Tuesday, September 17, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមឡានប៉ូលិស គេចម៉ូតូ ក្រឡា.../ប់ផ្ងារ.../ជើង

ឡានប៉ូលិស គេចម៉ូតូ ក្រឡា…/ប់ផ្ងារ…/ជើង

ភ្នំពេញ ៖ បុរសម្នាក់ បានបើករថយន្ត ១គ្រឿង ពាក់ស្លាកលេខនគរបាល ក្នុងល្បឿនលឿន ហើយគេចពីម៉ូតូ ១គ្រឿង ជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ ពេញទំហឹង បណ្តាលឱ្យរថយន្តក្រឡាប់ផ្ងារជើង រងការខូចខាតយ៉ាងដំណំ សំណាងល្អមិនបង្កគ្រោះថ្នាក់ដល់មនុស្សណាម្នាក់ឡើយ។ 

 ហេតុការណ៍គ្រោះថ្នាក់នេះ បានកើតឡើង កាលពីវេលាម៉ោង២រំលងអធ្រាត្រ ឈានចូលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៤ នៅតាមបណ្តោយមហាវិថីព្រះមុនីវង្ស ត្រង់ចំណុចទល់មុខស្ថានទូតវៀតណាម ស្ថិតក្នុងសង្កាត់បឹងត្របែក ខណ្ឌចម្ការមន។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ បើករថយន្ត ១គ្រឿង ម៉ាក Mazda BT-50 ពាក់ស្លាកលេខ នគរបាល ២-៧០២២ តាមបណ្តោយផ្លូវព្រះមុនីវង្ស ក្នុងទិសដៅពីជើង ទៅត្បូង ដោយល្បឿនលឿន លុះមកដល់ត្រង់ចំណុចកើតហេតុ ស្រាប់តែមានម៉ូតូ ១គ្រឿង បើកឆ្លងកាត់ ទើបអ្នកបើកបររថយន្តព្យាយាមគេច ធ្វើឱ្យជ្រុលទៅបុកក្បាលនាគថ្មពុះចែកទ្រូងផ្លូវ បណ្តាលឱ្យរថយន្តក្រឡាប់ផ្ងារជើង រងការខូចខាតយ៉ាងដំណំ តែសំណាងល្អក្នុងហេតុការណ៍នេះ មិនមានគ្រោះថ្នាក់ដល់មនុស្ស ណាម្នាក់ ឡើយ។

ក្រោយពេលកើតហេតុ រថយន្តខាងលើ ត្រូវបានសមត្ថកិច្ចមូលដ្ឋានប្រគល់ទៅឱ្យសមត្ថកិច្ចចរាចរណ៍ក្រុង ស្ទូចយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក រង់ចាំដោះស្រាយនាពេលក្រោយ៕

RELATED ARTICLES