Thursday, November 28, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គម សត្វល្អិតបំផ្លា.../ញស្រូវពលរដ្ឋ ២ស្រុក

 សត្វល្អិតបំផ្លា…/ញស្រូវពលរដ្ឋ ២ស្រុក

ខេត្តបន្ទាយមានជ័យ ៖ អាជ្ញាធរខេត្តបន្ទាយមានជ័យ និងមន្ត្រីជំនាញកសិកម្ម បានចុះណែនាំដល់ប្រជាកសិករ ចំនួន២ស្រុក ឱ្យចេះប្រើប្រាស់ថ្នាំគីមី ដើម្បីកម្ចាត់សត្វល្អិតប្រភេទមមាចត្នោត និងរុយស ដែលកំពុងបំផ្លាញស្រូវប្រជាកសិករ។

ប្រជាកសិករនៅស្រុកមង្គលបុរី បានឱ្យដឹងថា នៅស្រុកមង្គលបុរី នៅឃុំអូរប្រាសាទ និងឃុំរហាត់ទឹក សត្វមមាចត្នោត កំពុងបំផ្លាញស្រូវប្រជាកសិករ មានស្រូវស្រាល ប្រភេទស្រូវសែនក្រអូប និងស្រូវអ៊ីអ៊ែ ប្រភេទ៥១ និង៥៤ ស្រូវស្រងែ ខណៈស្រូវចេញ និងជិតទំ ងាប់ខូច និងស្រូវកណ្តាល ប្រភេទស្រូវនាងខុន ដែលកំពុងរងការខូចខាតជាបណ្តើរៗហើយ។

ដោយឡែកប្រជាកសិករ នៅស្រុកភ្នំស្រុក បានឱ្យដឹងដែរថា នៅស្រុកភ្នំស្រុក មានរុយស បានបំផ្លាញស្រូវដូចគ្នា មានប្រភេទស្រូវស្រាល និងស្រូវកណ្តាល ក្រោយប្រជាកសិកររាយការណ៍ជូនអាជ្ញាធរ ឃើញវត្តមានលោក ឃ្លូក នួយ អភិបាលរងខេត្តបន្ទាយមានជ័យ និងមន្ត្រីជំនាញ បានចុះទៅពិនិត្យ ហើយណែនាំឱ្យប្រជាកសិករ ប្រើប្រាស់ថ្នាំគីមីបាញ់សម្លាប់។

លោក ប៉ាង វណ្ណាសេដ្ឋ ប្រធានមន្ទីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តបន្ទាយមានជ័យបានថ្លែងថា សត្វ ល្អិត បាននិងកំពុងបំផ្លាញស្រូវនៅស្រុកមង្គលបុរី ជាប្រភេទសត្វល្អិតមមាចត្នោត និងស្រុកភ្នំស្រុក សត្វល្អិត រុយស ហើយលោកបានដឹកនាំមន្ត្រីជំនាញចុះទៅពិនិត្យណែនាំឱ្យ ប្រជាកសិករប្រើប្រាស់ថ្នាំគីមីបាញ់សម្លាប់ ព្រោះសត្វល្អិតប្រភេទរុយស និងមមាចត្នោត ជាប្រភេទសត្វល្អិតជញ្ជក់ដើមស្រូវ យកជាតិ រយៈពេល ២ទៅ ៣ថ្ងៃ ស្រូវនឹងងាប់ ទើបខាងមន្ត្រីជំនាញចុះណែនាំដល់ប្រជាកសិក ឲ្យចេះប្រើប្រាស់ថ្នាំគីមីសម្លាប់សត្វល្អិត ដើម្បីទប់ស្កាត់ឱ្យទាន់ពេលវេលា៕

RELATED ARTICLES