Saturday, October 19, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមវៀតណាមដឹកជី ដើរលក់ពេញភូមិ ខ្មែរត.../វ៉ា

វៀតណាមដឹកជី ដើរលក់ពេញភូមិ ខ្មែរត…/វ៉ា

ខេត្តស្វាយរៀង ៖ អាជីវករលក់ជីកសិកម្ម តាមដេប៉ូក្នុងសង្កាត់បាទី ក្រុងបាវិត បានត្អូញត្អែរ ថា មានឈ្មួញវៀតណាមដឹកជីកសិកម្ម តាមម៉ូតូរ៉ឺម៉ក ដើរលក់តាមភូមិយ៉ាងអនាធិបតេយ្យពេញមូលដ្ឋាន ជាហេតុធ្វើឱ្យប៉ះពាល់ដល់មុខរបររបស់ពួកគាត់ជាអ្នកប្រកបមុខរបរលក់ជី តាមដេប៉ូ យ៉ាងខ្លាំង។

ករណីនេះបានកើតឡើងនៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤ នៅខាងមុខវត្តដងទង់ ស្ថិតនៅភូមិច្រកឫស្សី សង្កាត់បាទីក្រុងបាវិត។

តាមប្រភពពីអាជីវករលក់ជីម្នាក់ បានបញ្ជាក់ប្រាប់ថា មានក្រុមឈ្មួញជនជាតិវៀតណាម ១ក្រុម បានដឹកជីកសិកម្មពីប្រទេសវៀតណាម ឆ្លងដែនចូលមកក្រុងបាវិត ហើយដឹកលក់ផ្ទាល់ជាមួយប្រជាកសិករតាមភូមិដោយសេរី ពុំឃើញមានមន្ត្រីសមត្ថកិច្ចជំនាញណាមកសួរនាំ ឬទប់ ស្កាត់ឡើយ ជាពិសេសមិនដឹងថា ជីកសិកម្មដែលឈ្មួញវៀតណាម កំពុងដឹកលក់នេះ មានការត្រួតពិនិត្យពីមន្ត្រីជំនាញ ឬយ៉ាងណានោះទេ។

ប្រភពដដែលបញ្ជាក់ថា ករណីជនជាតិវៀតណាមដឹកជី ដើរលក់ផ្ទាល់បែបនេះ បានធ្វើឱ្យប៉ះពាល់មុខរបរ អាជីវកម្មលក់តាមដេប៉ូ របស់ពួកគាត់យ៉ាងខ្លាំង។

តាមប្រភពព័ត៌មាន បានបង្ហើបប្រាប់ថា ករណីឈ្មួញវៀតណាមដឹកជីកសិកម្មដើរលក់ដូរតាមភូមិនេះ មិនមែនកើតមានតែក្នុងសង្កាត់បាទី ក្រុងបាវិត នោះទេ តែឈ្មួញវៀតណាមទាំងនោះ តែងដឹកជីកសិកម្មសញ្ញាក្បាលក្របី ពីវៀតណាម ឆ្លងដែនចូលតាមច្រករបៀង មកលក់តាមភូមិ ឃុំ សង្កាត់ ស្រុក ក្រុង ដែលជាប់ព្រំដែនយ៉ាងអនាធិបតេយ្យ។

ជុំវិញករណីនេះ ក្រុមអាជីវករ លក់ជីកសិកម្ម តាមដេប៉ូ បានសំណូមពរដល់មន្ត្រីជំនាញ នៃមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ខេត្តស្វាយរៀង មេត្តាចុះពិនិត្យនិងធ្វើអន្តរាគមន៍ និងបង្ក្រាបពួកឈ្មួញជនជាតិវៀតណាម ដែលកំពុងដឹកជីលក់តាមភូមិនេះផង។

ពាក់ព័ន្ធទៅនឹងកង្វល់របស់ក្រុមអាជីវករលក់ជីខាងលើនេះ អាជ្ញាធរនិងមន្ត្រីជំនាញពាក់ព័ន្ធ នៅមិនទាន់អាចសុំការបំភ្លឺបាននៅឡើយ៕

RELATED ARTICLES