Saturday, October 19, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមគេបុ.../កបា.../ក់ជើង ចេញពីពេទ្យ ម៉ូតូបុ.../កថែម

គេបុ…/កបា…/ក់ជើង ចេញពីពេទ្យ ម៉ូតូបុ…/កថែម

ភ្នំពេញ ៖ ស្ត្រីម្នាក់ ទើបតែចេញពីមន្ទីរពេទ្យ ដោយសារគ្រោះថ្នាក់ចរាចរណ៍ របួសបាក់ជើង ស្លាកស្នាមចាស់មិនទាន់ជាផង ស្រាប់តែជិះកង់ទៅធ្វើការងារ ត្រូវបានម៉ូតូ ១គ្រឿង បុកបណ្តាលឱ្យដួលរងរបួសធ្ងន់ វង្វេងបាត់ស្មារតី ។

 ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង ៥និង៥០នាទីព្រឹក ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤ នៅតាមផ្លូវ៣០ម៉ែត្រ ភូមិព្រៃកី«ខ» សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ជនរងគ្រោះឈ្មោះ ចាន់ នី ភេទស្រី អាយុ៣៨ឆ្នាំ មុខរបរបុគ្គលិកអនាម័យ នៅការ៉ាស់សាំង ស្នាក់នៅភូមិទួលកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា ស្ត្រីរងគ្រោះ ទើបជួបគ្រោះថ្នាក់ចរាចរណ៍ របួសបាក់ជើង ចេញពីមន្ទីរពេទ្យ មិនទាន់បាន១ខែផង របួសចាស់ក៏មិនទាន់ជាសះ ស្រាប់តែពេលជិះកង់ទៅធ្វើការងារ តាមបណ្តោយផ្លូវ ៣០ម៉ែត្រ ពីលិច ទៅកើត ដល់ចំណុចកើតហេតុ ត្រូវបានម៉ូតូ១គ្រឿង ម៉ាកកហុងដា ស្កុបពី ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1KL-5095 ជិះដោយយុវជនម្នាក់ ពីលិច ទៅកើត ជ្រុលបុកពីក្រោយ បណ្តាលឱ្យរងរបួសធ្ងន់ វង្វេងបាត់ស្មារតី ។

ក្រោយកើតហេតុ ភាគីសងខាង និយាយត្រូវគ្នា ក៏បានដឹកស្ត្រីរងគ្រោះ ទៅមន្ទីរពេទ្យ ដោយមិនចាំបាច់ឱ្យសមត្ថកិច្ចជួយសម្របសម្រួលឡើយ ៕

RELATED ARTICLES