Saturday, October 19, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមជិះម៉ូតូច្នៃ.../ស៊ី.../ម៉ាំង បំ.../បុកបា.../រ៉ាស់ប៉ូលិស .../ខ្នោះ

ជិះម៉ូតូច្នៃ…/ស៊ី…/ម៉ាំង បំ…/បុកបា…/រ៉ាស់ប៉ូលិស …/ខ្នោះ

ខេត្តកណ្តាល ៖ ក្មេងទំនើងឈាមរាវម្នាក់ បានជិះម៉ូតូច្នៃស៊ីម៉ាំង រោទ៍ខ្លាំងៗ រំខានដល់ប្រជាពលរដ្ឋ និងអ្នក ដំណើរ លុះមកដល់ចំណុចប៉ុស្តិ៍ត្រួតពិនិត្យ ត្រូវសមត្ថកិច្ចឃាត់ មិនព្រមឈប់ បែរជាបំបុកបារ៉ាស់សមត្ថកិច្ច ជាបន្តបន្ទាប់ ដល់ទៅ២កន្លែង ទីបំផុតត្រូវសមត្ថកិច្ចប្រដេញ ចាប់ក្របួចជាប់ នាំយកទៅចាត់ការតាមច្បាប់។ករណីនេះបានកើតឡីង កាលពីវេលាម៉ោង៧និង៥០នាទីយប់ ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៤ នៅចំណុចភូមិព្រែករុនក្រោម ឃុំព្រែកគយ ស្រុកស្អាង។

ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់វាយខ្នោះ មានឈ្មោះហុង ហេងពៅ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរជាងកាត់សក់ មានលំនៅ ភូមិបាវិតកណ្តាល ឃុំបាវិត ស្រុកចន្ទ្រា ខេត្តស្វាយរៀង។ ចំពោះវត្ថុតាងចាប់យក រួមមានម៉ូតូម៉ាក Honda CB ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1KR-7912 កែច្នៃបំពង់ស៊ីម៉ាំងឮសំឡេងខ្លាំង ចំនួន១គ្រឿង និងម្សៅក្រាមពណ៌សថ្លា សង្ស័យសារធាតុញៀន ចំនួន១កញ្ចប់។

លោកវរសេនីយ៍ឯក រស់ ចាន់ថា អធិការនគរបាលស្រុកស្អាង បានបញ្ជាក់ប្រាប់ថា នៅមុនវេលាកើតហេតុ ជនសង្ស័យខាងលើ បាន ជិះម៉ូតូ ១គ្រឿង ម៉ាក Honda CB ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1KR-7912 កែច្នៃបំពង់ស៊ីម៉ាំងឮសំឡេងខ្លាំង ចេញពីផ្ទះមិត្តភក្តិនៅក្រុងសំពៅពូន ខេត្តកណ្តាល ត្រឡប់មកផ្ទះនៅក្រុងតាខ្មៅ ក្នុងទិសដៅពីត្បូង ទៅជើង តាមបណ្តោយផ្លូវជាតិលេខ២១។ លុះពេលធ្វើដំណើរដល់ចំណុចភូមិសាស្ត្រស្រុកកោះធំ ក៏បានជួបសមត្ថកិច្ចដាក់បារ៉ាស់ត្រួតពិនិត្យបានហៅសួរ តែជនសង្ស័យមិនព្រមឈប់ និងថែមទាំងជិះម៉ូតូបំបុកបារ៉ាស់សមត្ថកច្ចិ រត់គេចទៀតផង។

លោកអធិការ បន្តថា លុះមកដល់វេលាម៉ោង៧និង៥០នាទីយប់ថ្ងៃដដែល ជនសង្ស័យបានជិះម៉ូតូមកដល់ចំណុចកើតហេតុខាងលើ ឃើញមានសមត្ថកិច្ចដាក់បារ៉ាស់ត្រួតពិនិត្យ និងបានហៅសួរ មួយកន្លែងទៀត តែខ្លួនមិនព្រមឈប់ រួចបានជិះម៉ូតូបុកបារ៉ាស់ជាលើកទី២ តែត្រូវ សមត្ថកិច្ចឃាត់ខ្លួនបាន និងធ្វើការត្រួតពិនិត្យ ក៏រកឃើញថ្នាំញៀន ចំនួន១កញ្ចប់ នៅនឹងខ្លួនជនសង្ស័យ រួចក៏នាំយកមកធ្វើការសាកសួរតែម្តង។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានបើកម៉ូតូបុកបារ៉ាស់សមត្ថកិច្ច ដល់ទៅ២លើកប្រាកដមែន មូលហេតុដោយខ្លួនមានការភ័យខ្លាច ព្រោះម៉ូតូដាក់បំពង់ស៊ីម៉ាំងបំពងសំឡេងឮខ្លាំងផង ណាមួយមានគ្រឿងញៀនជាប់នឹងខ្លួនផង ទើបព្យាយាម ជិះម៉ូតូរត់គេចខ្លួន ហើយកន្លងមករូបគេ ធ្លាប់ប្រើ ប្រាស់គ្រឿងញៀន ប្រភេទថ្នាំគ្រវី (K) បានរយៈពេល ៥ខែមកហើយ។

ជនសង្ស័យខាងលើ ត្រូវបានឃាត់ខ្លួនបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

RELATED ARTICLES