Tuesday, September 17, 2024
Homeតារាខ្មែរភិទិ ៖ស្នេហ៍អ្នកមេម៉ាយ យីអ៊ុនឡើង

ភិទិ ៖ស្នេហ៍អ្នកមេម៉ាយ យីអ៊ុនឡើង

ភ្នំពេញ៖បើទោះជាទើបតែមានឈ្មោះបោះសម្លេងជាង១ឆ្នាំមែន តែពេលនេះតារាចម្រៀងថុល សុភិទិ ដែលជាអ្នកចូលចិត្តជិះម៉ូតូធំៗ ហើយមានរថយន្ដផ្ទាល់ខ្លួនម៉ាកFord នោះកាលពីថ្ងៃ​ទី១៩ សីហា បានឡើងកូដមួយក្រឺតទៀតគឺទិញរថយន្ដទំនើបម៉ាកLamborghini តម្លៃរាប់​សែន​ដុល្លារ ជិះយ៉ាងហ៊ឺហា ។ប្រភពបានឲ្យដឹងថាលោកភិទិ ចូលលុយគ្នាជាមួយគូស្នេហ៍នាងឡុង ម៉ានីន ដែលជាមេម៉ាយកូន១រូបស្រស់ អ្នកលក់Online នោះទិញរថ​យន្ដលំដាប់សេដ្ឋី​នេះជិះដើ​ម្បីឲ្យមុខជំនួញរបស់ពួកគេកាន់តែទទួលបានការចាប់អារម្មណ៍ថែមទៀត មុនពេលពួក​គេដឹក​ដៃ​គ្នា​រៀប​​ការ ខណៈដែលមុននេះអ្នកទាំងពីរក៍បានថតPre-Wedding ផងដែរ ។

 សូមបញ្ជាក់ថាថុល សុភិទិ បរាជ័យលើកពាន Cambodian Idol រដូវកាលទី៤ កាលពី​ថ្ងៃ​ទី២៨ ខែ៨ ឆ្នាំ២០២២ ដោយមិនអាចយកឈ្នះលោកលីម តិចម៉េង បានឡើយ ប៉ុន្ដែភិទិ នៅ​តែ​​មានទីផ្សារចម្រៀង ហើយថែមទាំងឆក់បានបេះដូងអ្នកមេម៉ាយសាច់សខ្ចីម៉ានីន ទៀតផង​ដែល​បច្ចុប្បន្នពួកគេរស់នៅផ្ទះវីឡារយ៉ាងស្កឹមស្កៃនិងជិះ​រថ​យន្ដទំនើបៗមិនចាញ់​អ្នក​លក់​Online ផ្សេងៗទៀតឡើយ។ភិទិ ស្ថិតក្នុងចំណោមតារាទាំង៤ដែលជិះLamborghini នៅ​ឆ្នាំ​២០២៤ មាន​ដូចជាលោកងួន ចាន់ដេវីត ,អ្នកនាងផន សុផារី និងលោកខេមរៈ សិរីមន្ដ ។

 ប្រភពបានឲ្យដឹងថាចំណងស្នេហាកូនមន្រ្ដីធំផ្កាយ២លោកថុល សុភិទិ ដែលជាអ្នក​លេង​​ម៉ូដសាក់លេចធ្លោរូបនេះទទួលបានការគាំទ្រពីក្រុមគ្រួសារទាំងសងខាង ហើយនាង​ម៉ានីន កាន់តែមានភាពកក់ក្ដៅបំផុតព្រោះភិទិ ស្រលាញ់កូនស្រីនាងដូចជាកូន​បង្កើតរបស់​លោក​​ដែរ ។តែអ្វីដែលភិទិ ពិបាកប្រឈមនោះគឺនាងម៉ានីន មិនអនុញ្ញាត្តិឲ្យលោកថតMV ដែលមានឈុតសម្ដែងក្ដៅសាច់រោលរាលជាមួយតារាស្រីរូបណាដែលមានប្លង់អោបថើប ឬ​ជញ្ជក់មាត់តួស្រីម្នាក់ណាឡើយ ហើយបើហ៊ានតែល្មើសបម្រាបមួយនេះនោះនាងមិន​ស្ទក់ស្ទើ​ក្នុងការផ្ដាច់ចំណងស្នេហាកណ្ដាលទីនោះទេ ។ជាក់ស្ដែងដូចជាកាលពីខែកញ្ញា ឆ្នាំ​២០​២៣ នៅពេលដែលអ្នកលេងម៉ូដសាក់រូបនេះហ៊ានលេងឈុតថើបមាត់នាងអ៊ីងអ៊ីង ធ្វើឲ្យនាង​ម៉ា​នីន ឆេះដុំ និងឲ្យលោកដេកក្រៅផ្ទះមួយរយៈ​ទើបតារាហង្សមាសរូបនេះដឹង​កំ​ហុសព្រម​ផ្សះ​ផ្សារ​ស្នេហាវិញតាមរយៈការព្រមធ្វើទៅតាមល័ក្ខខណ្ឌនាងគ្រប់យ៉ាងទាំងអស់។

 ក្រៅពីថុល សុភិទិ តារាដែលភ្ជាប់ស្នេហាជាមួយអ្នកមេម៉ាយមានដូចជាលោកជា វិបុល ,អ៊ិន សុបញ្ញា ហៅផាណូ ,រស់ រាជសាល,ប៊ឺរី ,ប៉ែន ភ័ក្រ្ដសុធារិទ្ធ និងព្រីង ច័ន្ទបុត្រ ជាដើម ៕

RELATED ARTICLES