Saturday, October 19, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមចិន៣នាក់ ជួ.../ញថ្នាំ.../ញៀន ជា.../ប់គុក២០ឆ្នាំ

ចិន៣នាក់ ជួ…/ញថ្នាំ…/ញៀន ជា…/ប់គុក២០ឆ្នាំ

ភ្នំពេញ ៖ លោកធាម ច័ន្ទពិសិដ្ឋ ប្រធានក្រុមប្រឹក្សាជំនុំជម្រះ សាលាដំបូងរាជធានីភ្នំពេញ និងលោកទុង រតនា ព្រះរាជអាជ្ញារង កាលពីល្ងាចថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤ បានប្រកាសសាលក្រមផ្តន្ទាទោសលើជនជាតិចិនតៃវ៉ាន់ ៣នាក់ ដាក់ពន្ធនាគារ ម្នាក់ៗ២០ឆ្នាំ ពិន័យជាប្រាក់ ម្នាក់ៗ ៣០លានរៀល បង់ចូលថវិការដ្ឋ ក្រោមការចោទ ប្រកាន់ពីបទដឹកជញ្ជូននិងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ជាង២គីឡូក្រាម។

ជនត្រូវចោទទាំង៣នាក់ រួមមាន ១- ឈ្មោះយ៉ាង សាវជិន (YANG SAO CHUN) ភេទប្រុស អាយុ៣៦ឆ្នាំ ជន ជាតិចិនតៃវ៉ាន់ ថ្ងៃខែឆ្នាំកំណើត១៩៨៧។ ២-ឈ្មោះ ជ័ង ប៉ជៀន (CHUANG PO CHIEN) ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិចិនតៃវ៉ាន់ ថ្ងៃខែឆ្នាំកំណើត១៩៩៣ និងទី៣-ឈ្មោះអ៊ូ ជីនតឺ (WU CHUN TE) ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិចិនតៃវ៉ាន់ ថ្ងៃខែឆ្នាំកំណើត១៩៩៤។

គួរបញ្ជាក់ថា ដោយអនុវត្តតាមបញ្ជារបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងនាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរង ទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន និងអនុវត្តតាមបញ្ជាដឹកនាំផ្ទាល់របស់លោកឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរ ប្រឆាំងគ្រឿងញៀន កាលពីវេលាម៉ោង៥និង១៥នាទីល្ងាច ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៣ កម្លាំងជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន (ក៤) ក្រោមការដឹកនាំនិងសម្របសម្រួលពីលោក វង្ស សាវ៉ាត ព្រះរាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ សហការជាមួយកម្លាំង នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះស្រាវជ្រាវស៊ើបអង្កេត រហូតឈានទៅបង្ក្រាបករណីជួញដូរនិងរក្សាទុកគ្រឿងញៀន ដោយខុសច្បាប់គ្នា នៅចំណុច បណ្តោយផ្លូវលេខ K5 សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដោយឃាត់ខ្លួនជនសង្ស័យជាជនជាតិចិន ទាំង៣នាក់ខាងលើ ជាមួយវត្ថុតាង គ្រឿងញៀន ជាង២គីឡូ៕

RELATED ARTICLES