Tuesday, September 17, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមឡានកុងតឺន័រចតជាប់ផ្លូវដែក រថភ្លើងបុ.../កខ្ទេ.../ច

ឡានកុងតឺន័រចតជាប់ផ្លូវដែក រថភ្លើងបុ…/កខ្ទេ…/ច

ភ្នំពេញ ៖ រថយន្តកុងតឺន័រ ១គ្រឿង បានអែបចតនៅជាប់ផ្លូវដែក ស្រាប់តែបន្តិចក្រោយមក មានរថភ្លើង ១ខ្សែ បើកឆ្លងកាត់ បុកប្រាវ បណ្តាលឱ្យខូចខាតយ៉ាងដំណំ តែមិនបង្កឱ្យមនុស្សណាម្នាក់រងគ្រោះថ្នាក់ឡើយ។ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង១២និង១៥នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៤ ស្ថិតនៅចំណុចផ្លូវដែក ក្នុងភូមិអង្គ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តកុងតឺន័រ ពណ៌ខៀវ ពាក់ស្លាកលេខ ព្រះសីហនុ 3A-3424 បើកបរមកចតទុកចោលជាប់នឹងផ្លូវរថភ្លើង ចំណែកអ្នកបើកបរ បានចុះទៅណាបាត់ លុះក្រោយមក ស្រាប់តែមានរថភ្លើង ធ្វើដំណើរក្នុងទិសដៅពីជើង ទៅត្បូង រួចជ្រុលទៅបុករថយន្តកុងតឺន័រ បណ្តាលឱ្យខូចខាតទ្វារ និងកាង ចំណែករថភ្លើង បានបើកបន្តដំណើរទៅមុខបាត់។ បន្ទាប់មកប្រជាពលរដ្ឋ បានរាយការណ៍ទៅនគរបាលប៉ុស្តិ៍ ចុះមកអន្តរាគមន៍ភ្លាមៗ។

ក្រោយកើតហេតុ រថយន្តកុងតឺន័រខាងលើ ត្រូវបាននគរបាលផ្នែកជំនាញចរាចរណ៍ បើកយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃអធិការខណ្ឌពោធិ៍សែនជ័យ រង់ចាំម្ចាស់រថយន្តកុងតឺន័រ មកដោះ ស្រាយជាមួយតំណាងរថភ្លើង នៅពេលក្រោយ៕

RELATED ARTICLES