Tuesday, September 17, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមបង្កា.../ត់ភ្លើងដាំបាយ ឆេះ.../អស់៤លាន

បង្កា…/ត់ភ្លើងដាំបាយ ឆេះ…/អស់៤លាន

ខេត្តបាត់ដំបង ៖ ស្ត្រីវ័យចំណាស់ម្នាក់ បានបង្កាត់ភ្លើងដាំបាយ រួចបានដើរចេញមកខាងមុខផ្ទះ ១ភ្លែត ស្រាប់តែក្រឡេកទៅវិញ ឃើញភ្លើងកំពុងឆាបឆេះផ្ទះបាយ យ៉ាងសន្ធោសន្ធៅ បង្កឱ្យមានការភ្ញាក់ផ្អើលដល់អ្នកជិតខាង និងសមត្ថកិច្ច បញ្ជូនរថយន្តពន្លត់អគ្គិភ័យ ចុះ អន្តរាគមន៍បាញ់ទឹកពន្លត់ភ្លាមៗ។

ករណីអគ្គិភ័យនេះ បានកើតឡើង កាលពីវេលាម៉ោង ១និង៣០នាទីរសៀល ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៤ នៅចំណុចក្រុមទី១៥ ភូមិបវេល១ ឃុំបវេល ស្រុកបវេល។

ផ្ទះបាយប្រជាពលរដ្ឋដែលរងការឆាបឆេះ មានទំហំ៤ម៉ែត្រ គុណនឹង៥ម៉ែត្រ សង់អំពីឈើ ប្រក់សង្ក័សី ជញ្ជាំងបាំងក្តារ មានម្ចាស់ឈ្មោះកូប សុផា ភេទប្រុស អាយុ៧១ឆ្នាំ ប្រពន្ធឈ្មោះអៀ ថា អាយុ៦៨ឆ្នាំ មានលំនៅ ភូមិបវេល១ ឃុំបវេល ស្រុកបវេល។

ចំពោះសម្ភារខូចខាត រួមមាន របស់ប្រើប្រាស់ក្នុងផ្ទះបាយ និងគ្រឿងបន្លាស់អាប៊ុលឈូសដីទាំងស្រុង។ សរុបជាទឹកប្រាក់ អស់ចំនួន ៤លានរៀល។

តាមប្រភពសមត្ថកិច្ចជំនាញ បានឱ្យដឹងថា ក្នុងករណីអគ្គិភ័យនេះ បណ្តាលមកពីម្ចាស់ផ្ទះបង្កាត់ភ្លើងដាំបាយ ហើយដើរចេញមកខាងមុខផ្ទះ ទើបបណ្តាលឱ្យរាលឆេះ កើតជាអគ្គិភ័យតែម្តង។

សមត្ថកិច្ចបានបញ្ជាក់ថា ករណីនេះ កម្លាំងនគរបាលស្រុកបវេល ដឹកនាំដោយលោកវរសេនីយ៍ឯក សុខ សារិន អធិការនគរបាលស្រុកបវេល បានចុះអន្តរាគមន៍ ដោយប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ ចំនួន៣គ្រឿង ប្រើទឹក បាញ់ពន្លត់ អស់ចំនួន៤ឡាន ទើបគ្រប់គ្រងស្ថានការណ៍បានទាំងស្រុង ដោយមិនបង្កឱ្យឆេះរាលដាលដល់លំ នៅឋានប្រជាពលរដ្ឋផ្សេងទៀត និងមិនមានមនុស្សរងគ្រោះថ្នាក់ឡើយ៕

RELATED ARTICLES