Tuesday, September 17, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមសន្តិសុខនិងជាងឡាន ជ.../ក់ថ្នាំញៀ.../ន ខ្នោះ.../ទាំង២

សន្តិសុខនិងជាងឡាន ជ…/ក់ថ្នាំញៀ…/ន ខ្នោះ…/ទាំង២

ខេត្តបន្ទាយមានជ័យ ៖ កម្លាំងកងរាជអាវុធហត្ថ បានឃាត់ខ្លួនជនសង្ស័យ ២នាក់ ម្នាក់ជាសន្តិសុខ និងម្នាក់ជាងជួសជុលរថយន្ត ដែលរក្សាទុកនិងប្រើប្រាស់គ្រឿងញៀន បញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៤។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានបញ្ជាក់ប្រាប់ថា ជនសង្ស័យទាំង២នាក់ ដែលត្រូវបានឃាត់ខ្លួន ទី១-ឈ្មោះពៅ អឿយ ភេទប្រុស អាយុ៣១ឆ្នាំ មុខរបបសន្តិសុខ និងទី២-ឈ្មោះជឹម សារ៉េត ភេទប្រុស អាយុ២១ឆ្នាំ មុខរបរជាងជួសជុលរថយន្ត។ ជនសង្ស័យទាំង២នាក់ ស្នាក់នៅភូមិ ក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានបញ្ជាក់ថា មុនពេលឈានដល់ការឃាត់ខ្លួនជនសង្ស័យទាំង២នាក់ខាងលើ កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៤ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានទទួលព័ត៌មានពីអាជ្ញាធរមូលដ្ឋានថា មានបទល្មើសគ្រឿងញៀន (ជួញដូរនិងប្រើប្រាស់ថ្នាំញៀន) កើតឡើងនៅចំណុចមុខកាស៊ីណូ អាត់ប៊ិច ស្ថិតភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។

ភ្លាមនោះ កម្លាំងជំនាញបានចុះស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ២នាក់ ព្រមទាំងដកហូតវត្ថុតាងជាក់ស្តែង គ្រឿង ញៀន ម្សៅក្រាមសថ្លា ចំនួន៥ថង់តូច ស្មើ១,៥៤ក្រាម។

ក្រោយឃាត់ខ្លួន ជនសង្ស័យ២នាក់ រួមនិងវត្ថុតាង ត្រូវបានមន្ត្រីជំនាញរៀបចំកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៤ ដើម្បីអនុវត្តតាមនីតិវិធី៕

RELATED ARTICLES