Saturday, October 19, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គម អ្នករត់កង់បី ចោទប៉ូលិសចង់ផាក ស្នងការកោះហៅបំភ្លឺ

 អ្នករត់កង់បី ចោទប៉ូលិសចង់ផាក ស្នងការកោះហៅបំភ្លឺ

ភ្នំពេញ ៖ ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក កាលពីល្ងាចថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៤ បានកោះហៅប្រធានគោលដៅអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក នៅស្តុបបុរីអង្គរ មកសាកសួរបំភ្លឺ ពាក់ព័ន្ធទៅនឹងការថតផុសពីម្ចាស់កង់បី ១រូប ដែលអះអាងថា ប៉ូលិស ប្រុងផាកពិន័យគាត់ ទាំងគ្មានកំហុស និងសូមឱ្យអ្នកបើកបរម៉ូតូកង់៣ នោះ ចូលមកសហការបំភ្លឺនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ផងដែរ។

តាមប្រភពក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៤ ប្រធានគោលដៅអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ១រូប នៅគោលដៅស្តុបបុរីអង្គរ ត្រូវបានការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក កោះហៅមកសាកសួរបំភ្លឺ ដើម្បីរង់ចាំការស្រាវជ្រាវបន្ថែម និងសូមឱ្យអ្នកបើកបរម៉ូតូកង់៣ ចូលមកសហការបំភ្លឺនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវ គោក ដើម្បីដោះស្រាយ ក្រោយពីមានការផ្សព្វផ្សាយឃ្លីបវីដេអូតាមបណ្តាញសង្គម ពីការចោទប្រកាន់របស់បុរសម្នាក់ ជាអ្នកបើកបរម៉ូតូកង់៣ ចំពោះមន្ត្រីនគរបាលចរាចរណ៍ នៅគោលដៅស្តុបបុរីអង្គរ កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៤ ថា បានចាប់ឃាត់ម៉ូតូកង់៣គាត់បម្រុងផាកពិន័យ ដោយមិនបានល្មើសច្បាប់ចរាចរណ៍ផ្លូវគោក នៅពេលនោះ គាត់បានតវ៉ាបង្ហាញកាមេរ៉ា ទើបមន្ត្រីនគរបាលចរាចរណ៍មិនផាកពិន័យ និងបានអនុញ្ញាតឱ្យគាត់បន្តដំណើរ។

ក្រុមការងារព័ត៌មានប្រតិកម្មរហ័ស សូមណែនាំដល់ប្រជាពលរដ្ឋធ្វើដំណើរក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ មុននឹងផុសព័ត៌មានតាមបណ្តាញសង្គម ក្នុងករណីមន្ត្រីនគរបាលចរាចរណ៍ដែលឈរជើងនៅគោលដៅណាមួយ ដែលចុះអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកមានកំហុសឆ្គង ចំពោះប្រជាពលរដ្ឋដោយប្រការណាមួយ ហើយប្រជា ពលរដ្ឋកើតទុក្ខមិនសុខចិត្ត សូមមកដាក់ពាក្យបណ្តឹងនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោកឧត្តម សេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នឹងដោះស្រាយជូនប្រជា ពលរដ្ឋ៕

RELATED ARTICLES