ភ្នំពេញ៖ក្រុមបង្ហាញម៉ូតដែលមានសុទ្ធតែតារាសម្ដែងល្បីៗបានលេចមុខព្រមគ្នា បង្ហាញម៉ូតក្នុងកម្មវិធីរាត្រីសមោលសរៃអង្គាសថវិកា ជួយអភិរក្សដំរីអៃរាវត្តា លើកទី៦ កាលពីរាត្រីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៤ នៅសណ្ឋាគារសាន់ & មូន រីវើសាយ ដឹកនាំដោយកញ្ញាឌួង ហ្សូរីដា ម្ចាស់ហាងដាណាម៉ា កាត់ដេរ ។កម្មវិធីនេះក្រោមអធិបតីភាពឯកឧត្តមឌិត ឌីណា រដ្ឋមន្រ្ដីក្រសួងកសិកម្ម រក្ខាប្រម៉ាញ់ និងនេសាទ ,ឯកឧត្តមនេត្រ ភត្រា រដ្នមន្រ្ដីក្រសួងព័តមាន និងជាប្រធានកិត្តយសថ្មី នៃសមាគមមូលនិធិអភិរក្សដំរីអៃរាវត្តា ,លោកស្រីខៃ ចិន្ដា ប្រធានសមាគមមូនិធិដំរីខ្មែរអៃរាវត្តា ,កញ្ញាស៊ីន យូប៊ីន ទូតសុឆន្ទៈថ្មីដំរីអារាត្តា និងភ្ញៀវកតិ្តយសជាតិ និងអន្ដរជាតិ រួមទាំងតារាល្បីៗជាច្រើនដួង ។
ភ្ញៀវជាច្រើនបានទស្សនាដោយជក់ចិត្តជាមួយក្រុមស្រីស្អាត ប្រុសស្អាតរបស់ក្រុមបង្ហាញម៉ូតCambodia Super Model (CSM )នូវឈុតប្រពៃណីខ្មែរ ដែលច្នៃពីក្រណាត់សូត្រហូលខ្មែរ និងមានការបង្ហាញនូវហូលពិដានខ្មែរ សម្រាប់ប្រើប្រាស់ជាពុទ្ធបូជា តាំងលម្អ ព្រមទាំងធ្វើការដាក់ឲ្យដញថ្លៃហូលពិដាន ដើម្បីប្រមូលថវិការជូនដល់មូនិធិអភិរក្សដំរីអៃរាវត្តា ផងដែរ ។
តារាសម្ដែងនិងបង្ហាញម៉ូតលោកហង្ស សម្បើមស័ក្ក ដែលបានចូលរួមកម្មវិធីរាត្រីសមោលសនេះបានឲ្យដឹងថានេះជាលើកទី២ហើយសម្រាប់រូបលោកដែលបានចូលរួមកម្មវិធីនេះ។លោកថាពិតជាមានមោនភាពដែលបានចូលរួមបង្ហាញម៉ូតប្រមូលថវិកាជួយដល់មូលនិធិជួយដល់ដំរីខ្មែរ ហើយឈុតដែលលោកស្លៀកពាក់នោះរៀបចំដោយហាងដាណាម៉ា កាត់ដេរ គឺជាសូត្រខ្មែរ ដែលឈុតនោះក៍អាចប្រើបានក្នុងកម្មវិធីធំៗជាផ្លូវការផងដែរ ។លោកថាបើមានកម្មវិធីនេះនៅឆ្នាំក្រោយៗទៀត ហើយអ្នករៀបចំកម្មវិធីផ្ដល់កិត្តិយសដល់រូបលោកគឺលោកពេញចិត្តនឹងចូលរួមតទៅទៀតដើម្បីជួយដល់សត្វដំរីខ្មែរ ដែលជាសត្វកម្រ។
កញ្ញា សុខ ស្រីណា ជាបវរកញ្ញាMiss Planet ជាតារាសម្ដែង និងម៉ូដែល ម្នាក់ បានបង្ហាញចំណាប់អារម្មណ៍ថានាងសប្បាយចិត្ដដែលបានធ្វើការជាមួយម្ចាស់ហាងដាណាម៉ា ហើយនៅលើខ្លួននាងគឺសម្លៀកបំពាក់ខ្មែរដ៍ស្រស់ស្អាត ដែលនេះជាលើកទី១ សម្រាប់រូបនាងបានចូលរួមបង្ហាញម៉ូតរកថវិកាជួយដល់ដំរីអៃរាវត្តា ។នាងថាស្រលាញ់ពេញចិត្តនូវហូលខ្មែរ ដែលច្នៃចេញពីដាណាម៉ា ហើយកម្មវិធីនេះល្អ ព្រោះជួយដល់សត្វដំរីខែ្មរជិតផុតពូជ ។ក្នុងនាមជាសិល្បៈការិនីម្នាក់កញ្ញាស្រីណា ថានាងសំណូមពរឲ្យបងប្អូនខ្មែរគាំទ្រដល់ហូលខ្មែរ ព្រោះអាចពាក់បានគ្រប់ទម្រង់តែម្ដងពេលយកមកកែច្នៃ ។
លោកសាយ សៀរ៉ា តារាសម្ដែងនិងបង្ហាញម៉ូតបានឲ្យដឹងថាជាលើកទី១ សម្រាប់រូបលោកចូលរួមកម្មវិធីដំរីអៃរាវត្តា ហើយលោកស្រលាញ់តសម្លៀកបំពាក់ដែលច្នៃដោយហាងដាណាម៉ា និងពេញចិត្តណាស់ចំពោះការងារសង្គមមួយនេះ។លោកថាហូលខ្មែរចេញពីម្ចាស់ហាងហ្សូរីដា នោះគឺបើកុម្មង់ជាឈ្មោះអក្សរនៅលើក្រណាត់ទៀតកាន់តែស្រស់ស្អាត និងប្លែក និយាយទៅលោកជាប់ចិត្តខ្លាំងនូវឈុតសម្លៀកបំពាក់របស់ខ្មែរ។លោកសៀរ៉ា ក៍បានផ្ញើរសារថាសូមឲ្យបងប្អូនខ្មែរទាំងក្នុងនិងក្រៅស្រុកជួយគាំទ្រ និងផ្ដល់ថវិការជួយដល់ដំរីខ្មែរ។
ចំណែកកញ្ញាទៀង បូរមី ជាអ្នកបង្ហាញម៉ូតដ៍លេចធ្លោម្នាក់បានឲ្យដឹងថានេះជាលើកទី២ហើយសម្រាប់រូបនាងក្នុងការចូលរូមស្វែងរកថវិការជួយដល់ដំរីខ្មែរ ហើយនាងពេញចិត្តដែលបានរួមចំណែកតូចមួយជួយទៅដល់សត្វដំរីនៅកម្ពុជា ដើម្បីទុកឲ្យកូនចៅជំនាន់ក្រោយបានស្គាល់ដំរីខ្មែរ។នាងថារឹតតែមានភាពជឿរជាក់នោះគឺនៅលើដងខ្លួននាងមានឈុតដ៍ស្រស់ស្អាតដែលច្នៃដោយហាងដាណាម៉ា កាត់ដេរ ហើយសម្រាប់នាងយល់ថាឈុតឲ្យតែជាហូលខ្មែរ គឺពាក់នៅលើដងខ្លួនទៅមានតម្លៃ ថ្លៃថ្នូរ និងស្អាតបំផុត ហើយឈុតនាងគ្រងនោះក៍មានរំលេចអក្សរផុសឡើង«អរគុណ សន្ដិភាព » ផងដែរ ។
កញ្ញាឌួង ហ្សូរីដា បានចាប់ដៃDJ ហេរ៉ូ និងលោកទ្រី ដារ៉ាវុធ ធ្វើជាMC ក្នុងកម្មវិធីរាត្រីសមោលសរៃអង្គាសថវិកាអភរិក្សដំរីអៃរាវត្តា ដែលនាងមិនត្រឹមតែដឹកនាំក្រុមCSM ទេ តែក៍បានប្រកាសម្ដងហើយម្ដងទៀតពីការដាក់ដេញថ្លៃសម្លៀកបំពាក់ពីហាងនាងដើម្បីផ្ដល់ឲ្យមូលនិធិអៃរាវត្តា ។
ឌួង ហ្សូរីដា ម្ចាស់ហាងដាណាម៉ា កាត់ដេរ បានឲ្យដឹងថាហាងនាងបានចូលរួមជារៀងរាល់ឆ្នាំសម្រាប់ជួយដល់ដំរីខ្មែរ ហើយឆ្នាំនេះមានលក់ជាហូលនិងកន្សែង កាដាក់ដេញថ្លៃ និងចំណូលដែលរកបានពីការលក់សម្លៀកបំពាក់ទាំងនោះនឹងបរិច្ចាគចូលទៅមូលនិធិអៃរាវត្តា តែម្ដង ។សម្រាប់កម្មវិធីរាត្រីសមោលសថ្ងៃទី១៤ កញ្ញា ក្រុមCSM មានសមាជិកចូលរួមចំនួន២០នាក់(ស្រី១០ ប្រុស១០) ។កញ្ញាបន្ថែមថាCSM ស្វាគមន៍ចំពោះអ្នកសិល្បៈទាំងអស់ឲ្យតែចេះដើរម៉ូត គឺនិងអញ្ជើញឲ្យចូលរួម ហើយជាក់ស្ដែងដូចជានៅរាត្រីនោះអីចឹង អ្នកចូលរួមគឺសុទ្ធតែអ្នកស័គ្គចិត្តទាំងអស់ មិនគិតថវិកានោះទេ ។សម្រាប់ឆ្នាំនេះដាណាម៉ា បង្ហាញពីសូត្រខ្មែរហូលខ្មែរ ហូលទាំងផ្ទាំងៗជាហូលប្រចាំហាង ផលិតដោយផ្ទាល់មានដូចជាហូល «អរគុណសន្ដិភាព » ។តម្លៃពេញគឺ១ឈុត២៨៨ដុល្លារ តែភ្ញៀវអញ្ជើញមកថ្ងៃនោះលក់តែ១៩៩ដុល្លារ ទេ ហើយឆ្នាំនេះពិសេសជាងឆ្នាំមុនៗដោយសារតែមានការលក់នូវហូលពិដានខ្មែរ និងដេញថ្លៃ តម្លៃឡើងរហូតដល់៥០០ដុល្លារ ហើយហូល៥ផ្ទាំងលក់អស់៤ផ្ទាំង គឺនៅសល់តែ១ផ្ទាំងទេ ដែលចំណូលបានពីការលក់ធ្វើការបរិច្ចាគទៅសមាគមអៃរាវត្តា ។ដាណាម៉ា តំណើរការបាន១៦ឆ្នាំមកហើយដែលពេលនេះទីតាំងធំនៅផ្លូវទេពផន ហើយហាងនាងមានលក្ខណៈពិសេសជារបស់ខ្លួនដោយផលិតភាគច្រើនគឺជាហូល និងសូត្រខ្មែរ ដែលមានផុសជាអក្សរខ្មែរ«អរគុណសន្ដិភាព » មុនគេ ត្រូវបានមហាជន ថ្នាក់ដឹកនាំតាមក្រសួងនានាគាំទ្រ ពិសេសសម្លៀកបំពាក់លក់ធូថ្លៃជាងហាងផ្សេងៗ ព្រោះនាងចង់ឲ្យប្រជានខ្មែរងាកមកប្រើហូលខ្មែរសុទ្ធៗ មិនមែនជាហូលកុបពី ។ហ្សូរីដា ថាហូលមានផុសអក្សរ«អរគុណសន្ដិភាព » គឺហាងនាងជាស្ថាបនិក អ្នកបង្កើតមុនគេ ព្រោះនាងចង់អរគុណទៅដល់ថ្នាក់ដឹកនាំ សម្ដេចតេជោ ដែលលោកលះបង់ជីវិតរបស់លោកសឹងតែមួយជីវិតដើម្បីប្រទេសជាតិមាតុភូមិ ហើយក្នុងនាមជាប្រជាពលរដ្ឋខ្មែរ អត់មានអីតបស្នងលោកទេ គឺមានតែ ការផលិតហូលនេះនេះឡើង គឺនៅពេលដែលយើងពាក់សម្លៀកបំពាក់«អរគុណ សន្ដិភាព » បានន័យថាជាការរំលឹកគុណដល់លោកធំធេង អីចឹងសម្រាប់ក្រុមគ្រួសារឬហាងកាត់ដេរបស់នាងគឺធ្វើម៉ូដនេះមុនគេ តែមិនអាចបញ្ឈប់នូវការចម្លងបានទេ តែស្នាដៃចម្លងគឺមិនដូចរបស់ដើមទេ ហេតុនេះអតិថិជនដែលចង់បានរបស់ពិតគឺនៅតែមកដាណាម៉ា ខណៈក្នុងពិធីភ្ជុំបិណ្ឌខាងមុខនេះហាងនាងក៍មានបញ្ចុះតម្លៃជាពិសេសដល់អតិថិជនផងដែរ ៕