Thursday, September 19, 2024
Homeតារាខ្មែររ៉េត ស៊ូហ្សាណា ៖សង្ស័យចង់ចាប់ដៃកូនឧកញ៉ា វិញ

រ៉េត ស៊ូហ្សាណា ៖សង្ស័យចង់ចាប់ដៃកូនឧកញ៉ា វិញ

ភ្នំពេញ៖អតីតតារាហង្សមាសរ៉េត ស៊ូហ្សាណា បានជ្រកនៅផលិតកម្មបារមី បាន១ខែហើយ តែពេលនេះមិន​ទាន់បានចាប់ដៃចេញចម្រៀងជាដៃគូជាមួយតារារ៉េបលោកវណ្ណដា ទេ គឺចេញ​បទទោលបាន២បទ«Lost » និង«Better Off » ដែលសុទ្ធតែជាបទមានប៉ារូលខ្មែរលាយ​ភា​សារ​អង់គ្លេស ។ចំណែកថ្មីៗនេះនៅលើបណ្ដាញសង្គមTik Tok ស៊ូហ្សាណា ផុសរូបភាពចាស់ៗ​ជា​មួយសុវត្ថិ មុនីនាគ ត្រូវបានFan របស់​នាង ចែកចាយ និងចាប់អារម្មណ៍ច្រើន​ទៅលើពួក​គេថា​ជាដៃគូដ៍សាកសម ហើយពួកគេចង់ឲ្យតារាធ្មេញ​ចំពើស​រូបនេះចាប់​ដៃគ្នាជាថ្មីម្ដងទៀតជា​មួយ​​កូនលោកឧកញ៉ាទៀតផង ។ការលើកឡើងបែបនេះដោយសារតែហ្សាណា លែង​ជាតារា​ហង្ស​​មាស ខណៈដែលមុនីនាគ ក៍ចេញពីហង្សមាសមិនទាន់ចូលផលិតកម្មថ្មី ប៉ុ​ន្ដែ​កំពុងបំប៉ន​សម្ថ​ភាព​ខ្លួនជួលគ្រូរាំទាំងខ្មែរនិងបរទេសមកបង្វឹគដល់ខ្លួន មុននឹងចេញច្រៀងរាំ​ម្ដង​ទៀត ។​សម្រាប់ហ្សាណា វិញបានផ្អាកបង្ហា​ញភាពស្និតស្នាលជាមួយកូនទីព្រាប សុវត្ថិ​ តាំងពីអ្នក​ស្រី​ឡុង ស្រីមុំ ម្ដាយមុនីនាគ ប្រកាសកាលពីឆ្នាំ២០២២ ថាកូនប្រុសលោកស្រីគ្មាន​ទំនាក់ទំនង​ស្នេហា​ជាមួយហ្សាណា ម្លេះ ដែលធ្វើឲ្យពួកគេលែងថតរាំដាក់តិកតុកឬ​ដើរ​កម្សាន្ដជាមួយគ្នា​ដូចមុន​ទាំងស្រុងតែម្ដង។តែហ្សាណា និងមុនីនាគ នៅតែអាចជាដៃគូគ្នាម្ដងទៀតប្រ​សិនបើ​លោក​ព្រាប សុវត្ថិ ឲ្យកូនប្រុសលោកចូលទៅផលិតកម្មបារមី ដោយមើលរំលងGalaxy នោះ។

 គួរបញ្ជាក់ថារ៉េត ស៊ូហ្សាណា ធ្លាប់ធ្វើជាដៃគូចម្រៀងជាមួយលោកដួង វីរៈសិទ្ធ ,លីម តិចម៉េង និងសុវត្ថិ មុនីនាគ ហើយក្នុងចំណោមតារាប្រុសទាំង៣នេះគឺមានតែមុនីនាគ ម្នាក់ប៉ុ​ណ្ណោះដែលមានភាពស្និតស្នាលគ្នាជាមួយនាងជាងគេ ហើយឪពុកម្ដាយហ្សាណា ទុកចិត្ត​អនុញ្ញាត្តិឲ្យកូនស្រីនិងកូនឧកញ៉ារាំលេងតាមតិកតុកជាមួយគ្នា ​បើប្រុសផ្សេងវិញកុំថាឡើយ​កៀកកើយនាង សូម្បីតែនិយាយទូរស័ព្ទក៍​ម្ដាយនាង​មិនបណ្ដោយដែរ ។

 យ៉ាងណាគេចាំមើលថាតើរ៉េត ស៊ូហ្សាណា និងកូនឧកញ៉ាអាចវិលជួបគ្នាជាលើកទី២ ឬអត់ ខណៈដែលអំឡុងជ្រកនៅហង្សមាសជាមួយគ្នាពួក​គេទទួលបានគាំទ្រ​ពីយុវវ័យច្រើន​គួរ​សមក្រោយល្បីបទ«សុំខុសមួយយប់ » ។ហ្សាណា ក៍ធ្លាប់ត្រូវថៅកែហង្សមាសលើកឲ្យធ្វើជា​តួឯក​ភាព​យន្ដរឿង«បិសាចគួរឲ្យស្រលាញ់» តែជ្រកជាមួយផលិតកម្មធំនេះ៨ឆ្នាំ នាងក៍បាយ​បាយ ទៅរួមទ្រនុំជាមួយវណ្ណដា វិញម្ដង​ ដែលរយៈពេល១ខែនេះគេមិនទាន់អាចសន្និដ្ឋាន​បាន​ថាតើហ្សាណា ខ្លាំង ឬខ្សោយជាងនៅហង្សមាសនោះទេ ប៉ុន្ដែនាងបានព្យាយាមផ្លាស់​ប្ដូរមក​រកអ្វីដែលថ្មីជាStyle របស់ខ្លួននោះគឺការច្រៀងបទខ្មែរលាយអង់គ្លេស ហើយរូបនាងផ្ទាល់ជា​អ្នកនិពន្ធចម្រៀងនោះតែម្ដង ។

 មហាជនលើកឡើងថាស៊ូហ្សាណា នឹងលែងឯកោទៅណាម្នាក់ឯងអត់ដៃគូទៀតហើយ ប្រសិនបើនាងនិងកូនឧកញ៉ាពិតជាវិលមកស្និតស្នេហ៍លើកទី២ ជាមួយគ្នាម្ដងទៀតនោះ ។ជា​មួយគ្នានេះដែរហ្សាណា ដែលចេញមុខតាមConcerts ធំៗជាបន្ដបន្ទាប់នោះថាតើទ្រនុំថ្មី​ថៅកែ​ជាលោកស្រីឡូរ៉ា ម៉ម នឹងធ្វើឲ្យនាងត្រូវប៉ាន់ដូចវណ្ណដា ដែរ ឬយ៉ាងណា ?

RELATED ARTICLES