Tuesday, September 17, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមលួ.../ចផ្ទាំងសូឡាលក់ ទិញថ្នាំ.../ញៀនជ.../ក់ ជា.../ប់ខ្នោះ៣

លួ…/ចផ្ទាំងសូឡាលក់ ទិញថ្នាំ…/ញៀនជ…/ក់ ជា…/ប់ខ្នោះ៣

ខេត្តកណ្តាល ៖ ជនសង្ស័យ ១ក្រុម បានធ្វើសកម្មភាពផ្លោះរបងចូលទៅក្នុងផ្ទះ ១កន្លែង ដែលត្រូវបានម្ចាស់ចាក់សោទុកចោល (គ្មានមនុស្សនៅ) និងបានលួចយកផ្ទាំងសូឡា អំពូលសូឡា និងកាមេរ៉ាសុវត្ថិភាព យកទៅលក់ បានលុយទិញថ្នាំញៀនជក់ លុះម្ចាស់ផ្ទះមកលេងផ្ទះឃើញបាត់ទ្រព្យរបស់ ក៏ប្តឹងសមត្ថកិច្ចស្រាវជ្រាវចាប់ឃាត់ ខ្លួន ចំនួន៣នាក់ នាំយកមកចាត់ការតាមច្បាប់។

 ករណីនេះ បានកើតឡើងកាលពីវេលាម៉ោង៤រសៀល ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៤ នៅចំណុចផ្ទះទុកចោល ១កន្លែង ស្ថិតក្នុងភូមិលេខ៤ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ។

ជនរងគ្រោះជាម្ចាស់ផ្ទះ មានឈ្មោះសំរិទ្ធ សារុន ភេទប្រុស អាយុ៧៦ឆ្នាំ មុខរបរមន្ត្រីរាជការ មានលំនៅ ភូមិលេខ៤ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ។ ចំណែកជនសង្ស័យទាំង៣នាក់ ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន រួម មាន ទី១-ឈ្មោះធា ចិត្រា ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅ ភូមិក្បាលកោះ សង្កាត់កោះអន្លង់ចិន ក្រុងតាខ្មៅ (មានសារធាតុញៀន)។ ទី២-ឈ្មោះពែល រតនា ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរមិន ពិតប្រាកដ មានលំនៅភូមិក្បាលកោះ សង្កាត់កោះអន្លង់ចិន ក្រុងតាខ្មៅ (មានសារធាតុញៀន) និងទី៣-ឈ្មោះលួត សុខរស់ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅ ភូមិលេខ៤ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ (មានសារធាតុញៀន)។ ចំពោះវត្ថុតាងចាប់យក ផ្ទាំងសូឡា ចំនួន១ផ្ទាំង។ រីឯសម្ភារៈបាត់បង់ អំពូលភ្លើងសូឡា ចំនួន១ និងកាមេរ៉ាសុវត្ថិភាព ចំនួន១គ្រឿង។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះមិនបាននៅផ្ទះនោះទេ ដោយចាក់សោរទុកចោល និងបានចេញទៅនៅផ្ទះមួយទៀតនៅភ្នំពេញ ក្រោយមកមានជនសង្ស័យ ចំនួន៣នាក់ខាងលើ បាននាំគ្នាធ្វើសកម្មភាពផ្លោះរបងចូលទៅក្នុងដីឡូត៍ របសជនរងគ្រោះ ធ្វើសកម្មភាពលួចយកអំពូលភ្លើងសូឡា និងកាមេរ៉ាសុវត្ថិភាព បានរួចនាំគ្នាគេចខ្លួនអស់។ លុះដល់វេលាម៉ោង៤រសៀល ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៤ ជនរងគ្រោះបានមកលេងផ្ទះនៅដីចម្ការនោះ ក៏ស្រាប់តែឃើញបាត់អំពូលភ្លើងសូឡា និងកាមេរ៉ាសុវត្ថិភាព ក៏រាយការណ៍ប្រាប់សមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលស្វាយរលំ ជួយស្រាវជ្រាវរកមុខសញ្ញា។

រហូតដល់ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៤ កម្លាំងប៉ុស្តិ៍ បានចុះធ្វើការស្រាវជ្រាវ និងឈានដល់ការឃាត់ខ្លួនជន សង្ស័យចំនួន៣នាក់ រួមទាំងវត្ថុតាង យកមកសាកសួរ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ពួកគេពិតជាបាននាំគ្នាធ្វើសកម្មភាពលួចយកអំពូលភ្លើងសូឡា និងកាមេរ៉ាសុវត្ថិភាពរបស់ជនរងគ្រោះប្រាកដមែន ដោយនាំគ្នាយកទៅលក់ បានលុយទិញថ្នាំ ញៀន ជក់អស់ទៅហើយ។

ជនសង្ស័យទាំង៣នាក់ ត្រូវបានឃាត់ខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅចាត់ការតាមនីតិវិធី៕

RELATED ARTICLES