ភ្នំពេញ៖ឱក សុគន្ធកញ្ញា នឹងច្រៀងSolo Concert (ច្រៀងម្នាក់ឯង) ក្នុងព្រឹត្តិការណ៍Rise Of The Queen នៅថ្ងៃទី១៤ ខែ៩ ឆ្នាំ២០២៤ ដែលត្រូវជាថ្ងៃគម្រប់ខួបកំណើតរបស់នាងគម្រប់៣៨ឆ្នាំ ខណៈដែលមានការភ្ញាក់ផ្អើលព្រោះការប្រគុំតន្រ្ដីនោះមិនមែនទស្សនាFree ឡើយ តែលក់សំបុត្រតម្លៃចន្លោះពី៣០ទៅ១០០ដុល្លារឯណ្ណោះ ។នេះជាការសាកល្បងក្នុងអាជីពដំបូងបំផុតរយៈពេលជាង២៥ឆ្នាំ របស់សុគន្ធកញ្ញា ដែលនាងត្រូវច្រៀងលើឆាកតន្រ្ដីដ៍ធំមួយតែម្នាក់ឯង ហើយនឹងលើកយកបទល្បីៗរបស់ខ្លួនជាច្រើនបទមកច្រៀងឡើងវិញ ខណៈដែលតាំងពីរៀបការស្វាមីជាង៥ឆ្នាំ និងមានកូនប្រុស២នាក់សុគន្ធកញ្ញា មិនសូវមានបទល្បីៗដូចមុនឡើយ ។យ៉ាងណាប្រសិនបើការប្រគុំតន្រ្ដីមួយនេះសុគន្ធកញ្ញា ទទួលបានជោគជ័យ ពោលគឺមានការគាំទ្រច្រើន នោះរូបនាងនឹងអាចស្ដារមុខមាត់ឡើងវិញក្រោយពីបានបាត់មុខជាច្រើនខែតាំងពីមុននិងក្រោយសម្រាលកូនប្រុសទី២ ។អ្វីដែលពិសេសនោះសុគន្ធកញ្ញា ក៍បន្សាបចំពោះការវិភាគរបស់អ្នកតាមដានសង្គមលោកសុខ សុគន្ធ ហៅជេម សុខ រស់នៅអាមេរិកដែលលើកឡើងថាកញ្ញា មានកូន២ទៅលែងរួច និងឲ្យយោបល់នាងគួរតែចតឡានក្រុង ឬធ្វើការងារណាដែលលើសពីច្រៀងនោះដែរ ។


គេជឿរថានៅថ្ងៃដែលឱក សុគន្ធកញ្ញា ច្រៀងរាំលើឆាកតន្រ្ដីSolo Concert នោះនៅចុងកម្មវិធីនឹងមានFan លើកនំខេកទៅSurprise នាងជាមិនខាន ដែលការប្រគុំតន្ត្រី និងរៀបចំបទចម្រៀងគ្រប់គ្រងដោយស្វាមីនាងលោកអ៊ឹង សុខលី ផ្ទាល់តែម្ដង។ប៉ុន្ដែអ្វីដែលគួរឲ្យកត់សម្គាល់នោះការចេញមុខច្រៀងលើឆាកធំតែម្នាក់ឯងរបស់សុគន្ធកញ្ញា នាពេលនេះគឺចំពេលដែលតារារួមអាជីពជាច្រើនដួងបានចាកចេញពីហង្សមាសនារយៈពេលចុងក្រោយនេះ ។តែសុគន្ធកញ្ញា វិញនៅតែរះឡើងត្រដែតជាងគេពោលគឺឥទ្ធិពលរបស់នាងប្រៀបដូចជាថៅកែ ឬម្ចាស់ផលិតកម្មហង្សមាសតែម្ដង បើទោះជានាងមិនដែលប្រើអំណាចលើតារាណាម្នាក់ក្ដី ។


គេកត់សម្គាល់ថាមុនចេញច្រៀងម្នាក់ឯងដែលមានបទចម្រៀងយ៉ាងហោចណាស់ក៍២០បទនេះឱក សុគន្ធកញ្ញា ដែលគម្រោងចាកចេញពីតំណែងជាគណៈកម្មការCambodian Idol រដូវកាលទី៥ នោះក៍បានវិលមកអង្គុយកៅអីនោះដដែលវិញ ដែលការប្ដូរចិត្តរបស់តារាកូន២រូបនេះត្រូវបានលោកត្រា បុគ្គលិកនៅហង្សមាសប្រាប់ថាខាងSponsor មិនព្រមឲ្យសុគន្ធកញ្ញា ឈប់ឡើយ ៕



