Saturday, October 19, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គម ចិន លួ.../ចឆ្លងដែនខុសច្បាប់ ចា.../ប់បាន១៦នាក់ 

 ចិន លួ…/ចឆ្លងដែនខុសច្បាប់ ចា…/ប់បាន១៦នាក់ 

ខេត្តព្រះវិហារ ៖ ជនជាតិចិន ចំនួន១៦នាក់ ត្រូវបានកម្លាំងជំនាញផែនការងារអន្តោប្រវេសន៍ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាល ធ្វើការឃាត់ខ្លួនជាបន្តបន្ទាប់ ចំនួន២ករណីផ្សេងគ្នា ពាក់ព័ន្ធនឹងករណីលួចឆ្លងដែនដោយខុសច្បាប់។

ប្រតិបត្តិការបង្ក្រាបក្រុមជនជាតិចិន លួចឆ្លងដែនខុសច្បាប់នេះ បានធ្វើឡើងក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការ នគរបាលខេត្តព្រះវិហារ និងបញ្ជាផ្ទាល់ដោយលោកឧត្តមសេនីយ៍ត្រី តាន់ គឹមលេង ស្នងការរង ទទួលផែនការងារអន្តោប្រវេសន៍ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះវិហារ និងកម្លាំងអធិការដ្ឋាននគរបាលស្រុកជាំក្សាន្ត។

ករណីទី១- នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ កម្លាំងជំនាញផែនការងារអន្តោប្រវេសន៍ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកជាំក្សាន្ត បានធ្វើការឃាត់រថយន្ត ១គ្រឿង ម៉ាកតូយ៉ូតា កាមរី ពណ៌ទឹកប្រាក់ ពាក់ ស្លាកលេខ ភ្នំពេញ 2AG-8442 ដែលមានដឹកជនជាតិចិន ចំនួន ៤នាក់ (ភេទប្រុស និងពុំមានលិខិតឆ្លងដែន) នៅលើផ្លូវជាតិលេខ៦២ ស្ថិតក្នុងភូមិត្មាតប៉ើយ ឃុំព្រីងធំ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

ករណីទី២- នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៤ កម្លាំងជំនាញផែនការងារអន្តោប្រវេសន៍ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះវិហារ បានធ្វើការឃាត់ខ្លួនជនជាតិចិន ចំនួន១២នាក់ (ភេទប្រុសនិងពុំមានលិខិតឆ្លងដែន) ស្ថិតក្នុងភូមិអភិវឌ្ឍន៍ សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ។

តាមប្រភពប្រជាពលរដ្ឋ បានឱ្យដឹងថា នៅជាប់មាត់ទន្លេកំពង់ស្រឡៅ ឃុំកំពង់ស្រឡៅ១ ស្រុកឆែប ខេត្តព្រះ វិហារ ដែលមានព្រំប្រទល់ជាប់នឹងខេត្តចំប៉ាសាក់ ប្រទេសឡាវ មានផ្ទះមួយកន្លែង បាំងស័ង្កសីជិត ដែលទទួលជនជាតិចិន លួចឆ្លងដែនខុសច្បាប់ ចូលមកកម្ពុជា ហើយបានដឹកជញ្ជូនបន្តតាមរថយន្តទេសចរណ៍ ១៥កៅអី ១គ្រឿង ជារថយន្តប្រភេទទំនើប កញ្ចក់ខ្មៅ ឆ្លងកាត់ខេត្តព្រះវិហារ និងឆ្លងកាត់ស្រុកជ័យសែន បន្តតាមផ្លូវជាតិលេខ៦២ ទៅរាជធានីភ្នំពេញ និងអាចបន្តដល់ខេត្តព្រះសីហនុ តែម្តង។

ប្រជាពលរដ្ឋបានសម្តែងនូវការព្រួយបារម្ភផងដែរថា រថយន្តដែលដឹកជញ្ជូនជនជាតិចិន ខុសច្បាប់ នោះបើកបរក្នុងល្បឿនលឿនៗខ្លាំងណាស់ ដែលអាចបង្កជាគ្រោះថ្នាក់នៅតាមដងផ្លូវជាយថាហេតុណាមួយក៏ថាបាន៕

RELATED ARTICLES