ខេត្តបាត់ដំបង ៖ មន្ត្រីជំនាញ ក.ប.ប សាខាខេត្តបាត់ដំបង បានបន្តចុះត្រួតពិនិត្យទំនិញគ្រប់ប្រភេទចរាចរលើទីផ្សារសំខាន់ៗក្នុងភូមិសាស្ត្រខេត្តបាត់ដំបង សំដៅធានាបាននូវអនុលោមភាពនៃទំនិញ ការពារផលប្រយោ ជន៍សេដ្ឋកិច្ច សុខុមាលភាពរបស់អ្នកប្រើប្រាស់ និងធានានូវ ការប្រកួតប្រជែងដោយស្មោះត្រង់។
ជាក់ស្តែងនៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៤ មន្ត្រីជំនាញបាន ត្រួតពិនិត្យទំនិញឧបភោគ-បរិភោគ និងទំនិញចម្រុះផ្សេងៗ ដែលជាលទ្ធផល ពុំមានរកឃើញនូវទំនិញខូចគុណភាព ឬមិនមានអនុលោមភាពឡើយ។
យ៉ាងណាមិញ មន្ត្រីជំនាញបានរកឃើញនូវទំនិញរំលោភសិទ្ធិផ្តាច់មុខរបស់ក្រុមហ៊ុនដើម ដែលរួមមាន ភេស ជ្ជៈ ថ្នាំដុសធ្មេញ ប្រេងកូឡា ៘ សរុបចំនួន ៧២,៧០គីឡូក្រាម។
ក្រោយការត្រួតពិនិត្យនិងកសាងកំណត់ហេតុ មន្ត្រីជំនាញបានតម្រូវឱ្យអាជីវករធ្វើកិច្ចសន្យាកែតម្រូវ បញ្ឈប់ការយកទំនិញដែលពុំមានប្រភពពីក្រុមហ៊ុនដើម យកមកលក់បន្តទៀត៕