Thursday, November 28, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមទិញឡានថ្មី បើកសាក ក្រឡា.../ប់ធ្លា.../ក់ប្រឡាយទឹកស្អុ.../យ

ទិញឡានថ្មី បើកសាក ក្រឡា…/ប់ធ្លា…/ក់ប្រឡាយទឹកស្អុ…/យ

ភ្នំពេញ ៖ បុរសម្នាក់ ទើបនឹងទិញរថយន្តថ្មីៗ តែមិនទាន់ចេះបើកបររថយន្តស្ទាត់ផង បានឡើងបើកសាក ស្រាប់តែជ្រុលធ្លាក់ចូលប្រឡាយទឹកស្អុយ បណ្តាលឱ្យរថយន្តក្រឡាប់ផ្ងារជើង ចំណែកអ្នកបើកបរ រងរបួសធ្ងន់ និងត្រូវបានដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ។

ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ១១និង១០នាទីព្រឹក ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៤ នៅតាមបណ្តោយផ្លូវ១០៣ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ បុរសរងគ្រោះខាងលើ ទើបទិញរថយន្តថ្មី ១គ្រឿងម៉ាក Lexus RX-300 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AG-7632 រួចក៏ឡើងបើកចេញពីច្រកផ្លូវផ្ទះជួល បំណងឡើងមកផ្លូវ១០៣ ក្នុងទិសដៅពីកើត មកលិច បំណងយករថយន្តមកចតទុក ប៉ុន្តែដោយសារតែជនរងគ្រោះមិនទាន់ចេះបើករថយន្តស្ទាត់ ទើបពេលបើករថយន្តច្រឡំជាន់ហ្គារស្មានថាហ្វ្រាំង ធ្វើឱ្យរថយន្តជ្រុលធ្លាក់ចូលប្រឡាយទឹកស្អុយ ក្រឡាប់ផ្ងារជើង ចំណែកម្ចាស់រថយន្ត រងរបួសយ៉ាងដំណំ និងត្រូវបានប្រជាពលរដ្ឋបាននាំគ្នាចុះជួយយកចេញពីក្នុងរថយន្ត មកក្រៅ រួចបានបញ្ជូនទៅមន្ទីរពេទ្យ ភ្លាមៗ។

ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចមូលដ្ឋាន បានចុះដល់ទីតាំងកើតហេតុ និងបានទំនាក់ទំនងទៅរថយន្តស្ទូច យករថយន្តឡើងពីប្រឡាយ ដើម្បីយកទៅជួសជុល៕

RELATED ARTICLES