Thursday, September 19, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមឡានដឹកត្រី ផ្ទុះ.../កង់ក្រឡា.../ប់ ចាក់ត្រីពេញផ្លូវ

ឡានដឹកត្រី ផ្ទុះ…/កង់ក្រឡា…/ប់ ចាក់ត្រីពេញផ្លូវ

ភ្នំពេញ ៖ រថយន្តកូរ៉េដឹកត្រី ១គ្រឿង បើកបរដោយបុរសម្នាក់ ក្នុងល្បឿនលឿន ស្រាប់តែផ្ទុះកង់ក្រោយ បណ្តា លឱ្យរេចង្កូតក្រឡាប់ផ្ងារជើង ចាក់ត្រីពេញផ្លូវ និងរងការខូចខាតយ៉ាងដំណំ សំណាងល្អមិនបង្កឱ្យមានគ្រោះ ថ្នាក់ដល់មនុស្សណាម្នាក់ឡើយ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ១០និង៤០នាទីយប់ ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ នៅលើកំណាត់ផ្លូវជាតិលេខ៥ ក្នុងសង្កាត់សំរោង ខណ្ឌព្រែកព្នៅ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តកូរ៉េ ១គ្រឿង ម៉ាក KIA ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 2R-0390 មានដឹកត្រីពេញរថយន្ត និងបើកបរដោយបុរសម្នាក់ បានធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៥ ទិសដៅពីជើង មកត្បូង ក្នុងល្បឿនយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែផ្ទុះកង់ក្រោយ ចំហៀងខាងស្តាំ បណ្តាលឱ្យរថយន្តរេចង្កូតក្រឡាប់ផ្ងារជើង ចាក់ត្រីពេញផ្លូវតែម្តង សំណាងល្អ មិនបង្កគ្រោះថ្នាក់ដល់តៃកុង និងអ្នកដទៃឡើយ។

ក្រោយកើតហេតុភ្លាមៗ ប្រជាពលរដ្ឋដែលរស់នៅក្បែរខាង បាននាំគ្នាជួយរើសត្រីទុកឱ្យអ្នកបើកបរវិញ ដែលជាទង្វើដ៏ល្អក្នុងការជួយគ្នាពេលមានអាសន្ន។ ដោយឡែកអ្នកបើកបរ បាន ហៅរថយន្តផ្សេងទៀត មកសាងត្រី ដឹកចេញពីកន្លែងកើតភ្លាមៗ។

ករណីនេះ សមត្ថកិច្ចមូលដ្ឋាន និងមន្ត្រីជំនាញចរាចរណ៍ខណ្ឌព្រែកព្នៅ បានចុះពិនិត្យដល់កន្លែងកើតហេតុ ប៉ុន្តែឃើញថារថយន្តបង្កហេតុខាងលើ មិនបានធ្វើឱ្យប៉ះពាល់ដល់សម្បត្តិសាធារណៈ និងមិនបង្កគ្រោះថ្នាក់ដល់អ្នកណាម្នាក់ ទើបសមត្ថកិច្ចជំនាញ ឱ្យម្ចាស់ហៅរថយន្តស្ទូចយករថយន្តដឹកត្រី យកទៅជួសជុលដោយខ្លួនឯង៕

RELATED ARTICLES