Thursday, November 28, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គម លួ.../ចគា.../ស់រោងចក្រ សន្តិសុខចា.../ប់២នាក់

 លួ…/ចគា…/ស់រោងចក្រ សន្តិសុខចា…/ប់២នាក់

ខេត្តស្វាយរៀង ៖ ជនសង្ស័យ ១ក្រុម មានគ្នា៦នាក់ បាននាំគ្នាធ្វើសកម្មភាពលួចគាស់រោងចក្រ ក្នុងតំបន់សេដ្ឋ កិច្ចពិសេស សានតុង ក្រុងបាវិត បំណងលួចយកសម្ភារៈ តែត្រូវបានក្រុមសន្តិសុខរោងចក្រប្រទះឃើញ ដេញចាប់ក្របួចជាប់ ២នាក់ ប្រគល់ឱ្យសមត្ថកិច្ច នាំយកទៅចាត់ការតាមច្បាប់ ខណៈបក្ខពួក៤នាក់ទៀត កំពុងរត់ គេចខ្លួន។

ករណីចោរលួចគាស់រោងចក្រនេះ បានកើតឡើង កាលពីវេលាម៉ោង២និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៤ នៅត្រង់ចំណុចរោងចក្រ យូលី១ ក្នុងតំបន់សេដ្ឋកិច្ចពិសេស សានតុង ស្ថិតក្នុងភូមិជ្រៃធំ សង្កាត់ព្រៃអង្គុញ ក្រុងបាវិត។

ជនសង្ស័យទាំង២នាក់ ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន ទី១-ឈ្មោះប៉ាវ សុវណ្ណ ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរកម្មករសំណង់ មានលំនៅភូមិត្រពាំងរុន ឃុំសង្កែ ស្រុករំដួល និងទី២-ឈ្មោះសោម សុម្ភៈ ភេទប្រុស អាយុ២៤ឆ្ នាំ មុខរបរកម្មកររោងចក្រ មានលំនៅ ភូមិស្វាយគយ ឃុំពពែត ស្រុកស្វាយទាប។ ចំពោះសម្ភារៈវត្ថុតាងដកហូតបានរួមមាន ដែកស្បែង ចំនួន១ ម៉ូតូ ១គ្រឿង ម៉ាក MX KING ពណ៌ទឹកសមុទ្រ ស្លាកលេខ ស្វាយរៀង 1U 7141 (មធ្យោបាយធ្វើសកម្មភាព)។ ដុំក្រាមសថ្លា សង្ស័យសារធាតុញៀន ១កញ្ចប់ នៅក្រោមកែបម៉ូតូ។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា នៅវេលាម៉ោង ១០និង៣០នាទីព្រឹក ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៤ ប៉ុស្តិ៍នគរ បាលរដ្ឋបាលព្រៃអង្គញ់ បានទទួលពាក្យបណ្តឹងពីប្រធានសន្តិសុខរោងចក្រ យូលី១ រស់នៅភូមិព្រៃផ្តៅ សង្កាត់ច្រកម្ទេស ក្រុងបាវិត ថាកាលពីវេលាម៉ោង ២និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៤ នៅរោងចក្រ យូលី១ ក្នុងតំបន់សេដ្ឋកិច្ចពិសេស សានតុង ស្ថិតក្នុងភូមិជ្រៃធំ សង្កាត់ព្រៃអង្គញ់ ក្រុងបាវិត ខេត្តស្វាយរៀង មានករណីចោរលួចចូលគាស់យករបស់របរក្នុងរោងចក្រ ហើយត្រូវសន្តិសុខដើរល្បាតក្នុងរោងចក្រ ឃាត់ខ្លួនបានភ្លាម ចំនួន២នាក់។

ប្រភពដដែល បន្តថា បន្ទាប់ពីទទួលបានពាក្យបណ្តឹងខាងលើ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃអង្គញ់ បានចុះដល់កន្លែងកើតហេតុ និងនាំខ្លួនជនសង្ស័យទាំង២នាក់ខាងលើ យកមកសាកសួរ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះប៉ាវ សុវណ្ណ បានឆ្លើយសារភាពថា កាលពីវេលាម៉ោង ១រំលងអធ្រាត្រ ឈានចូល ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៤ ពួកខ្លួនមានគ្នាទាំងអស់៦នាក់ រួមមាន ១-រូបខ្លួនផ្ទាល់ ២-ឈ្មោះសោម សុម្ភៈ (ឃាត់ខ្លួន) ៣-ឈ្មោះនៅ ភេទប្រុស មានលំនៅ ភូមិស្វាយគយ ឃុំពពែត ស្រុកស្វាយទាប (រត់គេចខ្លួន)។ ៤-ឈ្មោះរ៉េត ភេទប្រុស មានលំនៅ ភូមិត្រពាំងរុនខាងកើត ឃុំសង្កែ ស្រុករំដួល (រត់គេចខ្លួន) និង២នាក់ទៀត មិនស្គាល់ឈ្មោះ និងលំនៅ។ ពួកគេពិតបានគាស់ចូលក្នុងរោងចក្រ មានគោលបំណងលួចរបស់របរក្នុងរោងចក្រប្រាកដមែន។

ជនសង្ស័យខាងលើ បានសារភាពបន្តថា កាលពីអំឡុងខែសីហា ឆ្នាំ២០២៤ (មិនចាំថ្ងៃ) វេលាម៉ោងជាង១រំលងអធ្រាត្រ ពួកខ្លួនទាំង៦នាក់ ក៏ធ្លាប់ចូលលួចយករបស់របរក្នុងរោងចក្រយូលី បានខ្សែភ្លើង ចំនួន៥គីឡូ ម្តងរួចមកហើយ ដោយយកទៅលក់ឱ្យអ្នកទិញអេតចាយ តាមភូមិ មិនស្គាល់អត្តសញ្ញាណ។

ជនសង្ស័យទាំង២នាក់ខាងលើ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនជាបណ្តោះអាសន្ននៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃ អង្គញ់ ដើម្បីចាត់ការបន្តតាមច្បាប់។ រីឯបក្ខពួកនៅសេសសល់ សមត្ថកិច្ចធ្វើការស្រាវជ្រាវបន្ត ដើម្បីស្វែងរកចាប់ខ្លួន នាំយកមកផ្តន្ទាទោសតាមច្បាប់៕

RELATED ARTICLES