ភ្នំពេញ៖តារាចម្រៀងសួស វីសា បានចេញមុខសរសើរស្វាមីនាងលោកឧកញ៉ាប៊ុនថុល ប៊ុនថង ហៅថមមី ថាជាបុរសតែម្នាក់គត់ដែលធ្វើទង្វើដាក់នាងល្អបំផុត តាំងពីផ្ដើមជាមិត្តភក្ដិ សង្សារ និងក្លាយទៅជាស្វាមី ហើយនាងចាត់ទុកខ្លួនឯងថាជានារីម្នាក់ដែលមានសំណាងបំផុតផងដែរ ។វីសា បានលើកយកចំណុចសំខាន់ៗរបស់ប្ដីនាងដែលនាងចាត់ទុកថាជាគុណសម្បត្តិដ៍ធំនោះគឺទី១៖មានដូចជាការស្រលាញ់ដោយគ្មានការប្រែប្រួលចិត្តបន្ដិចតាំងពីចំណុចចាប់ផ្ដើមរហូតដល់មានកូន២ ,ទី២៖ប្ដីថែនាងនិងកូនដោយទំនួលខុសត្រូវ និងទី៣៖ប្ដីជាកូនអ្នកក្រ តែចេះតស៊ូតាំងពីចាប់ដៃគ្នាជាមួយនាងពីបាតដៃទទេ រហូតដល់មានកម្រិតជីវភាពធូធា ជាដើម។នាងថែមទាំងថាអរគុណខ្លួនឯងដែលជ្រើសស្វាមីបានបុរសដ៍ល្អម្នាក់ចូលមក្នុងជីវិត ហើយនាងសង្ឃឹមថាទង្វើ និងសកម្មភាពរបស់ស្វាមីនាងនាពេលបច្ចុប្បន្ន និងរក្សារបានរហូតដល់ក្លាយទៅជាតាយាយ ។

ការចេញមកលើកមុខមាត់ប្ដីរបស់សួស វីសា នាពេលនេះបន្ទាប់ពីវីសា បង្ហាញភាពរីករាយអរស្ទើហោះក្រោយពិនិត្យផ្ទៃពោះកាលពីថ្ងៃទី១៩ សីហា លទ្ធផលបង្ហាញថានាងកំពុងតែពពោះកូន១ទៀត ដែលនេះបញ្ជាក់ថាស្វាមីនាងមិនមែនជាបុរសអន់ទេ ពោលគឺខ្លាំងហើយពូកែទាំងថ្នាក់ថ្នមនាងផង។ប៉ុន្ដែដោយសារតែកំពុងចាញ់កូនទី២ផង និងបញ្ហាបំពង់កមិនទាន់ជាដូចដើមផង ទើបវីសា មានបញ្ហាលើឆាកតន្រ្ដីកាលពីចុងខែសីហា ព្រោះនាងច្រៀងដង្ហើមខ្លី និងហត់ ហើយសែ្រកទៅផុតៗ ដែលធ្វើឲ្យសម្លេងច្រៀងលែងសូវពិរោះ ។តែយ៉ាងណាអំឡុងពេលដែលតារាហង្សមាសកំពុងតែដើរចេញពីផលិតកម្មបន្ដកន្ទុយគ្នានោះវីសា នៅរក្សារភាពស្ងៀមស្ងាត់ នឹងមិនទាន់មានគម្រោងរត់ចោលផលិតកម្មធំនេះឡើយ ក្រោយថៅកែបានឲ្យតំណែងលួងចិត្តមកនាងវិញនោះគឺធ្វើជាគណៈកម្មការBeat The Best រដូវកាលទី២ បន្ទាប់ពីដកចេញពីធ្វើគ្រូង្វឹគThe Voice Kids Cambodia រដូវកាលទី៣ ។

ក្រៅពីសួស វីសា តារាស្រីដែលធ្លាប់សរសើរស្វាមីមានដូចជាអ្នកនាងហ៊ិន ច័ន្ទនីរ័ត្ន ,សុគន្ធ និសា និងលី ម៉ារីណា ជាដើមថាពួកគេមានសំណាងដែលប្ដីមិនត្រឹមតែអនុញ្ញាត្តិឲ្យបន្ដអាជីពចាស់នោះទេ ប៉ុន្ដែចេះយល់ចិត្តនិងមិនប្រចណ្ឌផ្ដែសផ្ដាសឡើយ ។

គួររំលឹកថាអតីតតារាRock សួស វីសា បានដឹកដៃលោកថមមី រៀបការកាលពីថ្ងៃទី២៩ ខែ១១ ឆ្នាំ២០២១៩ ហើយវីសា សម្រាលកូនស្រីថ្ងៃទី៩ ខែ១០ ឆ្នាំ២០២០ ដោយដាក់ឈ្មោះថាជេនី អាយុជិត៤ឆ្នាំ ។វីសា ត្រូវសម្រាលកូនទី២នៅដើមឆ្នាំ២០២៥ ខាងមុខ ខណៈដែលក្រោយក្លាយទៅជាភរិយាឧកញ៉ាថមមី ជាង៤ឆ្នាំនេះនាងមានរថយន្ដទំនើបៗជិះមិនចាញ់តារាល្បីៗផ្សេងៗទៀតឡើយក្នុងនោះមានដូចជាLexus Lx570 ,Bmw ,Mazda ,Alphard និងLexus Nx200t ជាដើម។ប៉ុន្ដែវីសា នៅមិនទាន់បានសម្រេចក្ដីសុបិនធំនោះទេគឺការចង់ជិះរថយន្ដលំដាប់សេដ្ឋីម៉ាកRolls Royce ព្រោះសន្សំលុយមិនទាន់គ្រប់៕





