាំ ធ្វើឱ្យទាញចង្កូតក្រឡាប់ផ្ងារជើងឡើងលើ រួចជ្រុលបុកចូលផ្ទះសម្អាងការ បណ្តាលឱ្យរងខូចខាត សំណាងល្អម្ចាស់ផ្ទះរវល់តែនៅខាងក្រោយ ទើបមិនមានរងរបួស ចំណែកភាគីអ្នកបើកបររថយន្ត រងរបួសធ្ងន់។

ក្រោយកើតហេតុ អ្នកបើកបររថយន្តត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ហើយក៏មានតំណាងចេញមុខមកដោះស្រាយ ដោយចេញសងថ្លៃខូចខាត ចំនួន ២ពាន់ដុល្លារ ទៅឱ្យម្ចាស់ផ្ទះសម្អាងការ រួចស្ទូចរថយន្តយកទៅជួសជុលបញ្ចប់រឿង៕

RELATED ARTICLES