Saturday, October 19, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមបង្ក្រា.../បជ.../ល់មាន់ ចា.../ប់មនុស្ស៣នាក់

បង្ក្រា…/បជ…/ល់មាន់ ចា…/ប់មនុស្ស៣នាក់

ខេត្តបាត់ដំបង ៖ ទីតាំងប្រព្រឹត្តិល្បែងភ្នាល់ជល់មាន់ ដាក់ប្រាក់ មួយកន្លែង ស្ថិតនៅភូមិទួលម្ទេស ឃុំធិបតី ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ត្រូវបានសមត្ថកិច្ចចុះបង្រ្កាប កាលពីវេលាម៉ោង ១៥និង២៦នាទីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ ។

កិច្ចប្រតិបត្តិការនេះ ធ្វើឡើងតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក្នុងនោះលោកអនុសេនីយ៍ឯក ចាន់ ថានូ អធិការនៃអធិការដ្ឋាននគរ បាលស្រុកគាស់ក្រឡ បានដឹកនាំកម្លាំងបង្រ្កាប ដោយឃាត់ខ្លួនអ្នកប្រព្រឹត្តល្បែង ចំនួន ០៣នាក់ និងដកហូតបានវត្ថុតាងមួយចំនួន រួមមាន ៖ -ម៉ូតូ ០៧គ្រឿង -មាន់ជល់ ០២ក្បាល -ជញ្ជីងថ្លឹងមាន់ ចំនួន០១ -សង្វៀនកៅស៊ូ ចំនួន០១ -ភួយកម្រាល ចំនួន០១ -ឆ្នាំងដាំទឹកស្អំមាន់ ចំនួន០១ -ស្បែកជើង ចំនួន០២គូ -ស៊ុមក្រុងមាន់ ចំនួន០១ -កន្ត្រកយួរដៃ ចំនួន០១។

ជនសង្ស័យទាំង ៣នាក់ ត្រូវបាននាំខ្លួនទៅសាកសួរនៅអធិការដ្ឋាននគរបាលស្រុកគាស់ក្រឡ និងកសាងសំណុំរឿងបន្តតាមនីតិវិធី៕

RELATED ARTICLES