Saturday, October 19, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមក្មេងទំ.../នើង៤២នាក់ ដើរលេងដា.../ច់យប់ ជក់បារីអេឡិ.../ចត្រូនិក

ក្មេងទំ…/នើង៤២នាក់ ដើរលេងដា…/ច់យប់ ជក់បារីអេឡិ…/ចត្រូនិក

ភ្នំពេញ ៖ ក្មេងទំនើង ១ក្រុមធំ មានគ្នាប្រមាណជាង៤០នាក់ បានប្រមូលផ្តុំគ្នានៅក្នុងបរិវេណកោះពេជ្រ នៅពាក់កណ្តាលអធ្រាត្រ ដោយនាំគ្នាជក់បារីអេឡិចត្រូនិក (វ៉េប) យ៉ាងពពាក់ពពូន និងត្រូវបានកម្លាំងសមត្ថកិច្ចខណ្ឌចម្ការមន ចេញល្បាតប្រទះឃើញ ឃាត់ខ្លួនយកមកធ្វើតេស្តរកសារធាតុញៀន។

ប្រតិបត្តិការបង្ក្រាបក្រុមក្មេងទំនើងនេះ បានធ្វើឡើង កាលពីវេលាម៉ោង១២រំលងអធ្រាត្រ ឈានចូលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ នៅចំណុចបរិវេណកោះពេជ្រ ស្ថិតនៅខាងមុខហាងធីបស៊ី សង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន។

តាមប្រភពស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ឱ្យដឹងកាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ ថា កាលពីចន្លោះម៉ោង១២រំលងអធ្រាត្រ រហូតដល់ម៉ោង៣ទៀបភ្លឺ ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌចម្ការមន បានចេញល្បាតត្រួតពិនិត្យក្នុងមូលដ្ឋាន ដើម្បីបង្ការទប់ស្កាត់និងបង្ក្រាបបទល្មើស ខណៈនោះកម្លាំងល្បាតក៏ប្រទះឃើញមានក្រុមក្មេងដែលប្រមូលផ្តុំគ្នាក្នុងបរិវេណកោះពេជ្រ នៅចំណុចមុខ ហាងធីបស៊ី សង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន។

ប្រភពដដដែល បន្តថា បន្ទាប់មក សមត្ថកិច្ចបានធ្វើការឃាត់ខ្លួន ត្រួតពិនិត្យក្មេងទំនើងទាំងនោះ ដែលមានចំនួនសរុបដល់ទៅ៤២នាក់ និងម៉ូតូ ចំនួន២១គ្រឿង។ ក្នុងនោះ សមត្ថកិច្ចបានធ្វើការត្រួតពិនិត្យឆែកឆេរឃើញមានក្មេងៗមួយចំនួន បានប្រើប្រាស់បារីអេឡិចត្រូនិក (វ៉េប) ទើបកម្លាំងសមត្ថកិច្ចបានយកមកធ្វើតេស្តរកសារ ធាតុញៀន ក្រោយពីធ្វើតេស្តហើយអវិជ្ជមាន កម្លាំងសមត្ថកិច្ចបានអប់រំណែនាំ និងអនុញ្ញាតឱ្យពួកគេត្រឡប់ទៅលំនៅឋានរៀងខ្លួនវិញ៕

RELATED ARTICLES