ភ្នំពេញ៖កែវ ពេជ្រពិសី បានបន្ទាបខ្លួនតាមរយៈការព្រមថតភាពយន្ដធ្វើជាតួម្ដាយ ឲ្យតែសាច់រឿងនោះនាងពេញចិត្ត ប៉ុន្ដែពេលនេះនៅតែពិបាកប្រជែងទីផ្សារកុន ដដែល ព្រោះតែបច្ចុប្បន្នមានតារាវ័យក្មេងជាច្រើនរះឡើង«រលកក្រោយ ច្រានរលកមុន» ដែលពេលខ្លះDirector សុខចិត្តយកតួសម្ដែងវ័យក្មេងលាបសក់សធ្វើជាតួម្ដាយវិញ ។ទោះជាយ៉ាងណាពេជ្រពិសី មិនរងចាំប្រាក់ចំណូលពីសិល្បៈនោះទេ ហើយពេលនេះនាងបានដើរតាមផ្លូវអតីតតារាសម្ដែងដែលស្និតស្នាលនាងបំផុតគឺអ្នកនាងដាញ់ ម៉ូនីកា តាមរយៈការរកស៊ីលក់ផលិតផលតាមOnline វិញម្ដង បើទោះជាអាជីពដែលនាងស្រលាញ់បំផុតគឺសំអាងការ ដោយបានតស៊ូជាង១០ឆ្នាំមកហើយក្ដី តែពេលនេះនាងប្ដូរមុខរបរព្រោះសំអាងការ កាន់តែពិបាកប្រជែងហាងធំៗឬរកប្រាក់ចំ ណេញមិនឃើញ ហើយអាជីវកម្មដែលនាងបោះទុនសរុបប្រមាណ១០ម៉ឺនដុល្លារ តែប្រកាសលក់វិញត្រឹម៣ម៉ឺនដុល្លារនោះនៅតែជាប់គាំងនៅឡើយ ។

អ្នកយកព័តមានយើងបានទូរស័ព្ទទៅកែវ ពេជ្រពិសី កាលពីពេលថ្មីៗនេះដោយទូរស័ព្ទចូលតែគ្មានអ្នកទទួល ឡើយ ។ប៉ុន្ដែពិសី ធ្លាប់ប្រាប់ថាមានផលិតករទាក់ទងឲ្យថតរឿងច្រើនគួរសម គ្រាន់តែពេលនោះនាងមិនចង់លេងជាតួម្ដាយ តែពេលនេះតួអ្វីក៍នាងលេងដែរឲ្យតែសាច់រឿង និងសកម្មភាពតួអង្គនោះមានច្រើននាងលែង ប្រកាន់ដូចមុនទៀតហើយ… ។ចំណែកពេជ្រពិសី កត្ដាសំខាន់ដែលនាងពិបាកមកប្រជែងទីផ្សារសម្ដែងឡើង វិញនោះគឺការឡើងគីឡូជ្រុលបន្ដិច មិនទាន់សម្រកមកវិញនោះឯង ព្រោះតារាជាច្រើនបាត់អាជីពដោយសារតែការឡើងគីឡូ លែងត្រូវប៉ាន់នោះឯង។

កែវ ពេជ្រពិសី ផ្អាកថតភាពយន្ដជាង១០ឆ្នាំមកហើយដោយជាប់ដៃរកស៊ីសំអាងការហើយជាង៣ឆ្នាំចុងក្រោយនេះជីវិតនាងក៍លែងឯកោដូចមុនទៀតដែរបន្ទាប់ពីភ្ជាប់ស្នេហាជាមួយបុរសពោះម៉ាយអាណិកជនខ្មែរមកពីកាដាណា និងបានសម្រាលកូនប្រុសនៅពាក់កណ្ដាលខែកញ្ញា ឆ្នាំ២០២១ ដោយដាក់ឈ្មោះថាដូរ៉ា ។ពេជ្រពិសី ដែលបានថតPre-Wedding មុនសម្រាលកូននោះបានលុបចោលមង្គលការជាមួយលោកពៅ សម្បត្តិ ដោយលើកហេតុផលថាបើត្រូវរៀបការគឺធ្វើមុនសម្រាលកូន តែពេលសម្រាលកូនរួចហើយនាងមិនចង់រៀបការទេ ព្រោះរូបនាងនិងស្វាមីសុទ្ធតែធ្លាប់ឆ្លងកាត់ជីវិតអាពាហ៍ ពិពាហ៍ ដូចគ្នា។ពិសី ថានាងត្រៀមយកកូន១ទៀតក្នុងពេលឆាប់ៗ តែពេលកូនទី១មានអាយុ៣ឆ្នាំទៅហើយ ពេលនេះពិសី មិនទាន់ឃើញពពោះកូនទី២ឡើយ ។

កែវ ពេជ្រពិសី បានផ្អឹបគម្រោងចេញថតកុនឡើងវិញ ហើយទោះជាពេលនេះនាងជាប់ដៃរកស៊ីលក់អ៊ឺវ៉ាន់តាមOnline ក្ដី ក៍នាងត្រៀមនាំកូននិងប្ដីទៅរស់នៅប្រទេសកាណាដាឆាប់ៗនេះហើយ ដើម្បីបានសញ្ជាត្តិកាណាដា ទើបនាងចុះឡើងមកខ្មែរទៅកាណាដា ឲ្យកាន់តែញឹកញាប់ជាងមុន ព្រោះស្វានាងមានក្រុមហ៊ុនរកស៊ីលក់គ្រឿងសមុទ្រនៅខ្មែរ។ ក្រៅពីកែវ ពេជ្រពិសី តារាដែលយកគូស្នេហ៍ជាអាណិកជនខ្មែរនៅកាណាដាមានដូចជាអ្នកនាងសៀម ស្រីណុច ,រស់ ម៉ូនីកា ,ម៉ុក អានីត និងឡាយ លក្ខិណា ជាដើម ៕




