ភ្នំពេញ៖ក្នុងវ័យ៣៦ឆ្នាំ ពិធីការិនីរូបស្រស់សុខ សោម៉ាវត្តី ហាក់មានរូបសម្រស់ប្រែប្រួលនាចុងខែសីហា នេះព្រោះដើមទ្រូងទ្រលុកទ្រលន់ជាងមុន ហើយចេញសរសៃបរិវេណដើមទ្រូងឡើងខៀវៗតែម្ដង ដែលបញ្ជាក់ថាស្បែកនាងស្ដើងហើយខ្ចីពេក។ភាពខុសប្លែកពីមុននៃរូបរាងកាយរបស់សោម៉ាវត្តី នាពេលនេះក្រោយនាងបានចែកផ្លូវជាមួយអតីតសង្សារលោកលី វ៉ាហេទ ជាង២ឆ្នាំមកហើយ និងតាមព័តមានថានាងកំពុងតែសាងស្នេហាដោយសម្ងាត់ជាមួយថៅកែហាងថតរូបPre-Wedding ដ៍ធំមួយ ប៉ុន្ដែនៅស្ថិតក្នុងតំណាក់កាលនៅមើលចិត្តថ្លើមគ្នានៅឡើយ ។ពិធីការិនីបាយ័នរូបនេះបានតាំងចិត្តថានាងចង់ចាបផ្ដើមសារជាថ្មី ហើយធ្វើឲ្យបានល្អបំផុត រហូតដល់ខ្លួននាងស្កប់ចិត្ត ។
សុខ សោម៉ាវត្តី វាចាថា”យើងមិនអាចត្រឡប់ទៅការផ្លាស់ប្ដូរបានទេ ប៉ុន្ដែយើងអាចចាប់ផ្ដើមពីពេលនេះបាន ធ្វើឲ្យល្អបំផុត រហូតដល់យើងស្កប់ចិត្ត និងប្រាប់ខ្លួនឯងថា អ្នកគឺបានធ្វើអស់ពីសម្ថភាពហើយ “។
តាមរយៈការដាក់ផែនការណ៍ថ្មីនេះ ដោយមិនខ្លាចការចាប់ផ្ដើមនេះមានន័យថាសុខ សោម៉ាវត្តី ចង់ធ្វើខ្លួននាងឲ្យក្លាយទៅជាមនុស្សស្រីថ្មីម្នាក់ ជាមួយការតុបតែងខ្លួនឬធ្វើអ្វីទៅតាមខ្លួននាងស្រលាញ់ ។ជាមួយគ្នានេះដែរវត្តី ក៍មិនខ្លាចក្នុងការទទួលយកគូស្នេហ៍ថ្មីដែរ បើទោះជានាងបានបរាជ័យស្នេហាដល់ទៅ២លើកទៅហើយក្ដី ។
សូមបញ្ជាក់ថាសុខ សោម៉ាវត្តី បានធ្លាក់ខ្លួនមេម៉ាយកូន១តាំងពីឆ្នាំ២០១៤ ក្រោយរៀបការបាន២ឆ្នាំជាមួយលោកទូច ដាណារ៉ា ហៅពេជ្រ ធ្វើឲ្យនាងរបូតតំណែងជំទាវ ។អ្វីដែលវត្តី កាន់តែឈឺចាប់ថែមទៀតនោះគឺមេម៉ាយកូន១ស្រួយដូចដូងដុតរូបនេះមានប្រុសទាំងក្នុងនិងក្រៅស្រុកតាមចែចង់ ប៉ុន្ដែនាងបានមើលរំលងហើយទៅផ្សារភ្ជាប់ស្នេហាថ្មីជាមួយកីឡាករបាល់ទាត់លី វ៉ាហេទ ៥ឆ្នាំ(២០១៧-២០២២) ស្រាប់តែចំណងស្នេហាបានដើរដល់ទីបញ្ចប់ធ្វើឲ្យគម្រោងនាងចង់ធ្វើកូនក្រមុំលើកទី២ ត្រូវបរាជ័យទាំងស្រុង ។ប៉ុន្ដែដើម្បីឆ្លើយតបទៅអតីតគូស្នេហ៍ដែលមិនយល់ពីជម្រៅបេះដូងនាងទើបវត្តី បានឆ្លើយតបទៅវ៉ាហេទ ដោយលេងផ្លូវ«ធ្វើស្រែទាន់ក្ដៅដី យកសង្សារថ្មី ទាន់ក្ដៅចិត្ត» នោះគឺនាងបានភ្ជាប់ស្នេហាជាមួយបុរសវ័យចំណាស់ថៅកែហាងថតរូបដែលលោកស្គាល់អតីតគូស្នេហ៍របស់នាងយ៉ាងច្បាស់ ។តែចំណងស្នេហាថ្មីរបស់សោម៉ាវត្តី ជាង២ឆ្នាំនេះនៅតែគ្មានសញ្ញាដឹកដៃគ្នាចូលរោងការឡើយ បើទោះជាលោកថៅកែ ចង់បើកស្នេហ៍មួយនេះជាចំហ ក៍វត្តី នៅតែចង់លាក់លៀម ដែលតាមព័តមានថាមូលហេតុដោយសារតែនាងខ្លាចស្នេហាមិនច្បាស់លាស់ជាន់ដានស្នេហាចាស់ទើបមិនហ៊ានកៀកកើយថៅកែជាសាធារណៈបែបនេះ ។
សុខ សោម៉ាវត្តី បានប្រើជីវិតមេម៉ាយរយៈពេល១០ឆ្នាំគត់ និងរយៈពេលចុងក្រោយនេះគេមិនដែលឃើញនាងថតភាពយន្ដឲ្យផលិតកម្មណាដូចមុនទេ គឺថតតែរឿងប្រវត្តិសាស្រ្ដរបស់ថ្នាក់ដឹកនាំ។ប្រភពបានឲ្យដឹងថាវត្តី មិនចង់លេងជាតួម្ដាយទេ ទើបធ្វើឲ្យខាងផលិតករ រារែកចិត្ត ព្រោះពេលនេះកូនស្រីនាងពេញវ័យក្រមុំទៅហើយ ។តែវត្តី ធ្លាប់ប្រាប់អ្នកយកព័តមានយើងថានាងមិនចង់ចេញថតរឿងច្រើនពេកដោយសារតែខ្លាចទស្សនិកជន សាំមុខ ហេតុនេះយូៗទើបនាងទទួលថត១រឿង ព្រោះបច្ចុប្បន្ននាងផ្ដោតតែលើការធ្វើជាMC នៅប៉ុស្ដិ៍បាយ័នប៉ុណ្ណោះ ។
ក្រៅពីសុខ សោម៉ាវត្ដី តារាធ្លាក់ខ្លួនមេម៉ាយហើយជ្រើសផ្លូវសាងស្នេហ៍ថ្មីដោយមិនបើកចំហ មានដូចជាកែវ និសា ,អឿន ស្រីមុំ និងសឿន ផានផាភួង ជាដើម ។តាមព័តមាន ថាវត្តី ដែលមានវ័យកាន់តែច្រើន តែស្បែកសាច់ខ្ចីញ៉ិញរូបនេះនៅតែមិនពិបាកយកតំណែងជំទាវទេ ប្រសិនបើនាងចង់បានវា ព្រោះបុរសដែលចង់ស្អំរបួសបេះដូងនាងភាគច្រើនគឺជាមន្រ្ដីធំវ័យចំណាស់ ប៉ុន្ដែវត្តី បែជាមាននិស្ស័យស្នេហ៍ជាមួយលោកថៅកែទៅវិញ បើទោះជាមិត្តិភក្ដិនាងជម្រុញឲ្យពិធីការិនីរូបនេះគួរឆក់ឱកាសស្នេហ៍ប្រុសណាដែលផ្ដល់ឲ្យនាងសោយសុខលើគំនរទ្រព្យ ដោយមិនចាំបាច់ពឹងលុយពីសិល្បៈទៀតក្ដី ក៍នាងនៅតែចង់ធ្វើអ្វីទៅតាមបេះដូងដដែល ៕