Saturday, October 19, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គម ភ្លៀងខ្យល់កន្ត្រា.../ក់ បា.../ក់មែកឈើសង្ក.../ត់ឡាន៤គ្រឿង

 ភ្លៀងខ្យល់កន្ត្រា…/ក់ បា…/ក់មែកឈើសង្ក…/ត់ឡាន៤គ្រឿង

ភ្នំពេញ ៖ ភ្លៀង ១មេធំ លាយខ្យល់កន្ត្រាក់ បានបណ្តាលឱ្យមែកដើមស្វាយដែលពុកផុយ បាក់សង្កត់លើរថយន្ត ចំនួន ៤គ្រឿង រងការខូចខាត សំណាងល្អមិនបង្កឱ្យមនុស្សណាម្នាក់រងគ្រោះថ្នាក់ឡើយ ។

ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង៣និង១០នាទីរសៀល ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៤ នៅតាមបណ្តោយផ្លូវ ២៥៤ ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ។

រថយន្តដែលរងការខូចខាត រួមមាន រថយន្តទី១- ម៉ាកហាយឡែនដឺរ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AC- 3615។ រថយន្តទី២- ម៉ាក KIA ពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ 2BX-6240។ រថយន្តទី៣- ម៉ាកតូយ៉ូតា រ៉ាយស៍ ពាក់ស្លាកលេខ ភ្នំពេញ 2BX-0292 និងរថយន្តទី៤- ម៉ាកតូយ៉ូតា ព្រូស ពណ៌ស្ករ ពាក់ស្លាកលេខ 2AE-1340។

តាមប្រភពព័ត៌មានពីសន្តិសុខដែលយាមប្រចាំការនៅក្បែរចំណុចកើតហេតុខាងលើ បានឱ្យដឹងថា នៅមុនពេលកើតហេតុ មានភ្លៀងធ្លាក់មួយមេធំ លាយខ្យល់កន្ត្រាក់។ ខណៈមេឃភ្លៀងបានបន្តិច ស្រាប់តែដើមស្វាយដែលពុកផុយមែកមួយដើម បានបាក់មែកយ៉ាងធំ សង្កត់លើរថយន្ត ចំនួន៤គ្រឿង ដែលចតនៅខាងក្រោមដើម ស្វាយ បង្កការខូចខាតយ៉ាងដំណំ។ ភ្លាមៗ សន្តិសុខនៅក្បែរនោះ បានស្រែកសួររកម្ចាស់រថយន្តដែលចតចោល ដើម្បីមកយករថយន្តចេញពីកន្លែងកើតហេតុ។

នៅក្នុងហេតុការណ៍ខាងលើ បានបណ្តាលឱ្យរថយន្ត ចំនួន៤គ្រឿង រងការខូចខាត ក្នុងនោះ៣គ្រឿង (រថយន្តងហាយឡែនដឺរ រថយន្ត KIA រថយន្តតូយ៉ូតា រ៉ាយ) រងការខូចខាតធ្ងន់ និង១គ្រឿងទៀត (រថយន្តតូយ៉ូតា ព្រូស) រងការខូចខាតផ្នែកដំបូលបន្តិចបន្តួច។

ក្រោយពេលកើតហេតុ ម្ចាស់រថយន្តទាំង៤គ្រឿង បានមកដល់ យករថយន្តទៅជួសជុលដោយខ្លួនឯង៕

RELATED ARTICLES