ភ្នំពេញ ៖ ជំងឺអឹមផក (Mpox) ដែលមានឈ្មោះដើមជំងឺអុតស្វា បានកើតមាន ២០ករណីហើយនៅក្នុងប្រទេសកម្ពុជា ប៉ុន្តែមិនមានករណីស្លាប់នោះទេ ខណៈដែលអង្គការសុខភាពពិភពលោក ចាត់ទុកជំងឺឆ្លងមួយនេះ ជាស្ថានភាពគ្រោះអាសន្នសុខភាពសាធារណៈ នៅក្នុងពិភពលោក។
នៅចំពោះមុខស្ថានភាពនេះ ក្រសួងសុខាភិបាលកម្ពុជា បានប្រកាសឱ្យមានការពង្រឹងវិធានការចត្តាឡីស័ក ដើម្បីទប់ស្កាត់និងឆ្លើយតបទៅនឹងការឆ្លងរាលដាលជំងឺនៅតាមច្រកចេញចូលប្រទេស។
យោងតាមសេចក្តីប្រកាស ចុះថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤ បានឱ្យដឹងថា បច្ចុប្បន្នមានការផ្ទុះឡើងនៃជំងឺអឹមផក (Mpox) ឬអុតស្វា ដែលអង្គការសុខភាពិភពលោក បានប្រកាសជាគ្រោះអាសន្នសុខភាពសាធារណៈ គួរឱ្យព្រួយបារម្ភជាអន្តរជាតិ កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤។
រហូតមកទល់ពេលនេះ នៅកម្ពុជា មានករណីជំងឺអុតស្វា ២០ករណី ប៉ុន្តែមិនមានរណីស្លាប់ទេ។ ចំណែកជំងឺផ្តាសាយបក្សី មានចំនួន ៧២ករណី ដោយស្លាប់ ៤៣ករណី។
ក្រសូងសុខាភិបាល បានអំពាវនាវឱ្យខេត្តជាប់ព្រំដែន បង្កើនវិធានកាចត្តាឡីស័ក ដើម្បីទប់ស្កាត់ការឆ្លងជំងឺតាមច្រកព្រំដែន៕