Friday, November 29, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមទុ.../ស្សេខ្សែភ្លើង ឆេះ.../កន្លែងកម្មករស្នាក់នៅ ៤បន្ទប់

ទុ…/ស្សេខ្សែភ្លើង ឆេះ…/កន្លែងកម្មករស្នាក់នៅ ៤បន្ទប់

ខេត្តព្រះសីហនុ ៖ បន្ទប់ស្នាក់នៅរបស់កម្មករ ប្រភេទកុងតឺន័រ ចំនួន៤បន្ទប់ ត្រូវបានអគ្គិភ័យឆាបឆេះបំផ្លាញអស់ទាំងស្រុង ដោយមូលហេតុផ្តើមចេញពីការឆ្លងចរន្តអគ្គិសនី (ទុស្សេខ្សែភ្លើង) និងត្រូវបានកម្លាំងជំនាញបញ្ជូនរថយន្តពន្លត់អគ្គិភ័យចុះអន្តរាគមន៍បាញ់ទឹកពន្លត់ភ្លាមៗ។

ករណីគ្រោះអគ្គិភ័យនេះ បានកើតឡើង កាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤ នៅចំណុចបន្ទប់ស្នាក់នៅរបស់កម្មករ ប្រភេទកុងតឺន័រ ជិតអគារកំពុងសាងសង់មួយកន្លែង កែងស្តុបភូមិអាចម៍មឹក ស្ថិតក្នុងភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។

បន្ទាប់ពីកើតមានករណីខាងលើនេះភ្លាម កម្លាំងជំនាញនៃការិយាល័យជំនួយមនុស្សធម៌ និងសង្គ្រោះគ្រោះ មហន្តរាយ កងរាជអាវុធហត្ថខេត្ត និងមូលដ្ឋានកងរាជអាវុធហត្ថក្រុងព្រះសីហនុ ចំនួន១២នាក់ ដឹកនាំដោយលោកវរសេនីយ៍ត្រី ឆឹម ផល្លី នាយការិយាល័យ សហការជាមួយកម្លាំងផ្នែកពន្លត់អគ្គីភ័យ នៃស្នងការដ្ឋាននគរបាលខេត្ត ចេញប្រតិបត្តិការជួយអន្តរាគមន៍គ្រប់គ្រង និងបាញ់ទឹកពន្លត់ភ្លើង នៅទីតាំងកើតហេតុភ្លាមៗ។

ប្រតិបត្តិការសង្គ្រោះនេះ កម្លាំងជំនាញ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ ចំនួន៣គ្រឿង ក្នុងនោះ រថយន្តពន្លត់អគ្គិភ័យកងរាជអាវុធហត្ថខេត្ត ចំនួន១គ្រឿង ប្រើទឹកអស់ ១ឡាន និងរថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលខេត្ត ចំនួន២គ្រឿង ប្រើទឹកអស់ ១ឡាន។

ហេតុការណ៍អគ្គិភ័យខាងលើ បានបង្កឱ្យខូចខាត រួមមាន ឆេះបន្ទប់ស្នាក់នៅ ចំនួន៤ ទាំងស្រុង ម៉ូតូម៉ាកហុងដា ស្កុបពី ពណ៌ស ១គ្រឿង។  មូលហេតុបណ្តាលមកពីឆ្លងចរន្តអគ្គិសនី តែករណីនេះមិនបង្កឱ្យមានមនុស្សរងរបួស ឬគ្រោះថ្នាក់ដល់អាយុជីវិតឡើយ៕

RELATED ARTICLES