Friday, October 18, 2024
Homeតារាខ្មែរTown បោះទុន៥ម៉ឺនដុល្លារ ថតអាល់ប៊ុមចូលឆ្នាំខ្មែរ

Town បោះទុន៥ម៉ឺនដុល្លារ ថតអាល់ប៊ុមចូលឆ្នាំខ្មែរ

កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧ ផលិតកម្ម Town បានរៀបចំកម្មវិធីថត MV ចូលឆ្នាំខ្មែរ ដែលធ្វើនៅភ្នំរាប ខេត្តកណ្តាល។ តារាច្រៀងរបស់ Town ជាច្រើន បានទៅបង្ហាញខ្លួនក្នុងឈុតបែបស្រុកស្រែ ជនបទ រួមជាមួយតារាសម្ដែង៣០០នាក់ផងដែរ។ ប៉ុន្តែអ្វីដែលធ្វើឲ្យទស្សនិកជនចាប់អារម្មណ៍នោះ គឺការបង្ហាញមុខជាផ្លូវការរបស់តារាចម្រៀងថ្មី ២រូប នៅថ្ងៃថត MV ចូលឆ្នាំខ្មែរនោះតែម្ដង គឺអតីតតារាចម្រៀងផលិតកម្មហង្សមាស នាងឈិត សុវណ្ណបញ្ញា និងអ្នកនាងយក់ ថិតរដ្ឋា រួមទាំងអតីតអ្នកចាត់ការទូទៅរបស់ផលិតកម្មហង្សមាស លោកអ៊ិន ទីតូ ក៏ក្លាយទៅជាបុគ្គលិករបស់ផលិតកម្ម Town ទៅហើយ។ ដោយឡែក អ្នកគ្រប់គ្រងទូទៅរបស់ផលិតកម្មថោន ជំនួសលោកអ៊ា វឌ្ឍនា ដែលទទួលមរណៈភាពនោះ គឺលោកករុណា ពេជ្រ ជាអ្នកឈរបញ្ជា និងដឹកនាំការថតវ៉ុលចូលឆ្នាំរបស់ថោន នាឆ្នាំ២០១៧នេះ។

លោកករុណា ពេជ្រ ដែលជាអ្នកគ្រប់គ្រងផលិតកម្ម Town បានឲ្យដឹងថា សម្រាប់ឆ្នាំនេះ Town មាន Studio ដល់ទៅ៣ផ្សេងគ្នា សម្រាប់ថត ហើយយើងមានការរៀបចំខុសពីឆ្នាំមុនៗ ព្រោះកាសម្ដែងមានការបង្កប់ទៅដោយវប្បធម៌ប្រពៃណីខ្មែរយើង ដូចជារបាំល្ខោនស្បែក ចាប៉ីដងវែង ដើម្បីឲ្យប្លែក។

លោកករុណា ពេជ្រ ដែលជាតារាចម្រៀងដ៏មានឥទ្ធិពលរបស់ផលិតកម្ម Town ក្លាយទៅជាអ្នកគ្រប់គ្រងនោះ បានឲ្យដឹងថា ”Town ធ្វើច្រើនវ៉ុលសម្រាប់បុណ្យចូលឆ្នាំខ្មែរនេះ ជាពិសសេស គឺការច្រៀងបទដែលជាមរតកដើមឡើងវិញ ដែលជាការបកស្រាយដោយតារាល្បី២ដួងរបស់ខ្មែរសុរិន្ទ គឺលោកខុង ឃុយ និងអ្នកនាងចេន សាយចៃ ដែលពេលនេះ ពួកគាត់បានក្លាយជាតារា Town ផងដែរ។ ដោយឡែក តារាចម្រៀងថ្មីរបស់ថោន គឺកញ្ញាឈិត សុវណ្ណបញ្ញា និងអ្នកនាងយក់ ថិតរដ្ឋា នោះ ក៏គាត់មានបទសម្រាប់ចូលកឆ្នាំខ្មែរនេះដែរ និយាយទៅ តារា Town ទាំងអស់នៅឆ្នាំនេះ គាត់មានបទច្រៀងទាំងអស់គ្នា យ៉ាងហោចណាស់ ក៏ម្នាក់ៗមិនក្រោម២បទដែរ។ សម្រាប់វ៉ុលចូលឆ្នាំខ្មែរនេះ Town បានហៅតារាសម្ដែងខ្ទង់៣០០នាក់ ហើយជាការប៉ាន់ប្រមាណការធ្វើវ៉ុលកន្រ្ទឹមបែបនេះ Town ចំណាយប្រាក់ពីជាង៤ម៉ឺនទៅ៥ម៉ឺនដុល្លារ។

ផលិតកម្ម Town មានជំនឿចិត្តថា យើងនឹងមានការគាំទ្រច្រើនពីបងប្អូនទស្សនិកជនទាំងអស់ ជាមិនខាន ព្រោះឆ្នាំនេះ Town មានតារាច្រើន បទចម្រៀងតម្រូវគ្រប់រសជាតិ វ័យក្មេង កណ្ដាល និងចំណាស់ក៏បាន”៕

RELATED ARTICLES