Thursday, November 28, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គម ចូលក្លឹបផឹកស៊ី រាំសប្បាយ សន្តិសុខហៅមកទះ.../កំផ្លៀ.../ង៩នាក់

 ចូលក្លឹបផឹកស៊ី រាំសប្បាយ សន្តិសុខហៅមកទះ…/កំផ្លៀ…/ង៩នាក់

ភ្នំពេញ ៖ យុវជនជាច្រើននាក់ មានស្រីមានប្រុស បានអះអាងថា ពួកខ្លួនបាននាំគ្នាចូលក្លឹបផឹកស៊ីសប្បាយសុខៗ ត្រូវក្រុមសន្តិសុខ ចូលទៅហៅឱ្យចេញមកក្រៅ រួចទះកំផ្លៀងគ្រប់គ្នាសរុប៨នាក់ (ប្រុសៗ) ហើយភ្លាមនោះ យុវតីម្នាក់ដែលមកជាមួយគ្នា បានចូលទៅឃាត់ បែរជាត្រូវសន្តិសុខនោះ ទះ១កំផ្លៀងផងដែរ សរុបពួកខ្លួនទាំង៩នាក់ ត្រូវសន្តិសុខទះកំផ្លៀង ដោយមិនដឹងមូលហេតុ។

ករណីសន្តិសុខក្លឹបរាត្រី ប្រើហិង្សាលើភ្ញៀវនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពី វេលាម៉ោង៣រំលងអធ្រាត្រ ឈានចូលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ នៅចំណុចក្លឹបស្ពាយឌ័រ មានទីតាំងស្ថិតនៅតាមផ្លូវវេងស្រេង ក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។

តាមប្រភពក្រុមយុវជនរងគ្រោះ បានរៀបរាប់ប្រាប់ថា ពួកខ្លួន មានការហួសចិត្តនឹងក្រុមសន្តិសុខនៅក្លឹបខាងលើ ដែលនៅសុខៗ បានប្រើហិង្សាមកលើពួកខ្លួន សរុប៩នាក់ (ប្រុស៨ ស្រី១) ដោយមិនប្រាប់ហេតុផលអ្វីទាំងអស់។

ក្រុមយុវជនខាងលើ បានបន្តថា មុនពេលកើតហេតុ ពួកគេទាំង៩នាក់ (ប្រុស៨ ស្រី១) បាននាំគ្នាមកលេងនៅក្លឹបខាងលើ លុះពេលកំពុងតែជួបជុំគ្នាផឹកស៊ីយ៉ាងសប្បាយក្អាកក្អាយ ស្រាប់តែមានសន្តិសុខនៅខាងក្នុងក្លឹបនោះ បានហៅពួកគេឱ្យចេញមកខាងក្រៅ។ លុះពេល ចេញមកដល់ខាងក្រៅក្លឹបភ្លាម ស្រាប់តែសន្តិសុខ បានទះកំផ្លៀងពួកគេ (ប្រុសៗ) ទាំង៨នាក់ ដោយខ្លះត្រូវ ១កំផ្លៀង និងខ្លះទៀតត្រូវ ២ទៅ៣កំផ្លៀងក៏មាន។ ចំណែកប្អូនស្រីម្នាក់ដែលមកជាមួយគ្នានោះ គ្រាន់តែចូលទៅឃាត់ និងសួរនាំថាម៉េចបានពួកបងៗជាសន្តិសុខ វាយបងប្រុសគាត់ ស្រាប់តែរំពេចនោះ សន្តិសុខបានទះប្អួនស្រីខ្លួន ១កំផ្លៀងទៀត។

ជុំវិញករណីខាងលើនេះ ក្រុមសន្តិសុខ និងបុគ្គលិកនៅទីតាំងកើតហេតុខាងលើ មិនបានធ្វើការបំភ្លឺប្រាប់អ្នក សារព័ត៌មាន នៅចំពោះមុខជនរងគ្រោះនោះឡើយ ចំណែកសមត្ថកិច្ច ក៏មិនឃើញមានវត្តមានមកជួយអន្តរាគមន៍ភ្លាមៗផងដែរ។ បន្ទាប់មក ក្រុមយុវជនទាំងនោះ បាននាំគ្នាចាកចេញពីទីតាំងកើតហេតុអស់ទៅ៕

RELATED ARTICLES