Saturday, October 19, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គម ខ្យ.../ល់កន្ត្រា.../ក់ បា.../ក់រលំផ្ទះ១៥ខ្នង

 ខ្យ…/ល់កន្ត្រា…/ក់ បា…/ក់រលំផ្ទះ១៥ខ្នង

ខេត្តបាត់ដំបង ៖ លំនៅឋានរបស់ប្រជាពលរដ្ឋ ចំនួន១៥ខ្នង បានរងការខូចខាត និងបង្គោលភ្លើងសូឡាបំភ្លឺដងផ្លូវ ជាច្រើនដើម ត្រូវបាក់ដួលរលំ ដោយសារហេតុការណ៍បាតុភូតគ្រោះធម្មជាតិ ខ្យល់កន្ត្រាក់ កាលពីរសៀលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤ នៅចំណុចភូមិសាស្ត្រឃុំព្រះផុស ស្រុកគាស់ក្រឡ តែសំណាងល្អ មិនបង្កឱ្យមានគ្រោះថ្នាក់លើមនុស្សនោះទេ។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា  ភ្លៀងបានធ្លាក់មួយមេធំ បង្កឱ្យមានខ្យល់កន្ត្រាក់វាយប្រហារខ្លាំងក្លា ដែលប៉ះទង្កិចខ្លាំងទៅលើផ្ទះប្រជាពលរដ្ឋមួយចំនួន នៅក្នុងឃុំព្រះផុស ស្រុកគាស់ក្រឡ។ ដោយខ្យល់កន្ត្រាក់នេះ បានធ្វើឱ្យខូចខាតលំនៅឋានរបស់ប្រជាពលរដ្ឋ ១៥ខ្នង និងដួលរលំបង្គោលសូឡាបំភ្លឺផ្លូវនៅក្នុងឃុំ និងខូចខាតដំបូលអគាររដ្ឋបាលឃុំ រួមទាំងបន្ទប់ទឹកសាលារៀនទៀតផង។

យោងតាមរបាយការណ៍ស្តីពីការខូចខាតដោយសារគ្រោះធម្មជាតិខាងលើនេះ បានឱ្យដឹងថា   លំនៅឋានប្រជាពលរដ្ឋ ចំនួន១៥ខ្នង ភាគច្រើនរបើកដំបូល  អគាររដ្ឋបាលឃុំ  រួមទាំងស្លាកគណបក្សផង  និងខូចខាតបង្គោលភ្លើងសូឡាបំភ្លឺផ្លូវក្នុងមូលដ្ឋាន អស់ចំនួន៥ដើម  តែពុំមានគ្រោះថ្នាក់ដល់មនុស្សទេ។

យ៉ាងណា ក្រោយកើតហេតុភ្លាមៗ មន្ត្រីជំនាញនិងអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យ ធ្វើរបាយការណ៍ជូនថ្នាក់ដឹកនាំ ដើម្បីជួយសង្គ្រោះបឋម៕

RELATED ARTICLES