Tuesday, September 17, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមកូនស្រីបា.../ត់ពីផ្ទះ៣ថ្ងៃ ម៉ែឪប្តឹ.../ងប៉ូលិស

កូនស្រីបា…/ត់ពីផ្ទះ៣ថ្ងៃ ម៉ែឪប្តឹ…/ងប៉ូលិស

ភ្នំពេញ ៖ ក្មេងស្រីវ័យជំទង់ ជាសិស្សសាលាម្នាក់ នៅសុខៗបានចេញបាត់ពីផ្ទះ ដោយគ្មានមូលហេតុ និងមិន ឃើញត្រឡប់មកវិញ អស់រយៈពេល៣ថ្ងៃមកហើយ ទោះជាឪពុកម្តាយតាមស្វែងរកយ៉ាងណាក៏មិនឃើញ ទើបមានការព្រួយបារម្ភ បានកាន់រូបថតទៅប្តឹងសមត្ថកិច្ចឱ្យជួយរក។

យុវតីដែលបាត់ខ្លួន មានឈ្មោះហ៊ន់ អាយុ១៥ឆ្នាំ មុខរបរសិស្ស មានលំនៅក្នុងភូមិស្រែរាជ្ជះ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ។ យុវតីរូបនេះ បានបាត់ពីផ្ទះ តាំងពីវេលាម៉ោង៦ និង៣០នាទីព្រលប់ ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤ រហូតមកដល់ពេលនេះ នៅមិនទាន់ឃើញវិលត្រឡប់មកផ្ទះវិញ និងមិនមានដំណឹងអ្វីបន្តិចនៅឡើយ។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា កាលពីវេលាម៉ោង ៤និង៣០នាទីរសៀល ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ សមត្ថកិច្ចបានទទួលពាក្យបណ្តឹងពីឈ្មោះអុំ ប៊ន ភេទប្រុស អាយុ៣៩ឆ្នាំ ត្រូវជាឪពុកបង្កើតរបស់យុវតីឈ្មោះ ហ៊ន់ មានលំនៅ ភូមិស្រែរាជ្ជះ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ បានរាយការណ៍ថា គាត់បានបាត់កូនស្រីឈ្មោះហ៊ន់ អាយុ១៥ឆ្នាំ មុខរបរសិស្ស ដោយកូនស្រីនេះ បានដើរចេញពីផ្ទះបាត់ តាំងពីវេលាម៉ោង ៦និង៣០នាទីព្រលប់ ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤ មិនឃើញត្រឡប់មកផ្ទះវិញទេ។

ជាមួយនេះ ឪពុកម្តាយរបស់យុវតីដែលបាត់ខ្លួនខាងលើ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលបានឃើញក្មេងស្រីដូចមានភិនភាគក្នុងរូបនេះ សូមជួយផ្តល់ព័ត៌មានតាមរយៈលេខទូរស័ព្ទ ៖ បុរសជាឪពុក ០៩៨ ៣៨ ៦២ ៩៩ និងស្ត្រីជាម្តាយ ០៦៩ ៧២ ៤៤ ៤៣៕

RELATED ARTICLES