Friday, November 29, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមឡានដឹកខ្សាច់ អត់.../គ្រប ស្រក់ទឹ.../កតាមផ្លូវ ពលរដ្ឋរអ៊ូ

ឡានដឹកខ្សាច់ អត់…/គ្រប ស្រក់ទឹ…/កតាមផ្លូវ ពលរដ្ឋរអ៊ូ

ខេត្តត្បូងឃ្មុំ ៖ រថយន្តធុនធំ ជាច្រើនគ្រឿង កំពុងមមាញឹកដឹកជញ្ជូនខ្សាច់ ចេញពីដេប៉ូស្តុកខ្សាច់ ក្រួស ចំនួន៦កន្លែង ស្ថិតក្នុងឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ទៅកាន់ទីតាំងផ្សេងៗ ទាំងយប់ថ្ងៃ ខណៈរថយន្តភាគច្រើនដឹកខ្សាច់លើសទម្ងន់ និងហូរស្រក់ងទឹក តាមផ្លូវជាតិលេខ៧ លេខ១១ បង្កឱ្យបាត់សណ្តាប់ធ្នាប់ ដោយមិនគិតប្រយោជន៍សាធារណៈសោះឡើយ។

ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានខាងលើ បានលើកឡើងថា មានរថយន្តដឹកខ្សាច់ ហូរស្រក់ទឹកលើផ្លូវជាតិ បណ្តាលឱ្យរអិល រថយន្តខ្លះ គ្មានការចងក្រណាត់គ្របកុំឱ្យប៉ើងនោះទេ ធ្វើឱ្យហុយគ្រាប់ខ្សាច់រំខានដល់អ្នកធ្វើដំណើររាល់ថ្ងៃ។ ជាមួយនេះ ក៏មានរថយន្តធំៗ ដឹកលើស ការអនុញ្ញាត ទៅកាន់ទីតាំងផ្សេងៗយ៉ាងគឃ្លើន ដោយគ្មានការទប់ស្កាត់សោះ។ ករណីការដឹកជញ្ជូនខ្សាច់យ៉ាងអនាធិបតេយ្យបែបនេះ បណ្តាលឱ្យផ្លូវជាតិលេខ៧ និងលេខ១១ ទទួលរងការខូចខាតយ៉ាងធ្ងន់ ស្របពេលដែលរដូវនេះជារដូវវស្សាផង។

តាមប្រភពពីរដ្ឋបាលឃុំទន្លេបិទ បានឱ្យដឹងថា ដេប៉ូស្តុកខ្សាច់ ក្រួស មានចំនួន ៦កន្លែង រួមមាន ទី១-ដេប៉ូរបស់ឈ្មោះឃឹម គន្ធា ទី២-ដេប៉ូរបស់ឈ្មោះវង ស្រីនាត ទី៣-ដេប៉ូរបស់ឈ្មោះហៀង វិបុល ទី៤-ដេប៉ូរបស់ឈ្មោះស៊្រឺ ហាប់  ទី៥-ដេប៉ូរបស់ឈ្មោះកង ម៉ារ៉ែន និងទី៦-ដេប៉ូរបស់ឈ្មោះខៀវ សានិត។ ម្ចាស់អាជីវកម្មទាំង៦ខាងលើ អាជ្ញាធរ និងជំនាញបានណែនាំ និងធ្វើកិច្ចសន្យារួចហើយ ពីការវេចខ្ចប់ គ្រប កុំឱ្យហុយ កុំឱ្យដឹកទាំងទឹក ព្រោះវាហូរស្រក់លើផ្លូវ តែនៅមានការល្មើសដដែល។ ជាក់ស្តែងការដឹកគ្របខ្លះ មិនគ្របខ្លះ ឃុំនឹងណែនាំបន្តទៀត ដើម្បីជាប្រយោជន៍ដល់សាធារណជន។

ជំវ៉ិញករណីខាងលើនេះ អ្នកសារព័ត៌មាន មិនអាចទាក់ទងសុំការបំភ្លឺពីលោក គី ដាណារិទ្ធ ប្រធានមន្ទីរសាធារ ណការនិងដឹកជញ្ជូនខេត្ត បានទេ កាលពីម្សិលមិញ។ យ៉ាងណា យើងរង់ចាំទទួលការបកស្រាយបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់៕

RELATED ARTICLES