Saturday, October 19, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមឡានសារ៉ែន បុ.../កម៉ូតូរបួសធ្ង.../ន់យុវជនម្នាក់

ឡានសារ៉ែន បុ…/កម៉ូតូរបួសធ្ង…/ន់យុវជនម្នាក់

ភ្នំពេញ៖ រថយន្តសារ៉ែនរបស់សមត្ថកិច្ច១គ្រឿង បានបើកប្រដេញស្ទាក់រថយន្ត១ទៀតទៀត ដែលព្យាយាមបើក រត់គេចគោលដៅត្រួត ពិនិត្យជាតិអាល់កុលរបស់សមត្ថកិច្ច ធ្វើឱ្យជ្រុលទៅបុកម៉ូតូ១គ្រឿង បណ្តាលឱ្យយុវជនម្នាក់រងរបួសធ្ងន់ និងត្រូវបានដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីសង្គ្រោះភ្លាមៗ។

ហេតុការណ៍ខាងលើ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១១យប់ ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៤ ស្ថិតនៅតាមបណ្តោយ ផ្លូវ២០០៤ ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញសមត្ថកិច្ចបានដាក់គោល​ដៅ ពិនិត្យជាតិអាល់កុល និងអាវុធជាតិផ្ទុះនៅចំណុចមុខផ្សារទំនើប ផ្សុរេ ត្សៀរេ តាមបណ្តោយផ្លូវទ្រុងមាន់។ ខណៈនោះស្រាប់តែមានបុរសម្នាក់បើក រថយន្ត១គ្រឿង ម៉ាកហាយឡែនឌ័រ ពណ៌ទឹកប្រាក់ ពាក់ស្លាក​លេខ ភ្នំពេញ ២ះ-៧៧២១ បើកបរក្នុងល្បឿនលឿន រួចព្យាយាមបើកគេចគោលដៅត្រួតពិនិត្យ។

ភ្លាមៗនោះ សមត្ថកិច្ចបានបើករថយន្តប្រដេញរថយន្តខាងលើ ដោយរថយន្តហាយឡេនឌ័រ បើករត់ទៅតាមផ្លូវ២០០២ ដើម្បីគេចខ្លួន ស្របពេលនោះ រថយន្តសារ៉ែនសមត្ថកិច្ចដែលកំពុងប្រដេញបានជ្រុលទៅបុកម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ ពាក់ស្លាកលេខ ភ្នំពេញ ១្ញី-៩១២១ បណ្តាលឱ្យយុវជនជាអ្នកជិះម៉ូតូរងរបួសធ្ងន់ និងត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ។ លុះដេញរហូតមកដល់ចំណុចភ្លើងស្តុបអូរបែកក្អម រថយន្តហាយឡែនឌ័រ នៅតែព្យាយាមបើករត់គេចទៀត ទើបរថយន្តសារ៉ែនរបស់សមត្ថកិច្ច សម្រេចកៀរឱ្យរថយន្តខាងលើឡើងខឿនសួន ច្បារពុះចែកទ្រូងផ្លូវ ទើបទៅមុខលែងរួច តែម្តង ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចនគរបាលខណ្ឌសែនសុខបានឃាត់ខ្លួនបុរសជាអ្នកបើករថយន្តខាងលើ យកទៅអធិការដ្ឋាននគរបាល ខណ្ឌសែនសុខ ដើម្បីបន្តនីតិវិធី៕

RELATED ARTICLES