Wednesday, October 16, 2024
Homeតារាខ្មែរព្រាប សុវត្ថិ ៖ទិញLamborghini ពេលណា ?

ព្រាប សុវត្ថិ ៖ទិញLamborghini ពេលណា ?

ភ្នំពេញ៖ព្រាប សុវត្ថិ ជាអ្នកលេងម៉ូដរថយន្ដទំនើបៗម្នាក់នាពេលបច្ចុប្បន្នដែលលោក​បានចំ​ណា​យលុយរាប់សែនដុល្លារទិញរថយន្ដជិះក្នុងនោះសព្វថ្ងៃលោក​ប្រើប្រាស់ឡានមានដូចជា​Rolls Royce ,Escalade ,Range Rover ,Bmw និងIsuzu ជាដើម ។ប៉ុន្ដែគិតត្រឹមឆ្នាំ២០២៤ នេះព្រាប សុវត្ថិ មិនទាន់ទិញរថយន្ដម៉ាក Lamborghini ជិះនោះទេ ខណៈដែលបច្ចុប្បន្ន​មាន​តារា៤ដួងហើយបានលេងម៉ូដឡានលំដាប់សេដ្ឋីនេះក្នុងនោះមានដូចជាងួន ចាន់ដេវីត ,ផន សុផារី ,ខេមរៈ សិរីមន្ដ និងថុល សុភិទិ ។

 ប្រភពបានឲ្យដឹងថាព្រាប សុវត្ថិ នឹងទិញរថយន្ដLamborghini នាពេលខាងមុខនេះជិះ​ជាមិន​ខាន ព្រោះថាខេមរៈ សិរីមន្ដ ហ៊ានទិញឡាននេះជិះមុនលោកទៅហើយ ហេតុនេះ​រូបលោកដែលមានលុយប្រៀបដូចជាសេដ្ឋីម្នាក់ក្នុងសិល្បៈនោះរឿងអីដែលមិនជះលុយទិញរថយន្ដនេះជិះឲ្យផ្អើលមេឃដែរនោះ ។ប៉ុន្ដែតាមព័តមានថាទោះជាព្រាប សុវត្ថិ ដើរក្រោយ១ជំ​ហាន​រឿង​លេងម៉ូដឡានLamborghini នេះក្ដី តែគេជឿរថាលោកនឹងទិញ​រថយន្ដម៉ូដមួយ​នេះ​ក្នុងតម្លៃខ្ពស់ជាងតារាខាងលើជាមិនខាន ។

យោងតាមវេបសាយខ្មែរ២៤ បានឲ្យដឹងថារថយន្ដម៉ាកLamborghini Aventador SV លក់នៅខ្មែរក្នុងតម្លៃ៣១ ម៉ឺនដុល្លារ ខណៈដែលវេបសាយក្នុង​ស្រុកមួយទៀតថា​រថយន្ដ​ម៉ាកLamborghini Veneno Roadster តម្លៃដល់ទៅ៤,៥លានដុល្លារ។សម្រាប់ព្រាប សុវត្ថិ ទោះជាចង់ជិះរថយន្ដតម្លៃមួយណាក៍បានដែរ ព្រោះកាលពីខែកញ្ញា ឆ្នាំ២០២០ មនុស្ស​ជំនិតរបស់លោកសុវត្ថិ ទម្លាយប្រាប់អ្នកកាសែតថាតារាចម្រៀងមានគោរ​មងារជាឧកញ៉ារូប​នេះ​​មាន​ទ្រព្យសរុបប្រមាណ៣០លានដុល្លារ ពីការចាប់អាជីពចម្រៀងជាង២០ឆ្នាំ ។

 គួរបញ្ជាក់ថាព្រាប សុវត្ថិ ជាអ្នកជំនួញម្នាក់ដែលមានមុខរបរជាច្រើន​នៅក្រៅសិល្បៈ​មានដូចជាហាងកាត់សក់ ,ហាងកាត់ដេរ ,សំអាងការ ,ភោជនីយដ្ឋាន ,​Resort និងក្រុមហ៊ុន​អចលនទ្រព្យ ជាដើម ។ក្រោយចាកចេញពីហង្សមាសជាង៤ឆ្នាំ ចូលជ្រកនៅGalaxy លោក​សុវត្ថិ ដែលទទួលបានគោរមងារជាឧកញ៉ាកាលពីថ្ងៃទី២៩ខែ៤ ឆ្នាំ២០២២ នោះមិនផ្ដោតលើ​អាជីព​ចម្រៀងទាំងស្រុងដូចមុនទេ គឺងាកទៅពង្រីកមុខរបរបន្ថែម ខណៈដែលកូនប្រុសទី១ សុវត្ថិ មុនីវណ្ណ និងសុវត្ថិ សិរីវុឌ្ឍ ច្រៀងនៅផលិតកម្មជាមួយលោកនោះចាប់ផ្ដើម​ចេញមុខ​ច្រើន​ជាង​មុន ហើយកូនទី២ សុវត្ថិ មុនីនាគ ត្រៀមវិលរកឆាកតន្រ្ដីជាថ្មីផងដែរ ។ប៉ុន្ដែព្រាប សុវត្ថិ អាយុ៤៩ឆ្នាំ ចាប់ដៃអ្នកស្រីឡុង ស្រីមុំ រយៈពេល២៩ឆ្នាំ បានសុទ្ធតែកូនប្រុសដល់​ទៅ៣​នាក់ នោះគ្មាន​ដំ​ណឹង​លោកតាមយកកូនស្រីឡើយ ៕

RELATED ARTICLES