Saturday, October 19, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គម ទាហានបើកឡានចេញពីបន្ទាយ រថភ្លើងបុ...ក

 ទាហានបើកឡានចេញពីបន្ទាយ រថភ្លើងបុ…ក

ខេត្តព្រះសីហនុ ៖ បុរសជាមន្ត្រីយោធាម្នាក់ ទើបនឹងបើករថយន្តចេញពីបន្ទាយ ឆ្លងកាត់ផ្លូវដែក ស្រាប់តែត្រូវរថភ្លើង ១ខ្សែ បើកមកបុកពេញទំហឹង ធ្វើឱ្យប៉ើងខ្ទាតប្រមាណ១០ម៉ែត្រ បណ្តាលឱ្យបុរសជាអ្នកបើកបររថយន្ត រងរបួសធ្ងន់។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រថភ្លើងបុករថយន្តនេះ បានកើតឡើង កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៤ នៅត្រង់ចំណុចនិយាមការលេខ (48P348823-1184852) ស្ថិតក្នុងក្រុម១ ភូមិ១ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ។បុរសរងគ្រោះដែលរងរបួសធ្ងន់ មានឈ្មោះសួន សុខណា ភេទប្រុស អាយុ៦៧ឆ្នាំ ជាមន្ត្រីយោធា ផ្នែកសឹករងស្រុកស្ទឹងហាវ (របួសត្រង់ក្បាល)។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្ត ១គ្រឿង ម៉ាក NISSA NAVARA ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ 2B-8605 បើកបរដោយមន្ត្រីយោធាឈ្មោះសួន សុខណា ទើបនឹងចេញពីបន្ទាយសឹករងស្ទឹងហាវ រួចបើកឆ្លងផ្លូវដែក គាប់ជួនពេលនោះ មានរថភ្លើង ១ខ្សែ ក្បាលពណ៌ក្រហម អូសទូទទេ បើកបរក្នុងទិសដៅពីភ្នំពេញ មកខេត្តព្រះសីហនុ បានជ្រុលទៅបុករថយន្តពេញទំហឹង បណ្តាលឱ្យខ្ទាតរថយន្តប្រហែល ១០ម៉ែត្រ ពីផ្លូវរថភ្លើង បង្កឱ្យអ្នកបើកបរថយន្តរងរបួសបែកក្បាលយ៉ាងដំណំ។

ក្រោយកើតហេតុ អ្នករងរបួសត្រូវបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ភ្លាមៗ ចំណែករថភ្លើង បានបន្តដំណើរទៅខេត្តព្រះសីហនុ។  រីឯរថយន្ត ត្រូវបានយកមករក្សាទុកនៅបន្ទាយផ្នែកសឹករងស្ទឹងហាវ៕

RELATED ARTICLES