Saturday, October 19, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមអ៊ូខុង ចេញឆ.../ក់២ដង ជា.../ប់ខ្នោះ

អ៊ូខុង ចេញឆ…/ក់២ដង ជា…/ប់ខ្នោះ

ភ្នំពេញ ៖ ជនសង្ស័យជាមុខសញ្ញាឆក់យ៉ាងសកម្ម ចំនួន២នាក់ ក្នុងនោះម្នាក់ឈ្មោះអ៊ូខុង បានធ្វើសកម្មភាពចេញឆក់ ១ភ្លែត ២ដង និងបានសម្រេចទាំង២លើក  តែពេលឆក់បានសម្រេចហើយ ត្រូវជនរងគ្រោះស្រែកចោរ!ៗ ធ្វើឱ្យភ័យខ្លួន ដួលម៉ូតូ រួចនាំគ្នារត់ទៅពួនក្នុងព្រៃ ត្រូវបានកម្លាំងសមត្ថកិច្ចព័ទ្ធចាប់ក្របួចជាប់ទាំង២នាក់ភ្លាមៗ នាំយកមកចាត់ការតាមច្បាប់។

ករណីឆក់ទ្រព្យសម្បត្តិអ្នកដំណើរតាមផ្លូវនេះ បានកើតឡើង ជាបន្តបន្ទាប់ ចំនួន២លើក នៅវេលាម៉ោង៣និង១៥នាទីរសៀល ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ ស្ថិតនៅតាមបណ្តោយផ្លូវ២១៧ សង្កាត់ដង្កោ ខណ្ឌដង្កោ និងនៅសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ។

ជនសង្ស័យទាំង២នាក់ ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន ទី១-ឈ្មោះមុន្នី អ៊ូខុង ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិព្រែកទល់ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ និងទី២-ឈ្មោះសូ វិច្ឆិកា អាយុ១៨ឆ្នាំ មុខរបរនិងស្នាក់នៅមិនពិតប្រាកដ។

តាមប្រភពពីសមត្ថកិច្ច បានដឱ្យដឹងថា ជនសង្ស័យទាំង២នាក់ខាងលើនេះ គឺជាមុខសញ្ញាសកម្ម ដែលតែងធ្វើសកម្មភាពឆក់កាបូប និងទ្រព្យសម្បត្តិប្រជាពលរដ្ឋជាអ្នកដំណើរតាមផ្លូវជាញឹកញាប់ តែលើកចុងក្រោយនេះ ជនសង្ស័យទាំង២នាក់ បានធ្វើសកម្មភាពឆក់បានសម្រេច ចំនួន២លើកផ្ទួនៗ។

ក្នុងនោះលើកទី១-ជនសង្ស័យទាំង២នាក់ បានជិះម៉ូតូ ១គ្រឿង ម៉ាកស៊ុយស៊ូគី និច ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1KW-0953 ទៅធ្វើសកម្មភាពឆក់កាបូបលុយនារីរងគ្រោះម្នាក់ បានសម្រេច នៅតាមបណ្តោយផ្លូវ២១៧ សង្កាត់ដង្កោ ខណ្ឌដង្កោ ដោយនៅក្នុងកាបូបនោះ មានលុយចំនួន៣ម៉ឺនរៀល និងគ្រឿងអលង្ការមួយចំនួន។ បន្ទាប់ពីឆក់បានសម្រេចហើយ ជនសង្ស័យទាំង២នាក់ខាងលើ បានជិះម៉ូតូរត់គេចខ្លួន តែក៏ឆ្លៀតធ្វើសកម្មភាពឆក់ទូរស័ព្ទដៃ និងលុយ ពីស្ត្រីម្នាក់ទៀត ដែលកំពុងធ្វើដំណើរតាមផ្លូវ ក្នុងសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ ដោយយកបានប្រាក់ ចំនួន១៦ម៉ឺនរៀល ហើយភ្លាមៗនោះ ជនរងគ្រោះបានជិះម៉ូតូដេញតាមពីក្រោយ ព្រមទាំងស្រែកថា “ចោរ!ៗ” ធ្វើឱ្យជនសង្ស័យភ័យស្លន់ស្លោ បណ្តាលឱ្យដួលម៉ូតូ។

បន្ទាប់ពីដួលម៉ូតូ ជនសង្ស័យទាំង២នាក់ បាននាំគ្នារត់ចោលម៉ូតូ ចូលទៅសំងំចូលទៅក្នុងព្រៃ ក្នុងតំបន់ជិតកន្លែងកើតហេតុ ហើយក៏ត្រូវបានកម្លាំងសមត្ថកិច្ចព្រហ្មទណ្ឌខណ្ឌដង្កោ សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ដង្កោ ប៉ុស្តិ៍ព្រែកកំពឹស និងប៉ុស្តិ៍រលួស ធ្វើការឡោមព័ទ្ធ រហូតឈានល់ការចាប់ខ្លួនជនសង្ស័យទាំង២នាក់ បានយកមកធ្វើការសាកសួរ និងចាត់ការតាមច្បាប់៕

RELATED ARTICLES