Thursday, November 14, 2024
Homeតារាខ្មែរនៅ សុនិតា ៖ប្រចណ្ឌស្វាមី ?

នៅ សុនិតា ៖ប្រចណ្ឌស្វាមី ?

ភ្នំពេញ៖នៅ សុនិតា បានចាប់អារម្មណ៍លើវីដេអូស្រីម្នាក់ឈ្មោះសុខ ច័ន្ទធីតា ផិតក្បត់ប្ដី​ឈ្មោះ​មឹង សឿន លួច​មាន​សាហាយជាប្រុសកម្មករសំណង់ម្នាក់ណាត់គ្នាចូលផ្ទះសំណាក់រួមរ័ក​ដែលធ្វើឲ្យ​ផ្អើលពេញបណ្ដាញសង្គមកាលពីពេលថ្មីៗ​នេះដោយអតីតតារាសម្ដែងរូបនេះ ថ្លែង​សារដោយហួសចិត្តថា”ស្រដៀងៗ” តែនាងមិនបញ្ជាក់ឲ្យច្បាស់ថាតើស្រដៀង​ទៅនិងបុរស​ណា​ឡើយ ។ប៉ុន្ដែសុនីតា បែជាចេញមុខសរសើរលោកសឿន ថាជាបុរសមានចិត្តធ្ងន់ម្នាក់​ទៅវិញ។

 នៅ សុនិតា វាចាទាក់ទងរឿងស្រីណាត់ប្រុសចូលផ្ទះសំណាក់ហើយត្រូវប្ដីតាមទាន់ តែសា​ហាយរត់បាត់នោះថា”សរសើរមនុស្សប្រុសអាចកាន់ទូរស័ព្ទ​ថតប្រពន្ធបានគាត់ចិត្តធ្ងន់​ហើយ មានប្លង់ជម្លៀសចេញពីបន្ទប់ទៀត ទ្វាចំហធ្លុង ស្រដៀងៗ “។

 ទោះជាមានការវែកញែករឿងនៅ សុនិតា ថាស្រដៀងៗនោះ​និងចង់ឲ្យនាង​និយាយ​ឲ្យចំៗតែម្ដងទៅថាប្រុស​ម្នាក់ណាឲ្យប្រាកដ យ៉ាងណាក៍តារាកូន១រូបនេះមិនព្រមប្រាប់​​ឲ្យ​គេអស់ចម្ងល់ឡើយ ពោលគឺទុកឲ្យឆ្ងល់តែម្ដង ។ប៉ុន្ដែតាមប្រភពខ្លះថាសុនិតា នៅ​តែមាន​ចិត្តប្រចណ្ឌប្ដីខ្លាចតែលួចមានស្រីក្មេង ព្រោះកាលពីដើមឆ្នាំ២០២២ មានព័ត​មាន​ថា​សុនិតា បានចែកផ្លូវគ្នាជាមួយលោកថាវរិទ្ធ នោះនាងក៍បញ្ចេញ​សញ្ញាហាក់ប្រចណ្ឌ​ហួង​ហែងប្ដីដែរ រហូតមានដំណឹងថានាងបានចុះចេញពីផ្ទះវីឡារធំស្កឹមស្កៃនៅបុរីប៉េង ហួត បឹងស្នោរ ទៅ​រស់នៅផ្ទះ១ល្វែងនៅស្ពានគីឡូលេខ៩ នៅខណ្ឌជ្រោយចង្វារ សង្កាត់ព្រែកលាភ ទៀតផង ទើប​ពេលនោះមានការខ្សឹបខ្សៀវគ្នាថាសុនិតា របូតតំណែងជំទាវបាត់ទៅហើយ ។ប៉ុន្ដែនៅខែ​ឧស​ភា ឆ្នាំ២០២៣ សុនិតា និងលោកថាវរិទ្ធ បង្ហាញស្នេហាស្អិតល្មូតដូចដើមឡើងវិញ​ហើយ​នៅ​ថ្ងៃ​ខួបគម្រប់អាយុ៣៤ឆ្នាំ កាលពីថ្ងៃទី៣០ មិថុនា សុនិតា ថែមទាំងត្រូវបានមិត្ត​រួមអាជីព​ជម្រុញ និងជូនពរនាងឲ្យបានកូនភ្លោះទៀតផង ដើម្បីឲ្យស្វាមីកាន់តែស្រលាញ់នាងខ្លាំង​ថែម​ទៀត និង​រក្សារស្នេហាឲ្យបានរឹងមាំជាងនេះ ។ប៉ុន្ដែបែជាគ្មានអ្នកណាឲ្យយោបល់នាងរឿង​គួរតែ​អូសដៃលោកទឹត ថាវរិទ្ធ ចូលរោងការទើបស្នេហាលែងប្រឈមហានិភ័យនោះទេ ដោយ​ម្នាក់ៗ​ចង់ឃើញនាងពពោះម្ដងបានកូន២សំខាន់ជាងរៀបការ ។

 គួរបញ្ជាក់ថានៅ សុនិតា បានឡើងឋានៈ២ព្រមគ្នានៅឆ្នាំ២០២៤ នេះគឺជាអនុប្រធាន​សមា​គមសិល្បករខ្មែរ និងជាប្រធានផ្នែកពិធីការរបស់សមាគមសិល្បករខ្មែរ ខណៈដែលស្វាមី​នាង​លោកទឹត ថាវរិទ្ធ ជារដ្ឋលេខាធិការក្រសួងវប្បធ័ម និងវិចិត្រសិល្បៈ និងជាប្រធាន​ក្រុមប្រឹ​ក្សារបស់សមាគមសិល្បករខ្មែរ ផងដែរ ។សុនិតា ក្រោយចាប់ដៃជាមួយលោកថាវរិទ្ធ ជិត៦ឆ្នាំ និងមានកូនប្រុស១អាយុជាង៥ឆ្នាំនេះ នាងដកខ្លួនពីអាជីពសម្ដែងនិងMC ស្ទើតែទាំងស្រុង​ហើយ​ឥទ្ធិពលរបស់នាងក៍មិនធម្មតាឡើយ ព្រោះទៅណាមកណាមានគេហៅនាងថា”ជំទាវ”​ព្រម​ទាំង​​មានតារាខ្លះអាយុច្រើនជាងនាងគោរពនាងទៀតផង។តែតាម​ព័តមានថា​ដោយ​សារ​តែ​បា​រម្ភខ្លាចស្រីក្មេងឆក់ប្ដីទៅបាត់ ហេតុនេះសុនិតា តែងតែចាប់អារម្មណ៍ចំពោះរឿងរ៉ាវ​ស្នេ​ហា​​ផិត​ក្បត់ដែល​ធ្លាយនៅលើបណ្ដាញសង្គម ដូចជាករណីនាងសុខ ច័ន្ទធីតា មានសា​ហាយ​ក្បត់ប្ដីលោកមឹង សឿន បើទោះជាកាលពីថ្ងៃទី២១ សីហា នាងច័ន្ទធីតា បានសាង​ផ្នួសជា​ដូន​ជី លះបង់កិលេសតណ្ហាទៅហើយក្ដី ។ប្រភពបានឲ្យដឹងថាសុនិតា ថ្នមចិត្តប្ដីខ្លាំងណាស់ ដើម្បី​​រក្សារចំណងស្នេហាមិនឲ្យប្រេះស្រាំ ដែលខុសពីពាក្យថាយកប្ដីចាស់ ពូកែថ្នម។ប៉ុន្ដែនិតា មិនអាចទប់អារម្មណ៍បានឡើយ ប្រសិនដឹងថាប្ដីលួចស្នេហ៍ស្រីក្មេងនោះ ហេតុ​នេះ​​​ហើយ​បានជាតារាជិតដិតនៅតែចង់ឃើញនាងយកកូនថែម ដើម្បីចងជើងប្ដី ។

 ក្រៅពីនៅ សុនិតា តារាដែលយកស្វាមីជាបុរសវ័យចំណាស់ឆ្ងាយជាងខ្លួនមាន​ដូច​ជាអ្នក​នាង​គឹម លក្ខិណា ,វ៉េត រតនា ,ចាន់ សុធារ័ត្ន និងសិទ្ធី នីកា ជាដើម ៕

RELATED ARTICLES