Saturday, October 19, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គម បង្ក្រា.../បផ្ទះល.../ក់ថ្នាំញៀន ចា.../ប់អ្នកជ.../ក់២នាក់

 បង្ក្រា…/បផ្ទះល…/ក់ថ្នាំញៀន ចា…/ប់អ្នកជ…/ក់២នាក់

ខេត្តកំពង់ស្ពឺ ៖ ផ្ទះ១កន្លែង ត្រូវបានអ្នកភូមិប្រទះឃើញមានក្មេងស្ទាវប្លែកមុខចេញចូលយ៉ាងពពាក់ពពូនមិនចេះដាច់ សង្ស័យមានការជួញដូរគ្រឿងញៀន លុះរាយការណ៍ប្រាប់សមត្ថកិច្ចចុះពិនិត្យ និងឆែកឆេរ ស្រាប់តែម្ចាស់ផ្ទះរត់គេចបាត់ នៅសល់តែជនសង្ស័យ២នាក់ ក៏ត្រូវសមត្ថកិច្ចចាប់វាយខ្នោះ និងដកហូតថ្នាំញៀនបានជាង១០កញ្ចប់។

ការឃាត់ខ្លួនជនសង្ស័យទាំង២នាក់ខាងលើ បានធ្វើឡើង កាលពីវេលាម៉ោង៣និង១០នាទីរសៀល ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៤ នៅចំណុចភូមិសំបួរ ឃុំមហាសាំង ស្រុកភ្នំស្រួច។

ជនសង្ស័យទាំង២នាក់ ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន រួមមាន ទី១-ឈ្មោះឈួន សុវណ្ណ ហៅនិត ភេទប្រុស អាយុ៤២ឆ្នាំ មានលំនៅ ភូមិទួល ឃុំមហាសាំង ស្រុកភ្នំស្រួច។ និងទី២-ឈ្មោះញឹម កំសត់ ហៅហាក់ ភេទប្រុស អាយុ១៥ឆ្នាំ មានលំនៅភូមិសំបួរ ឃុំមហាសាំង ស្រុកភ្នំស្រួច។

តាមប្រភពពីសមត្ថកិច្ចស្រុកភ្នំស្រួច បានឱ្យដឹងថា មុននឹងឈានដល់ការឃាត់ខ្លួនក្រុមជនសង្ស័យខាងលើនេះ គឺមានប្រជាពលរដ្ឋល្អ បានរាយការណ៍ថានៅចំណុចផ្ទះរបស់ឈ្មោះសៅ ញ៉ាញ់ ភេទស្រី អាយុ៥៧ឆ្នាំ ស្ថិតក្នុងភូមិសំបួរ ឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ មានក្រុមក្មេងៗ តែងតែជិះម៉ូតូចេញចូលនៅទីនោះសង្ស័យមានការជួញដូរគ្រឿងញៀន។ ក្រោយពីទទួលបានព័ត៌មាន កម្លាំងអធិការដ្ឋាន នគរបាលស្រុកភ្នំស្រួច បានចុះទៅដល់ទីតាំងខាងលើ បានឃាត់ខ្លួនមុខសញ្ញាសង្ស័យពាក់ព័ន្ធករណីគ្រឿងញៀនចំនួន២នាក់ ចំណែកម្ចាស់ផ្ទះ បានគេចខ្លួនបាត់។

ក្រោយឃាត់ខ្លួនក្រុមជនសង្ស័យខាងលើ សមត្ថកិច្ច បានដកហូតវត្ថុតាង រួមមាន ម្សៅក្រាមពណ៌ សថ្លាគ្រឿងញៀន ប្រភេទម៉ាទឹកកក ចំនួន១៣កញ្ចប់តូច  និងទូរស័ព្ទដៃអិនចុចពិលចំនួន១គ្រឿង ។

ជនសង្ស័យទាំង២នាក់ រួមនិងវត្ថុតាងខាងលើ ត្រូវបានសមត្ថកិច្ចជំនាញ កំពុងរៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES