Friday, November 29, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមបង្ក្រា.../បហាងកាហ្វេ លក់បារីអេឡិច.../ត្រូនិក

បង្ក្រា…/បហាងកាហ្វេ លក់បារីអេឡិច…/ត្រូនិក

ខេត្តមណ្ឌលគិរី ៖ ហាងកាហ្វេ មួយកន្លែង បានលួចលាក់លក់បារីអេឡិចត្រូនិក ដោយខុសច្បាប់ លុះសមត្ថកិច្ចទទួលបានព័ត៌មាន ក៏ចុះបង្ក្រាប ដោយដកហូតវត្ថុតាង បារីអេឡិចត្រូនិកមួយចំនួន និងទឹកថ្នាំជាច្រើនព្រម ទាំងឱ្យម្ចាស់ហាងកាហ្វេខាងលើ ធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពជួញដូរបារីអេឡិចត្រូនិក បន្តទៀត។

ប្រតិបត្តិការបង្ក្រាបការជួញដូរបារីអេឡិចត្រូនិកនេះ បានធ្វើឡើងកាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤ នៅចំណុចហាងកាហ្វេ ៨១ របស់ឈ្មោះហាក់ ល័ក្ខវណ្ណ ស្ថិតនៅភូមិកណ្តាល សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា  ក្រោមការចង្អុលបង្ហាញពីលោកឧត្តមសនីយ៍ទោ ឡោ សុខា ស្នងការនគរ បាលខេត្តមណ្ឌលគិរី និងមានការសម្របសម្រួលនីតិវិធីដោយលោកស៊ាវ ងីឈាន់ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤ កម្លាំងអធិការដ្ឋាននគរបាលក្រុងសែនមនោ រម្យ សហការជាមួយកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន បានចុះពិនិត្យ ដកហូត អប់រំណែនាំ និងធ្វើកិច្ច សន្យាបញ្ឈប់ការជួញដូរបារីអេឡិចត្រូនិក នៅចំណុចហាងកាហ្វេ ៨១ របស់ឈ្មោះ ហាក់ ល័ក្ខវណ្ណ ស្ថិតនៅភូមិកណ្តាល សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី និងមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន លោកពេជ្រ ស៊ីនឿន ក្រុមប្រឹក្សាសង្កាត់ និងលោកស្រី រាជ ផល្លី មេភូមិកណ្តាល។

ក្នុងប្រតិបត្តិការនេះ កម្លាំងជំនាញបានធ្វើកិច្ចសន្យា អប់រំម្ចាស់ទីតាំងឈ្មោះហាក់ ល័ក្ខវណ្ណ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅបណ្តោះអាសន្នភូមិកណ្តាល សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ឱ្យបញ្ឈប់ការជួញដូរបារីអេឡិចត្រូនិក និងដកហូតវត្ថុតាង រួមមាន ១-បារីអេឡិចត្រូនិក ចំនួន៣គឿង។ ២-ក្បាលបារីអេឡិចត្រូនិក មានទឹកថ្នាំ ម៉ាក Yooz ចំនួន១២ប្រអប់ ស្មើនឹង២៤គ្រឿង។

ករណីនេះ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងសែនមនោរម្យ បានធ្វើការអប់រំណែនាំម្ចាស់ហាងខាងលើ ឱ្យបញ្ឈប់ការជួញដូរនិងប្រើប្រាស់បារីអេឡិចត្រូនិក បន្តទៀត។ ចំណែកវត្ថុតាង បានប្រគល់ឱ្យសមត្ថកិច្ចជំ នាញនៃការិយាល័យប្រឆាំងគ្រឿងញៀន ដើម្បីចាត់ការបន្ត តាមនីតិវិធី៕

RELATED ARTICLES