Thursday, November 28, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គម ថៃ២នាក់ ជួ.../ញថ្នាំញៀន១០០គីឡូ ជា.../ប់គុក១ជីវិត

 ថៃ២នាក់ ជួ…/ញថ្នាំញៀន១០០គីឡូ ជា…/ប់គុក១ជីវិត

ភ្នំពេញ ៖ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ បានប្រកាសសាល ក្រមផ្តន្ទាទោសបុរសជនជាតិថៃ ២នាក់ ដាក់ពន្ធនាគារ អស់មួយជីវិត និងពិន័យប្រាក់ ក្នុងម្នាក់ៗ ៨០លានរៀល ក្រោមការចោទប្រកាន់ពីបទរក្សាទុក ដឹកជញ្ជូន និងជួញដូរគ្រឿងញៀន ដោយខុសច្បាប់។

ជនជាប់ចោទទាំង២នាក់ ទី១-ឈ្មោះស៊ែហឺរ ថាណាត់ (SAEHEO THANAT) ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិថៃ ថ្ងៃខែឆ្នាំកំណើត១៩៩៤ និងទី២-ឈ្មោះស៊ែហឺរ សោមឆាយ (SAEHEO SOMCHAI) ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិថៃ ថ្ងៃខែឆ្នាំកំណើត ១៩៩១។

គួររំលឹកថា មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣ បានចាប់បញ្ជូនឧក្រិដ្ឋជនជនជាតិថៃ ២នាក់ ដែលជួញដូរថ្នាំញៀន ១១៨គីឡូក្រាម ទៅសាលាដំបូង ក្រោយបង្ក្រាបកាលពីវេលាម៉ោង ១២និង២០នាទី រំលង អធ្រាត្រ ឈានចូលថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ ដោយមានការដឹកនាំនិងសម្របសម្រួលពីលោកវង្ស សាវ៉ាត ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កម្លាំងជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន និងការិយាល័យផ្សព្វផ្សាយអប់រំ (ក៩) បានចុះស្រាវជ្រាវស៊ើបអង្កេត រហូតឈានទៅបង្ក្រាបករណីរក្សាទុកនិងដឹកជញ្ជូនគ្រឿងញៀនដោយខុសច្បាប់ ចំនួន៣គោលដៅ ក្នុងរាជធានី រួមមាន គោលដៅទី១- វេលាម៉ោង ១២និង២០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ បង្ក្រាបនៅចំណុចផ្លូវលំ ភូមិព្រៃកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល។  គោលដៅទី២- វេលាម៉ោង ៣និង២០នាទីទៀបភ្លឺ ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ សមត្ថកិច្ចបានបន្តទៅឆែកឆេរនៅចំណុចផ្ទះលេខ៣៥០ ផ្លូវបេតុង ភូមិក្រាំងដូនតី សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍ជ័យ។ គោលដៅទី៣- នៅព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ សមត្ថកិច្ចបានបន្តទៅឆែកឆេរនៅចំណុចផ្ទះលេខ២ពជ ផ្លូវ១០៧ ភូមិភូមិក្បាលដំរី សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ។

ជាលទ្ធផល កម្លាំងជំនាញ ឃាត់ខ្លួនជនសង្ស័យ ចំនួន២នាក់ ទី១-ឈ្មោះស៊ែហឺរ ថាណាត់ (SAEHEO THANAT) ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិថៃ ថ្ងៃខែឆ្នាំកំណើត១៩៩៤ និងទី២-ឈ្មោះស៊ែហឺរ សោមឆាយ (SAEHEO SOMCHAI) ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិថៃ ថ្ងៃខែឆ្នាំកំណើត១៩៩១។ ព្រមទាំងដកហូតថ្នាំញៀន ១-មេតំហ្វេតាមីន (METHAMPHETAMINE) ទម្ងន់ ៦ ៧៨៤៩,៦០ ក្រាម (៦៧គីឡូ ៨៤៩,៦០ក្រាម) និង២-កេតាមីន (KETAMINE) ទម្ងន់ ៥ ០៩៥៩,២០ក្រាម (៥០គីឡូ ៩៥៩,២០ ក្រាម)។ សរុបរួម សារធាតុញៀន មានទម្ងន់ ១១ ៨៨០៨,៨០ក្រាម (១១៨គីឡូ ៨០៨,៨០ក្រាម)៕

RELATED ARTICLES