ភ្នំពេញ៖តារាចម្រៀងគង់ ស្រីពេជ្រ ហៅពេជ្រ សូលីកា អង្គុយបង្ហូរទឹកនេត្រាម្នាក់ឯង នៅពេលដែលនាងច្រៀងនៅPub មួយកាលពីរាត្រីថ្ងៃទី៩ ខែ៩ តាមរយៈបទ«បេះដូងយំ មិនដឹងប៉ុន្មានដង» ដែលបទចម្រៀងនេះហាក់ត្រូវនឹងជីវិតស្នេហារបស់នាង ប៉ុន្ដែខ្លះសង្ស័យថាស្រីពេជ្រ យំព្រោះនឹកអតីតគូស្នេហ៍កលោកគឹម ហាន ក្នុងខួបបែកគ្នា២ឆ្នាំ ។ចំណែកអ្នកទៅទស្សនាផ្ទាល់សូលីកា ច្រៀងនៅរាត្រីនោះថាស្រីពេជ្រ រំភើបពេក ព្រោះមានអ្នកទៅទស្សនាច្រើន ហើយពួកគេចេះច្រៀងបទនាងជាច្រើននាក់ដែលបង្ហាញថាសុទ្ធតែជាFan ទើបអ្នកមេម៉ាយកូន១ទប់ទឹកភ្នែកមិនបានបែបនេះ ។តែក្រៅពីចាប់អារម្មណ៍ស្រីពេជ្រ អង្គុយខ្សឹបខ្សួលហូរទឹកភ្នែកនៅចំពោះអ្នកគាំទ្ររបស់ខ្លួននោះភាគច្រើនពួកគេបានតាមដានទៅលើរូបសម្រស់របស់សូលីកា ថានៅតែស្អាត រាងស្វែល មិនសូវឡើងគីឡូ ទោះពេលនេះនាងមានកូនប្រុស១អាយុជាង៤ឆ្នាំ ក្ដី។
យ៉ាងណាជុំវិញពេជ្រ សូលីកា ច្រៀងៗយំនេះមិនមែនជាលើកដំបូងឡើយ ព្រោះបទចម្រៀងរបស់នាងចុងក្រោយនេះភាគច្រើនគឺអ្នកនិពន្ធសរសេរឲ្យនាងច្រៀងត្រូវនិងសាច់រឿងស្នេហារបស់នាងដែលមិនសមប្រកបនោះតែម្ដង ទើបស្រីពេជ្រ ទប់ទឹកភ្នែកអត់ជាប់ គ្រាន់តែពេលខ្លះនាងស្រងូតស្រងាត់ម្នាក់ឯងមិនឲ្យគេដឹងប៉ុណ្ណោះ ។ស្រីពេជ្រ ធ្លាប់និយាយថាចាប់ពីពេលនេះតទៅនាងត្រូវប្រឹងរកលុយចិញ្ចឹមកូន និងប្អូនស្រីតែម្នាក់ឯង ហេតុនេះហើយបានជានាងសូមឲ្យអ្នកលេងបណ្ដាញសង្គមកុំរិះគន់នាងដោយជាន់ពន្លិចអី ។Fan សូលីកា បានលើកឡើងថាស្រីពេជ្រ ជាមនុស្សស្រីរឹងមាំព្រោះបែកពីគូដណ្ដឹង ហើយម្ដាយត្រូវជាប់គុក១២ឆ្នាំទៀត តែនាងនៅតែច្រៀងដោយរីករាយលើឆាកតន្រ្ដី ខណៈដែលពេលខ្លះកំពុងតែច្រៀងបទកម្សត់ អតីតប្ដីនាងបានបណ្ដើរគូស្នេហ៍នៅចំពោះមុខនាងក៍មានដែរ តើក្រៅពីនាងស្រីណាខ្លះទប់ទឹកភ្នែកជាប់ ?
ពេជ្រ សូលីកា នៅមានទីផ្សារសិល្បៈគ្រាន់បើ ហើយដោយសារតែរក្សារបានរូបសម្រស់មិនសូវធ្លាក់ខ្លាំងក្រោយមានកូន១ ទើបនាងនៅតែអាចឆក់បានឱកាសធ្វើBA ឲ្យផលិតផលមួយចំនួន ខណៈដែលរូបនាងត្រូវបានគេចាត់ទុកថាជាអ្នកមេម៉ាយHigh Show ម្នាក់ ព្រោះនៅតែមានរថយន្ដថ្លៃៗជិះ និងរស់នៅខុនដូយ៉ាងកាលីព។តែយ៉ាងណាស្រីពេជ្រ ដែលបង្ហាញសញ្ញាមានស្នេហាថ្មីនៅលើIG ក្រោយបែកបាក់គូដណ្ដឹងកាលពីពេលថ្មីៗនោះពេលនេះគេមិនដែលឃើញនាងកៀកកើយជាមួយបុរសកាត់ចិននោះទៀតឡើយ ។សូលីកា ដែលស្និតស្នេហ៍ជាមួយអ្នកលេងម៉ូដសាក់ថុល សុភិទិ ក៍ស្ងាត់ទៅវិញ ក្រោយមានដំណឹងថាគូស្នេហ៍របស់កូនលោកផ្កាយ២រូបនេះគឺអ្នកមេម៉ាយម៉ានីន មិនអនុញ្ញាត្តិឲ្យកំពូលស្នេហារបស់នាងអោបថើប ឬបឺតមាត់ជាមួយតារាស្រីណាម្នាក់ទេទោះជាថតសម្ដែងភាពយន្ដឬMV ក៍ដោយ បើមិនអីចឹងទេនាងនឹងដេញភិទិ ចេញពីផ្ទះ។ប៉ុន្ដែគេជឿរថាសូលីកា ដែលជាអ្នកមេម៉ាយកូន១ស្រួយដូចដូងដុតរូបនេះ មិនខ្វះឡើយប្រុសរងចាំជូតទឹកភ្នែក និងព្យាបាលដំបៅបេះដូងនាងដែលតាមប្រភពថាភាគច្រើនបុរសចង់ធ្វើប្ដីស្រីពេជ្រ ជាប្រុសវ័យចំណាស់ មានទាំងក្នុងនិងក្រៅស្រុក ។
គេចាំមើលថាស្រីពេជ្រ ម្ដងនេះនឹងជ្រើស្នេហ៍ជាប្រុសក្មេង ឬប្រុសចាស់ ដើម្បីឲ្យនាងលែងយំកណ្ដាលឆាកបែបនេះម្ដងទៀត ?