Tuesday, September 17, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមបង្ក្រា.../បជល់មាន់ ចា.../ប់មនុស្ស១២នាក់ មាន់១២ក្បាល

បង្ក្រា…/បជល់មាន់ ចា…/ប់មនុស្ស១២នាក់ មាន់១២ក្បាល

ខេត្តបាត់ដំបង ៖ សង្វៀនបញ្ជល់មាន់ ភ្នាល់ដាក់ប្រាក់ ១កន្លែង ត្រូវបានសមត្ថកិច្ចឆ្មក់ចុះបង្ក្រាប ដោយឃាត់ខ្លួនក្រុមអ្នកញៀនល្បែងជល់មាន់ សរុប១២នាក់ នាំមកអប់រំធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាព ព្រមទាំងចាប់បានមាន់ជល់ ចំនួន១២ក្បាលផងដែរ។

ប្រតិបត្តិការបង្ក្រាបសង្វៀនមាន់ជល់នេះ បានធ្វើឡីង កាលពីថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៤ នៅចំណុចសង្កាត់ក្តុលដូនទាវ ក្រុងបាត់ដំបង។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា ក្រោមបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនគរ បាលខេត្តបាត់ដំបង នៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៤ សមត្ថកិច្ចក្រុងបាត់ដំបង ដឹកនាំដោយលោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន ជាអធិការ បានឆ្មក់ចុះបង្ក្រាបទីតាំង សង្វៀនជល់មាន់មួយកន្លែង នៅសង្កាត់ក្តុលដូនទាវ ដោយនាំអ្នកប្រព្រឹត្តិចំនួន១២នាក់ មកធ្វើការសាកសួរនិង អប់រំណែនាំដោយមានកិច្ចសន្យា ឈប់បន្តសកម្មភាពនេះបន្តទៀត។

ប្រភពដដែល បន្តថា ជាមួយនេះ សមត្ថកិច្ចបានធ្វើការដកហូតសម្ភារៈវត្ថុតាង រួមមាន មាន់ជល់ ចំនួន១២ក្បាល ម៉ូតូ ចំនួន៥គ្រឿង កៅស៊ូហុំសង្វៀនមាន់ ចំនួន១ ក្រណាត់ក្រាលបាតសង្វៀន ចំនួន១ ជញ្ជីងថ្លឹង ចំនួន១ ចង្ក្រានហ្គាស់ ចំនួន១ និងស៊ុមដាក់មាន់ ចំនួន២៕

RELATED ARTICLES