Saturday, October 19, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមឡានទំនើបបុ.../កគ្នា ខ្ទេ.../ចមុខសងខាង

ឡានទំនើបបុ…/កគ្នា ខ្ទេ…/ចមុខសងខាង

ភ្នំពេញ ៖ រថយន្តទំនើប ចំនួន២គ្រឿង បើកបរក្នុងល្បឿនលឿនដូចគ្នា លុះមកដល់ត្រង់ចំណុចផ្លូវបំបែកជា៤ ជ្រុលទៅបុកគ្នាពេញទំហឹង បណ្តាលឱ្យរងការខូចខាតផ្នែកខាងមុខរៀងខ្លួន។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង១០និង៥០នាទីព្រឹក ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ ស្ថិតតាមបណ្តោយផ្លូវ៥១ កែងនិងផ្លូវ២១៤ ក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ មានរថយន្តទំនើប ១គ្រឿង ម៉ាក Ford Ranger ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AT-4100 បើកបរដោយបុរសម្នាក់ បានធ្វើដំណើរតាមបណ្តោយផ្លូវ៥១ ទិសដៅពីជើង មកត្បូង ក្នុងល្បឿនមធ្យម ខណៈពេលធ្វើដំណើរដល់ចំណុចផ្លូវបំបែកជាបួន ស្រាប់តែមានរថយន្តទំនើប ១គ្រឿងទៀត ម៉ាក Toyota ALPHARD ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2CB-8387 បានធ្វើដំ ណើរតាមផ្លូវ២១៤ ទិសដៅពីកើត មកលិច ក្នុងល្បឿនលឿន ដោយបានបុករថយន្តម៉ាក Ford Ranger ចំពីចំ ហៀងខាងឆ្វេងពេញទំហឹង បណ្តាលឱ្យខូចខាតទ្វារ រីឯរថយន្ត Toyota ALPHARD រងការខូចខាតផ្នែកពីមុខយ៉ាងដំណំ តែក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ មិនមានអ្នកណារងរបួសនោះឡើយ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះដល់កន្លែងកើតហេតុ និងបានឱ្យភាគីរថយន្តទាំង២គ្រឿង ធ្វើ ការដោះស្រាយគ្នា មួយជំហាន តែដោះស្រាយគ្នាជាង ១ម៉ោង នៅតែមិនត្រូវ ទើបសមត្ថកិច្ចជំនាញចរា ចរណ៍ធ្វើការវាស់វែង យករថយន្តទាំង២គ្រឿង ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីធ្វើការដោះ ស្រាយគ្នាបន្តតាមក្រោយ៕

RELATED ARTICLES