Monday, September 16, 2024
Homeតារាខ្មែរហ៊ិន ច័ន្ទនីរ័ត្ន ៖ប្ដីផ្គាប់ចិត្តគ្រប់យ៉ាង

ហ៊ិន ច័ន្ទនីរ័ត្ន ៖ប្ដីផ្គាប់ចិត្តគ្រប់យ៉ាង

ភ្នំពេញ៖ហ៊ិន ច័ន្ទនីរ័ត្ន បានចេញមុខសរសើរប្ដីនាងលោកឌី ពេជ្រ ថាមិនត្រឹមតែឲ្យនាងបន្ដ​ការ​ងារសិល្បៈដែលបានតស៊ូជាច្រើនឆ្នាំមកហើយនោះទេ ប៉ុន្ដែប្ដីថែមទាំងព្រមថតនិង​ចេញមុខ​លក់ផលិតOnline រួមគ្នាជាមួយនាងទៀតផង។តារារួមអាជីពបានលើកឡើងថានីរ័ត្ន សំណាង បានប្ដីចេះយល់ចិត្ត ហើយថែមទាំងជាបុរសដែលមានទ្រព្យមហាសាលទៀតផង។

 ការចេញមុខលើកពីគុណសម្បត្តិប្ដីរបស់ហ៊ិន ច័ន្ទនីរ័ត្ន នាពេលនេះក្រោយពី​លោក​ពេជ្រ  ដែលជាពោះម៉ាយទ្រព្យស្ដុក ដែលអាចនិយាយបានថាទោះជានីរ័ត្ន មិនចាំបាច់​ធ្វើការងារសិល្បៈក៍នាងអាចរស់នៅដោយសុខសាន្ដ​​និងមិនខ្វះលុយចាយនោះមិនបានហួងហែងភរិយាលោកក្នុងការលេងសិល្បៈនោះទេ ទើបធ្វើឲ្យនីរ័ត្ន នៅតែចេញធ្វើMC នៅប៉ុស្ដិ៍​បាយ័ន និង​តាម​ក្រុមហ៊ុនAgency ជាធម្មតា ។ប៉ុន្ដែទាក់ទងការថតភាពយន្ដខ្នាតធំ ឬរឿងដុំដូច​មុនវិញ​ច័ន្ទនីរ័ត្ន នឹងមិនផ្ដោតដូចកាលនៅក្រមុំឡើយ ពិសេសគឺរឿងដែលមានឈុតស្នេហា​អោបថើបគេ​ជឿរថានាងនឹងមិនទទួលថតសម្ដែងនោះទេ ព្រោះខ្លាចប៉ះទង្គិចអារម្មណ៍ស្វាមី បើទោះជា​លោក​ពេជ្រ មិនបានដាក់ល័ក្ខខណ្ឌដល់ភរិយាលោកក្នុងារសម្ដែងក្ដី ប៉ុន្ដែនីរ័ត្ន អាច​នឹងបន្ដថតរឿងតែ​ប្រវត្តិ​សាស្រ្ដរបស់ថ្នាក់ដឹកនាំប៉ុណ្ណោះ ។

 ហ៊ិន ច័ន្ទនីរ័ត្ន បានក្លាយទៅជាប្រពន្ធលោកឌីពេជ្រ ត្រូវជាក្មួយសម្ដេចតេជោ ក្រោយ​នាងបានក្រាបផ្ទឹមជាមួយពោះម៉ាយកូន១រូបនេះកាលពីថ្ងៃទី២២ ខែ១២ ឆ្នាំ២០២៣ ប៉ុន្ដែ​ក្រោ​យមានប្ដីជាង៨ខែនេះនាងមិនទាន់ប្រកាសមានផ្ទៃពោះកូនដំបូងនោះទេ បើទោះជានីរ័ត្ន ប្រាប់​មិត្តជិតដិតនាងមាន សូនីតា ថាខ្លួនចង់បានកូននៅឆ្នាំរោង នេះហើយនាងធ្វើតេស្ដជាមួយ​គ្រឿង​​​អេឡិច​ត្រូ​និច្ច បង្ហាញសញ្ញាបានកូនដល់ទៅ៣ ភ្លាមៗក្រោយរៀបការ និងច្រើន​តែ​ស្លៀក​ពាក់បែបរលុងៗ ដូច​ស្រ្ដី​មាន​ផ្ទៃពោះក៍ដោយ ប៉ុន្ដែពេលនេះនាងនៅតែអត់ទាន់មានផ្ទៃ​ពោះដដែល។

ប្រភពបានឲ្យដឹងថាការដែលហ៊ិន ច័ន្ទនីរ័ត្ន ត្រូវប្ដីនាងស្រលាញ់ខ្លាំងនិងថ្នាក់ថ្នមចិត្ត​ពិធី​ការិនីធ្មេញចំពើសរូបនេះដល់ម្លឹងដោយសារតែនាង​ស្រលាញ់កូនដើមប្ដីដូចកូន​នាង​បង្កើត​ដែរ ហេតុនេះហើយធ្វើឲ្យក្មួយសម្ដេចមិនត្រឹមតែព្រមឲ្យនាងលេងសិល្បៈបន្ដទៀតទេ ប៉ុន្ដែ​លោកថែមទាំងលើកទឹកចិត្តប្រពន្ធចំពោះការបន្ដអាជីពចាស់ រហូតដល់ចេញមុខលក់Online រួម​គ្នាទៀត បើទោះជាគេដឹងថាលោកពេជ្រ មមាញឹកជាមួយអាជីវកម្មជាច្រើនក្នុងដៃដូច​ជា​ក្រុមហ៊ុនDDI company ,DDI Concrete និងផ្សារបឹងបៃតងជាដើម តែលោកនៅតែឆ្លៀតជួយ​មុខរបរប្រពន្ធ ។

          គេចាំមើលថាហ៊ិន ច័ន្ទនីរ័ត្ន អាចយកកូននៅឆ្នាំរោង នេះបានសម្រេចដូចបំណង ឬអត់ ?

RELATED ARTICLES