Saturday, October 19, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមទាហានថៃ ចា.../ប់ស្រាបារីគេចពន្ធ នាំចូលពីខ្មែរ

ទាហានថៃ ចា…/ប់ស្រាបារីគេចពន្ធ នាំចូលពីខ្មែរ

ខេត្តបាត់ដំបង ៖ ទំនិញគេចពន្ធជាច្រើនប្រភេទ ពិសេសបារី និងស្រា ត្រូវបានកម្លាំងយោធាថៃ ការពារព្រំដែន ស្ទាក់ចាប់បាន ខណៈដែលមានជនមិនស្គាល់មុខមួយចំនួន បានលីសែងឆ្លងអូរ តាមច្រករបៀង ចេញពីទឹកដីកម្ពុជា ចូលដីថៃ ដោយខុសច្បាប់។

ការចាប់ទំនិញខុសច្បាប់នេះ បានធ្វើឡើងកាលពីព្រលប់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤ ស្ថិតនៅចំណុចខាងក្រោយផ្សារខៅឌីន (ភ្នំដី) ស្ថិតក្នុងឃុំខ្លងហាត ស្រុកខ្លងហាត ខេត្តស្រះកែវ ប្រទេសថៃ ឈមនឹងច្រកអន្តរជាតិភ្នំដី ក្នុងស្រុកសំពៅលូន ខេត្តបាត់ដំបង។

តាមប្រភពព័ត៌មាន បានបញ្ជាក់ប្រាប់ថា ទំនិញទាំងនេះ អាចចេញតាមច្រករបៀងជំនោរជាយដែន ស្ថិតនៅក្នុងភូមិត្រពាំងប្រលឹត ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង ដោយសារតែកន្លងមកគេឧស្សាហ៍សង្កេតឃើញមានថៅកែធំៗ បានជួលកម្មករលីសែងទំនិញឆ្លងអូរ ចូលទៅក្នុងទឹកដីថៃ ព្រមទាំងមានរថយន្តថៃ រង់ចាំទទួលនៅត្រើយម្ខាងផងដែរ។

យោងតាមប្រភពព័ត៌មានឲ្យដឹងថា នៅពេលដែលកម្លាំងយោធាការពារព្រំដែនថៃ បង្ហាញខ្លួនដើម្បីបង្ក្រាបទំនិញកិច្ចពន្ធទាំងនោះ ស្រាប់តែក្រុមកម្មករដែលកំពុងលីសែង បានទម្លាក់អីវ៉ាន់ចោល ហើយនាំគ្នារត់ត្រឡប់ក្រោយ ឆ្លងដែនចូលមកក្នុងប្រទេសកម្ពុជា អស់តែម្តង។

ក្រោយការត្រួតពិនិត្យទំនិញដែលរឹបអូសបាន គឺមានបារីចំនួន ៣២០០០កញ្ចប់ ស្រាបៀរ និងស្រាដប មានចំនួន ១៩៤៤ដប ដែលទំនិញទាំងនេះក្រោយពីដកហូតបាន កម្លាំងថៃ បានប្រគល់ឱ្យតម្រួតស្រុកខ្លងហាត និងបញ្ជូនបន្តទៅអង្គភាពគយប្រចាំខេត្តស្រះកែវ ដើម្បីរក្សាទុក និងស្រាវជ្រាវរកប្រភពដែលនៅពីក្រោយ ដើម្បីអនុវត្តតាមច្បាប់៕

RELATED ARTICLES