Thursday, November 28, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមកូនស្រីកាន់បង្វេចចេ.../ញពីផ្ទះ ឪប្រកាសរ.../ក

កូនស្រីកាន់បង្វេចចេ…/ញពីផ្ទះ ឪប្រកាសរ…/ក

ខេត្តប៉ៃលិន៖ យុវតីរូបស្រស់ម្នាក់ នៅសុខៗ ក៏បានដើរចេញពីផ្ទះបាត់ ដោយមានកាន់បង្វេចមួយទៅជាមួយផង ដោយមិនដឹងថា ទៅណា ធ្វើឱ្យក្រុមគ្រួសារភ័យឆោឡោ តាមស្វែងរក មិនឃើញ ក៏ប្រកាសរកតាមបណ្តាញសង្គម។

យុវតីដែលបាត់ខ្លួនខាងលើ មានឈ្មោះមឿន ធីតា អាយុ១៧ឆ្នាំ មុខរបរសិស្ស មានលំនៅភូមិប៉ាហ៊ីជើង ក្រុងប៉ៃលិន ខេត្តប៉ៃលិន មានស្រុកកំណើតភូមិបាជ័យ ឃុំសណ្តាន់ ស្រុកសណ្តាន់ ខេត្តកំពង់ធំ មានឪពុកឈ្មោះឌឿ ដឿន អាយុ៤៩ឆ្នាំ ម្តាយឈ្មោះ មុំ ម៉ាប់ អាយុ៤៥ឆ្នាំ។ យុវតីរូបនេះបានបាត់ខ្លួនកាលពីវេលាម៉ោង៤រសៀល ថ្ងៃ​ទី០៥ ខែកញ្ញា ឆ្នាំ២០២៤ ដោយរហូតមកដល់ពេលនេះ នៅមិនទាន់មានដំណឹងនៅ ឡើយ។

តាមប្រភពពីក្រុមគ្រួសារយុវតីដែលបាត់ខ្លួនខាងលើ បានឱ្យដឹងថា នៅសុខៗ កូនស្រីរបស់ពួកគាត់បានចេញ​បាត់​ពីផ្ទះ ដោយមិន បានប្រាប់ ដំណឹងឱ្យអ្នកណាម្នាក់បានដឹងសោះ ថានាងទៅណា ជាមួយអ្នកណានោះឡើយ។ ក្រោយមក ក្រុមគ្រួសារបាន ពិនិត្យមើល តាមរយៈ កាមេរ៉ាសុវត្ថិភាព ឃើញថា កូនស្រីរូបនេះ បានចេញពីផ្ទះនៅវេលាម៉ោង៤រសៀល ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៤ ដោយពេលចាកចេញពីផ្ទះនោះ ស្លៀកម្លៀក​បំពាក់ ខោក្រហម អាវក្រហម ស្បែកជើងពណ៌ស មានថង់យួរមួយផង។

បន្ទាប់ពីបាត់ខ្លួនកូនស្រីនេះភ្លាម ក្រុមគ្រួសារមានការខ្វាយខ្វល់ ប្រឹងដើរតាមស្វែងរកសព្វកន្លែងនៅតែមិន​ឃើញ ក៏បានទៅ ប្តឹងសមត្ថកិច្ចឱ្យជួយស្រាវជ្រាវផងដែរ តែមិនទាន់ទទួលបានដំណឹងនៅឡើយ។

ក្រុមគ្រួសារយុវតីខាងលើ បានអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋ ដែលបានប្រទះឃើញយុវតីដែលមានភិន​ភាគ ដូចខាងលើ សូមមេត្តាជួយផ្តល់ព័ត៌មានដល់ក្រុមគ្រួសារ តាមលេខទូរស័ព្ទអាណាព្យាបាល ០៩៧ ៤៩ ៥៤ ៤៤៩ និង ០៩៧ ៧៨ ២២ ២៦៨ ៕

RELATED ARTICLES