ភ្នំពេញ៖សុគន្ធ និសា បាននាំសា្វមីនាងលោកចៅ សម្បត្តិ មកខ្មែរវិញហើយកាលពីថ្ងៃទី១១ កញ្ញា បន្ទាប់ពីបានដើរលេងនៅសហរដ្ឋអាមេរិកនៅជើងនេះរយៈពេល១ខែគត់ ពោលគឺចេញដំណើរតាំងពីថ្ងៃទី៧ សីហា ។អ្វីដែលតារារួមអាជីព និងFan ចង់ឃើញនោះគឺឲ្យនិសា សម្រេចបំណងធំពពោះកូនទី១ឲ្យបានដូចបំណងទើបពួកគេបានជូនពរនាងនូវសារស្រដៀងៗគ្នាទាក់ទងរឿងផែនការណ៍យកកូនង៉ារបស់នាង ប៉ុន្ដែជាលទ្ធផលរយៈពេល៣០ថ្ងៃលើទឹកដីរដ្ឋBoston សហរដ្ឋអាមេរិក និសា វិលមកវិញទាំងពោះទទេ ដដែល ពោលគឺអត់សញ្ញាពពោះកូនដំបូងឡើយ ។បញ្ហានេះធ្វើឲ្យអ្នកគាំទ្រនិសា លើកឡើងថាតារាចម្រៀងវ័យ៤១ឆ្នាំ រូបនេះអាចនឹងពិបាកមានកូនតាមចិត្តដោយសារតែនាងជ្រើសវិធីពន្យាកំណើតជាច្រើនឆ្នាំពេក ព្រោះខ្លាចប៉ះពាល់ដល់អាជីពសិល្បៈរបស់ខ្លួន។
ប្រភពបានឲ្យដឹងថាពេញ១ខែនៅអាមេរិកសុគន្ធ និសា សប្បាយម៉ាអស់ដៃដោយនាងបានចេញទៅដើរលេងទៅមើលគេរៀបចំពិធីបុណ្យអុំទូកនៅតាមដងស្ទឹងរដ្ឋLowell ,សួនផ្កាឈូករ័ត្ន និងទៅទស្សនាទឹកជ្រោះនៅ ព្រំដែនអាមេរិកជាប់កាណាដា ជាដើម។ប៉ុន្ដែគ្រាន់តែចុះពីលើយន្ដហោះដល់ដីខ្មែរវិញភ្លាមសុគន្ធ និសា បានចាប់ក្បាលមីក្រូឡើងឆាកវិញភ្លែតតែម្ដងដោយប្រកាសថាថ្ងៃទី១២ កញ្ញា នាងច្រៀងនៅម្ដុំបឹងកក់ ក្រុងភ្នំពេញ ។
សូមបញ្ជាក់ថាសុគន្ធ និសា បាននាំប្ដីទៅអាមេរិកលើកនេះក្រៅពីដំណើរកម្សាន្ដរឹតបណ្ដឹងចំណងស្នេហាឲ្យកាន់តែរឹងមាំនោះតាមប្រភពថានាងទៅរៀបចំឯកសារយកGreen Card នៅអាមេរិកដើម្បីឲ្យមានភាពងាយស្រួលក្នុងការចេញចូលពីខ្មែរទៅអាមេរិក ព្រោះស្វាមីនាងមានផ្ទះផ្ទាល់ខ្លួននៅរដ្ឋBoston ។ការទៅហើយវិញវិញរបស់និសា នេះចំពេលដែលមានព័តមានថានាងបានដើរចេញពីផលិតកម្មហង្សមាសជាលើកទី២ទៅហើយ ដោយសារតែរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះអត់មានបទចម្រៀងល្បីៗចេញទៀត។ប៉ុន្ដែរឿងនេះនិសា មិនចេញមុខបកស្រាយនោះទេ បើទោះជានាងមកដល់ស្រុកវិញហើយក្ដី ។
តារាចម្រៀងប៊ុន សុគន្ធា ហៅសុគន្ធ និសា បានប្ដូរចិត្តពីការចង់ផ្ដល់កំណើតឲ្យកូនទី១ នៅលើទឹកដីអាមេរិក តាមរយៈការកើតភ្លាមបានសញ្ជាតិអាមេរិកភ្លែត ដោយរៀបគម្រោងយកកូននៅខ្មែរតាំងពីឆ្នាំ២០២១ ម្លេះ តែជិត៤ឆ្នាំមកនេះបរាជ័យ ទើបធ្វើឲ្យចំណងស្នេហានាងមិនសូវមានភាពកក់ក្ដៅនោះទេ ព្រោះស្វាមី និងសាច់ញាត្តិទាំងសងខាងចង់ឲ្យនាងយកកូនតាំងពីនាងក្រោយរៀបការកាលពីចុងឆ្នាំ២០១៧ ម្លេះ តែពេលនោះនាងរារែកចិត្តដោយសារតែខ្លាចប៉ះពាល់ដល់អាជីពចម្រៀង ប៉ុន្ដែដល់ពេលឥឡូវនៅពេលដែលចង់បានបែជាពិបាកទៅវិញ ។
អ្នកជំនាញសិល្បៈបានលើកឡើងថាប្រសិនបើសុគន្ធ និសា លែងច្រៀងឲ្យហង្សមាសមែននោះនឹងធ្វើឲ្យផលិតកម្មធំនេះចុះខ្សោយថែមទៀតជាមិនខាន ព្រោះមុននេះថៅកែថ្លោះធ្លោយរបូតបាត់តារាសំខាន់របស់ខ្លួនដល់ទៅ៤ដួងគឺព្រាប សុវត្ថិ និងខេមរៈ សិរីមន្ដ ធ្លាក់ទៅកណ្ដាប់ដៃGalaxy ខណៈដែលដួង វីរៈសិទ្ធ ជ្រកនៅរាម និងរ៉េត សូហ្សាណា ផ្ញើរខ្លួននៅបារមី ។ប៉ុន្ដែតាមប្រភពថាថៅកែហង្សមាសក៍មិនចង់ឲ្យនិសា ចេញជាលើកទី២នោះទេ ទើបប្រគល់តំណែងសំខាន់២ឲ្យនាងនោះគឺធ្វើជាគណៈកម្មការCambodian Idol Junior និងគ្រូបង្វឹគThe Voice Kids Cambodia រដូវកាលទី៣ និងតួឯក៤រឿងគឺ«សិសិរដូវក្នុងបេះដូង »,«រាជនីយភូមិគ្រឹះ»,”ព្រះវេសន្សន្ដជាតក » និងរឿង«ចំណតថ្មី នៃសុភមង្គល » ៕